លេវីវិន័យ 5
5
1ប្រសិនបើនរណាម្នាក់ជាសាក្សី បានឮមនុស្សម្នាក់ទៀតនិយាយស្បថបំពាន ហើយមិនព្រមប្រាប់ពីហេតុការណ៍ដែលខ្លួនបានឃើញ និងបានឮទេនោះ គាត់មានបាប ហើយត្រូវទទួលទោស។#៥.១ សូមប្រៀបធៀប សុភ ២៩.២៤។ 2ប្រសិនបើនរណាម្នាក់ប៉ះពាល់អ្វីមួយដែលមិនបរិសុទ្ធ ដូចជាប៉ះពាល់ខ្មោច សត្វព្រៃ ឬសត្វស្រុកដែលមិនបរិសុទ្ធ ឬខ្មោចសត្វលូនវារដែលមិនបរិសុទ្ធ ទោះបីគេប៉ះពាល់ដោយអចេតនាក្ដី ក៏គេត្រូវសៅហ្មង បណ្ដាលឲ្យខ្លួនមានទោសដែរ។#៥.២ សូមអាន ១១.២៤-៤០។ សូមអានចំពូក ១២ ដល់ ១៥។ 3ប្រសិនបើនរណាម្នាក់ប៉ះពាល់មនុស្សមិនបរិសុទ្ធដោយអចេតនា ធ្វើឲ្យខ្លួនឯងទៅជាមិនបរិសុទ្ធដែរនោះ នៅពេលគេដឹងខ្លួន គេនឹងត្រូវទទួលទោស។#៥.៣ សូមអាន ចំពូក ១២ ដល់ ១៣។ 4ប្រសិនបើនរណាម្នាក់ស្បថលេងដោយអចេតនា ជាសម្បថដែលមានប្រយោជន៍ ឬអត់ប្រយោជន៍ ទោះបីអំពីរឿងអ្វីក៏ដោយ នៅពេលគេដឹងខ្លួន គេនឹងត្រូវទទួលទោស។#៥.៤ សូមប្រៀបធៀប ទំន ១៥.៤; ជគ ៣០.២-៩។
5ពេលនរណាម្នាក់មានទោស ដោយប្រព្រឹត្តកំហុសណាមួយដូចខាងលើនេះ គេត្រូវសារភាពអំពើបាបដែលខ្លួនបានប្រព្រឹត្ត។ 6បន្ទាប់មក គេត្រូវនាំចៀមញីមួយ ឬពពែញីមួយ មកថ្វាយព្រះអម្ចាស់ ជាយញ្ញបូជាសម្រាប់រំដោះបាបដែលខ្លួនបានប្រព្រឹត្ត។ ពេលនោះ បូជាចារ្យត្រូវធ្វើពិធីរំដោះបាបឲ្យគេ។
យញ្ញបូជារបស់ជនក្រីក្រ
7«ប្រសិនបើនរណាម្នាក់គ្មានលទ្ធភាពនឹងថ្វាយចៀមញីមួយ ឬពពែញីមួយទេនោះ គេអាចយកលលកពីរ ឬព្រាបជំទើរពីរ មកថ្វាយព្រះអម្ចាស់ ដើម្បីរំដោះបាបដែលខ្លួនបានប្រព្រឹត្ត គឺសត្វមួយថ្វាយជាយញ្ញបូជារំដោះបាប និងមួយទៀតជាតង្វាយដុតទាំងមូល។ 8គាត់ត្រូវយកសត្វទាំងនោះទៅជូនលោកបូជាចារ្យ។ មុនដំបូង លោកត្រូវថ្វាយសត្វមួយជាយញ្ញបូជារំដោះបាប គឺលោកមួលកសត្វនោះ តែមិនផ្ដាច់ក្បាលវាចេញពីខ្លួនទេ។ 9លោកយកឈាមខ្លះរបស់សត្វដែលថ្វាយជាយញ្ញបូជារំដោះបាបនោះ ប្រោះទៅលើជញ្ជាំងអាសនៈ ហើយចាក់ឈាមដែលនៅសល់ត្រង់ជើងរបស់អាសនៈ។ នេះជាយញ្ញបូជារំដោះបាប។ 10បន្ទាប់មក លោកបូជាចារ្យថ្វាយសត្វទីពីរជាតង្វាយដុតទាំងមូល ស្របតាមច្បាប់។ លោកបូជាចារ្យធ្វើពិធីនេះ ដើម្បីរំដោះបាបរបស់អ្នកនោះ ហើយគាត់ក៏បានរួចពីបាប។
11ប្រសិនបើនរណាម្នាក់គ្មានលទ្ធភាពនឹងថ្វាយលលកពីរ ឬព្រាបជំទើរពីរទេនោះ គេអាចយកម្សៅម៉ដ្ដមួយភាគដប់នៃអេផា* មកថ្វាយជាយញ្ញបូជារំដោះបាប។ ប៉ុន្តែ គេមិនត្រូវចាក់ប្រេង ឬដាក់គ្រឿងក្រអូបពីលើម្សៅនោះទេ ព្រោះជាយញ្ញបូជារំដោះបាប។ 12គេយកម្សៅនោះទៅជូនលោកបូជាចារ្យ។ លោកបូជាចារ្យ យកម្សៅពេញមួយក្ដាប់ ទុកជាទីរំឭក* ហើយដុតម្សៅនោះនៅលើអាសនៈ រួមជាមួយយញ្ញបូជាឯទៀតៗដែលគេដុតនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ នេះជាតង្វាយរំដោះបាប។ 13លោកបូជាចារ្យធ្វើពិធីនេះ ដើម្បីរំដោះបាបណាមួយដែលអ្នកនោះបានប្រព្រឹត្ត ហើយគាត់ក៏បានរួចពីបាប។ បូជាចារ្យធ្វើដូច្នេះ ដូចថ្វាយតង្វាយម្សៅឯទៀតៗដែរ»។
យញ្ញបូជាសម្រាប់លោះបាប
14 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 15«ប្រសិនបើនរណាម្នាក់ប្រព្រឹត្តអំពើបាបដោយអចេតនា គឺបំពានលើក្រឹត្យវិន័យស្ដីអំពីវត្ថុសក្ការៈដែលត្រូវថ្វាយព្រះអម្ចាស់ នោះគាត់ត្រូវនាំយកចៀមឈ្មោលមួយដ៏ល្អឥតខ្ចោះ ពីហ្វូងសត្វរបស់ខ្លួនមកថ្វាយព្រះអង្គ ដើម្បីរំដោះខ្លួនឲ្យរួចពីបាប។ សត្វនោះត្រូវមានតម្លៃគិតតាមប្រាក់ដែលគេប្រើនៅក្នុងទីសក្ការៈ។ 16ម្យ៉ាងទៀត អ្នកនោះត្រូវតែសងវត្ថុសក្ការៈដែលខ្លួនបានយកទៅជូនបូជាចារ្យវិញ ដោយបន្ថែមមួយភាគប្រាំនៃតម្លៃវត្ថុនោះផង។ លោកបូជាចារ្យធ្វើពិធីរំដោះបាបឲ្យគាត់ ដោយយកចៀមឈ្មោលទៅធ្វើយញ្ញបូជាលោះបាប ហើយព្រះជាម្ចាស់នឹងអត់ទោសឲ្យគាត់។
17ប្រសិនបើនរណាម្នាក់ប្រព្រឹត្តអំពើបាប ដោយមិនដឹងខ្លួន គឺប្រព្រឹត្តអំពើណាមួយរំលោភលើបទបញ្ជារបស់ព្រះអម្ចាស់ ដែលបណ្ដាលឲ្យខ្លួនមានទោស 18គាត់ត្រូវនាំចៀមឈ្មោលមួយដ៏ល្អឥតខ្ចោះ ពីហ្វូងសត្វរបស់ខ្លួន មកជូនលោកបូជាចារ្យ ដោយគិតតាមតម្លៃយញ្ញបូជា សម្រាប់រំដោះខ្លួនឲ្យរួចពីបាប។ លោកបូជាចារ្យធ្វើពិធីរំដោះបាបដែលគាត់បានប្រព្រឹត្តដោយអចេតនា ហើយគាត់ក៏បានរួចពីបាប។ 19នេះជាយញ្ញបូជាលោះបាប ដ្បិតអ្នកនោះពិតជាបានប្រព្រឹត្តខុសចំពោះព្រះអម្ចាស់»។
Actualmente seleccionado:
លេវីវិន័យ 5: គខប
Destacar
Compartir
Copiar
¿Quieres tener guardados todos tus destacados en todos tus dispositivos? Regístrate o inicia sesión
Khmer Standard Version © 2005 United Bible Societies.