កិច្ចការ 27
27
លោកប៉ូលត្រូវគេបញ្ជូនទៅក្រុងរ៉ូម
1នៅពេលគេសម្រេចឲ្យចុះសំពៅចេញដំណើរឆ្ពោះទៅស្រុកអ៊ីតាលី គេប្រគល់លោកប៉ូល និងអ្នកទោសខ្លះទៀតទៅនាយទាហានម្នាក់ឈ្មោះលោកយូលាស ក្នុងកងទ័ពរបស់ស្តេចអធិរាជ។
2យើងបានចុះសំពៅដែលមកពីក្រុងអាដ្រាមីត រួចចេញដំណើរទៅ។ សំពៅនោះត្រូវចូលចតនៅស្រុកអាស៊ី។ លោកអើរីស្ដាកជាអ្នកស្រុកម៉ាសេដូន ដែលរស់នៅក្រុងថេស្សាឡូនីក ក៏បានរួមដំណើរជាមួយយើងដែរ។ 3នៅថ្ងៃបន្ទាប់ យើងបានមកដល់ក្រុងស៊ីដូន។ លោកយូលាសមានចិត្ដសប្បុរសចំពោះលោកប៉ូលណាស់គាត់អនុញ្ញាតឲ្យលោកប៉ូលទៅផ្ទះមិត្ដភក្ដិ ដើម្បីឲ្យគេជួយឧបត្ថម្ភគាត់។ 4បន្ទាប់មកទៀត យើងបានចេញសំពៅពីក្រុងនោះ សសៀរតាមបណ្ដោយកោះគីប្រុស ព្រោះបញ្ច្រាសខ្យល់។ 5យើងបានឆ្លងសមុទ្រជិតស្រុកគីលីគា និងស្រុកប៉ាមភីលា ហើយមកដល់ក្រុងមីរ៉ា ក្នុងស្រុកលូគា។ 6នៅក្រុងនោះ លោកនាយទាហានរកបានសំពៅមួយ មកពីស្រុកអលេក្សានទ្រា ហើយត្រូវចេញទៅស្រុកអ៊ីតាលី គាត់ក៏នាំយើងចុះសំពៅនោះ។
7សំពៅទៅមុខសន្សឹមៗអស់រយៈពេលជាច្រើនថ្ងៃ ហើយបានមកដល់ទន្ទឹមនឹងក្រុងគ្នីដូស ទាំងលំបាកបំផុត។ ដោយខ្យល់បក់មកពីមុខ យើងក៏បត់សំពៅទៅរកជ្រោយសាលម៉ូន សសៀរតាមបណ្ដោយកោះក្រែតវិញ។ 8យើងបន្ដដំណើរយ៉ាងលំបាក តាមបណ្ដោយកោះនោះ ហើយក៏បានមកដល់កន្លែងមួយឈ្មោះ “កំពង់ស្អាត”ដែលនៅជិតក្រុងឡាសេ។ 9យើងបានខាតពេលជាច្រើនថ្ងៃ ហើយសំពៅទៅមុខកាន់តែពិបាក ដ្បិតពេលនោះ ជាពេលក្រោយថ្ងៃពិធីបុណ្យតមអាហារ។ លោកប៉ូលជូនយោបល់គេថា៖ 10«ខ្ញុំយល់ថាបើយើងបន្ដដំណើរទៅមុខទៀតនោះ គ្រោះថ្នាក់ណាស់ មិនត្រឹមតែធ្វើឲ្យខូចខាតទំនិញ និងសំពៅប៉ុណ្ណោះទេ គឺថែមទាំងមានគ្រោះថ្នាក់ដល់ជីវិតយើងទៀតផង»។ 11ប៉ុន្ដែ លោកនាយទាហានបានទុកចិត្ដអ្នកបើកសំពៅ និងនាយសំពៅជាងពាក្យរបស់លោកប៉ូល។ 12ដោយកំពង់ផែនោះមិនមែនជាកន្លែងស្រួលស្នាក់អាស្រ័យ នៅរដូវរងា អ្នកសំពៅភាគច្រើនបានសម្រេចចិត្ដឲ្យចេញសំពៅទៅមុខទៀត។ ប្រសិនបើអាចធ្វើបាន គេចង់ទៅដល់ក្រុងភេនីច ជាកំពង់ផែមួយនៅកោះក្រែត ដែលបែរទៅរកទិសនិរតី និងទិសពាយ័ព្យ ដើម្បីស្នាក់នៅទីនោះក្នុងរដូវរងា។
ខ្យល់ព្យុះ
13ពេលនោះ មានខ្យល់បក់មកតិចៗពីទិសខាងត្បូង ពួកគេយល់ឃើញថាជាឱកាសល្អសម្រាប់គម្រោងការរបស់គេ គេក៏នាំគ្នាស្រាវយុថ្កា ហើយចេញសំពៅសសៀរៗកោះក្រែតទៅ។ 14ប៉ុន្ដែ បន្ដិចក្រោយមក មានខ្យល់ព្យុះមួយយ៉ាងខ្លាំង ឈ្មោះ «ខ្យល់ព្យុះអ៊ើរ៉ាគ្លីដូន» បក់ពីកោះមក 15នាំសំពៅទៅតាមខ្យល់ ហើយដោយយើងពុំអាចធ្វើឲ្យសំពៅបើកបញ្ច្រាសខ្យល់វិញបាន យើងក៏បណ្ដោយឲ្យសំពៅរសាត់ទៅតាមខ្យល់ទៅ។ 16ពេលមកដល់ខាងត្បូងកោះតូចមួយឈ្មោះកោះក្លូដេ យើងបានលើកសំប៉ានឡើងទាំងពិបាក 17បន្ទាប់មកយើងយកខ្សែពួរ សម្រាប់ប្រើនៅគ្រាមានអាសន្នមកចងព័ទ្ធជុំវិញសំពៅ ការពារកុំឲ្យធ្លាយ។ យើងក៏បានទម្លាក់ឈើបណ្ដែត រួចហើយទុកឲ្យសំពៅរសាត់ទៅតាមខ្យល់។ 18នៅថ្ងៃបន្ទាប់ដោយខ្យល់ព្យុះបក់បោកមកខ្លាំងពេក គេបានទម្លាក់ទំនិញចោល។ 19នៅថ្ងៃទីបី សូម្បីតែពួកអ្នកសំពៅ ក៏បោះគ្រឿងប្រដាប់សំពៅចោលដែរ។ 20យើងមើលថ្ងៃ ឬផ្កាយមិនឃើញអស់រយៈពេលជាច្រើនថ្ងៃ ហើយដោយខ្យល់ព្យុះនៅតែមានសន្ទុះខ្លាំងដដែល នៅទីបំផុត យើងក៏លែងមានសង្ឃឹមថានឹងបានរួចជីវិត។
21យើងពុំបានបរិភោគអ្វីជាយូរថ្ងៃមកហើយ។ លោកប៉ូលក៏ក្រោកឈរ នៅកណ្ដាលចំណោម អស់អ្នកដែលនៅក្នុងសំពៅ ហើយមានប្រសាសន៍ថា៖ «បើបងប្អូនស្ដាប់ខ្ញុំ ហើយមិនចាកចេញពីកោះក្រែតមកទេនោះ បងប្អូនពិតជាមិនត្រូវអន្ដរាយខូចខាតដូច្នេះទេ។ 22ប៉ុន្ដែ សូមបងប្អូនកុំអស់សង្ឃឹមអី! គ្មាននរណាម្នាក់ក្នុងចំណោមបងប្អូនត្រូវបាត់បង់ជីវិតឡើយ គឺមានតែសំពៅប៉ុណ្ណោះទេដែលត្រូវអន្ដរាយ។ 23ព្រោះពីយប់មិញមានម៉ាឡាអ៊ីកាត់របស់អុលឡោះ ដែលខ្ញុំជឿ និងគោរពបម្រើបានមកជិតខ្ញុំ 24ប្រាប់ថា “ប៉ូលអើយកុំខ្លាចអី ដ្បិតអ្នកត្រូវតែបានទៅឈរនៅមុខស្តេចអធិរាជ ហើយដោយអុលឡោះប្រោសប្រណីអ្នក ទ្រង់នឹងសង្គ្រោះអស់អ្នកដែលរួមដំណើរជាមួយអ្នកឲ្យបានរួចជីវិតផងដែរ”។ 25ហេតុនេះបងប្អូនអើយ ចូរមានចិត្ដក្លាហានឡើង ដ្បិតខ្ញុំជឿទុកចិត្ដលើអុលឡោះថា នឹងបានសម្រេចដូចទ្រង់មានបន្ទូលមែន 26គឺសំពៅយើងនឹងត្រូវទៅកឿង នៅកោះណាមួយជាមិនខាន»។
27សំពៅយើងបានរសាត់អណ្ដែតលើផ្ទៃសមុទ្រអាឌ្រា អស់រយៈពេលដប់បួនថ្ងៃមកហើយ។ ពេលនោះ ប្រមាណជាពាក់កណ្ដាលអធ្រាត្រ ពួកអ្នកសំពៅនឹកសង្ស័យថា ប្រហែលជាមកជិតដល់ដីគោកហើយ។ 28គេបោះខ្សែសម្ទង់ទៅក្នុងទឹកឃើញថា មានជម្រៅសាមសិបប្រាំពីរម៉ែត្រ។ លុះទៅមុខបន្ដិច គេបោះខ្សែសម្ទង់ទៅក្នុងទឹកម្ដងទៀត ឃើញថាមានជម្រៅ ម្ភៃប្រាំបីម៉ែត្រ។ 29ដោយខ្លាចក្រែងសំពៅរសាត់ទៅប៉ះនឹងថ្ម ពួកគេទម្លាក់យុថ្កាបួន នៅខាងកន្សៃ ហើយទន្ទឹងរង់ចាំភ្លឺ។ 30ពួកអ្នកសំពៅចង់រត់ចោលសំពៅ គេក៏នាំគ្នាសំរូតសំប៉ានចុះទៅក្នុងសមុទ្រ ដោយយកលេសថាគេចង់ទាញយុថ្កាទៅដាក់នៅខាងក្បាលសំពៅវិញ។ 31លោកប៉ូលមានប្រសាសន៍ទៅនាយទាហាន និងកូនទាហានថា៖ «ប្រសិនបើអ្នកទាំងនេះមិននៅក្នុងសំពៅទេ អស់លោកប្រាកដជាពុំអាចរួចជីវិតបានឡើយ»។ 32ពួកទាហានក៏កាប់ផ្ដាច់ខ្សែ ទម្លាក់សំប៉ាននោះទៅក្នុងសមុទ្របាត់ទៅ។
33លុះទៀបភ្លឺ លោកប៉ូលអញ្ជើញគេទាំងអស់គ្នាឲ្យបរិភោគអាហារ ដោយមានប្រសាសន៍ថា៖ «បងប្អូនបានទ្រាំតមអាហារអស់រយៈពេលដប់បួនថ្ងៃមកហើយ បងប្អូនពុំបានពិសាអ្វីសោះ។ 34ដូច្នេះ សូមបងប្អូនអញ្ជើញពិសាទៅ ដើម្បីឲ្យបានរួចជីវិត ដ្បិតនៅក្នុងចំណោមបងប្អូន សូម្បីតែសក់មួយសរសៃរបស់បងប្អូន ក៏មិនបាត់ផង»។ 35លោកមានប្រសាសន៍ដូច្នោះហើយ ក៏យកនំបុ័ងមកអរគុណអុលឡោះនៅមុខពួកគេទាំងអស់គ្នា រួចលោកកាច់បរិភោគ។ 36ពេលនោះ អ្នកដែលនៅក្នុងសំពៅមានកម្លាំងចិត្ដឡើងវិញ គេក៏បរិភោគទាំងអស់គ្នា។ 37នៅក្នុងសំពៅនោះ យើងមានគ្នាទាំងអស់ពីររយចិតសិបប្រាំមួយនាក់។ 38កាលបរិភោគឆ្អែតហើយ គេក៏លើកបាវស្រូវទម្លាក់ទៅក្នុងសមុទ្រ ដើម្បីឲ្យស្រាលសំពៅ។
សំពៅលិច
39លុះភ្លឺឡើង អ្នកសំពៅមើលស្រុកនោះមិនស្គាល់ទេគេឃើញតែឆកសមុទ្រ ដែលមានវាលខ្សាច់។ គេបានសម្រេចចិត្ដចូលសំពៅទៅបង្កឿងនៅទីនោះ ប្រសិនបើអាចចូលទៅបាន។ 40គេក៏ស្រាយខ្សែយុថ្កាទម្លាក់ចោលទៅក្នុងសមុទ្រ ព្រមទាំងស្រាយខ្សែចង្កូតចោលផងដែរ រួចគេលើកក្ដោងខាងមុខឡើង ឲ្យសំពៅចូលទៅរកច្រាំង 41ប៉ុន្ដែ សំពៅបានបុកខ្សាច់ ដែលនៅចន្លោះខ្សែទឹកពីរ បណ្ដាលឲ្យសំពៅកឿងនៅទីនោះទៅ ក្បាលសំពៅនៅជាប់នឹងថ្កល់ រីឯកន្សៃវិញ បានត្រូវបាក់បែក ដោយទឹករលកបក់បោកផ្ទប់មកយ៉ាងខ្លាំង។
42ពួកទាហានមានបំណងសម្លាប់អ្នកទោសទាំងអស់ចោល ដើម្បីកុំឲ្យនរណាម្នាក់ហែលទឹកគេចខ្លួនបានឡើយ។ 43ប៉ុន្ដែ ដោយនាយទាហានចង់សង្គ្រោះជីវិតលោកប៉ូល គាត់ក៏ជំទាស់នឹងគោលបំណងរបស់កូនទាហានទាំងនោះ។ គាត់បានបញ្ជាឲ្យអស់អ្នកដែលចេះហែលទឹកលោតទៅក្នុងទឹក ហែលទៅរកគោកមុន 44រីឯអ្នកមិនចេះហែលទឹក ត្រូវតោងបន្ទះក្ដារ ឬតោងបំណែកសំពៅហែលទៅតាមក្រោយ។ ធ្វើដូច្នេះ គេបានទៅដល់ដីគោកដោយសុខសាន្ដគ្រប់ៗគ្នា។
Actualmente seleccionado:
កិច្ចការ 27: អគត
Destacar
Compartir
Copiar
¿Quieres tener guardados todos tus destacados en todos tus dispositivos? Regístrate o inicia sesión
© 2014 United Bible Societies, UK.

: