លោកុប្បត្តិ 49
49
លោកយ៉ាកុបឲ្យពរកូនៗទាំងដប់ពីរនាក់
1លោកយ៉ាកុបហៅកូនៗឲ្យមកជុំគ្នា ហើយមានប្រសាសន៍ថា៖ «ចូរមកជួបជុំគ្នា ពុកនឹងប្រាប់ឲ្យកូនៗដឹងអំពីហេតុការណ៍ ដែលត្រូវកើតមានដល់កូនៗក្នុងពេលអនាគត។
2កូនចៅរបស់យ៉ាកុបអើយ
ចូរមកជួបជុំគ្នា ហើយស្ដាប់!
ចូរស្ដាប់អ៊ីស្រាអែលជាឪពុក
3រូបេនជាកូនច្បងរបស់ពុក
កូនជាផលនៃកម្លាំងរបស់ពុក
ហើយពុកបានបង្កើតកូនមកមុនគេ
ក្នុងកាលដែលពុកនៅពេញកម្លាំងនៅឡើយ។
កូនមានកិត្តិយស និងអំណាចច្រើនជាងគេ។
4កូនប្រៀបបីដូចជាទឹកហូរយ៉ាងខ្លាំង
តែកូនមិនអាចធ្វើជាមេគេបានទេ
ព្រោះកូនបានបង្អាប់កិត្តិយសពុក#៤៩.៤ ឃ្លាដើម «កូនបានឡើងដេកលើគ្រែឪពុក កូនបានប្រមាថគ្រែឪពុកដោយឡើងទៅដេក»សូមអាន ៣៥.២២។
ដោយលួចរួមដំណេកជាមួយប្រពន្ធរបស់ពុក។
5ស៊ីម្មាន និងលេវីជាបងប្អូននឹងគ្នា
គេរួមគំនិតគ្នា ប្រព្រឹត្តអំពើឃោរឃៅ#៤៩.៥ ឃ្លាដើម «មុខដាវរបស់គេជាឧបករណ៍ដ៏កាចសាហាវ»។
6ពុកមិនព្រមរួមចំណែកក្នុងការឃុបឃិតរបស់គេទេ។
ពុកក៏មិនព្រមចូលរួមប្រជុំជាមួយគេដែរ
ដ្បិតពេលមានកំហឹង គេបានសម្លាប់មនុស្ស
ហើយពេលចង់សប្បាយ
គេកាត់ជើងគោលេង។
7ពុកដាក់បណ្ដាសាកំហឹងរបស់គេ
ព្រោះកំហឹងនេះកាចសាហាវណាស់
ហើយពេលគេក្ដៅក្រហាយ
គេគ្មានចិត្តត្រាប្រណីទាល់តែសោះ!
ពុកនឹងបំបែកអ្នកទាំងពីរក្នុងពូជពង្សយ៉ាកុប
ពុកនឹងកម្ចាត់កម្ចាយគេក្នុងស្រុកអ៊ីស្រាអែល។
8យូដាអើយ បងប្អូនកូននឹងលើកតម្កើងកូនឡើង
កូននឹងមានអំណាចបង្ក្រាបខ្មាំងសត្រូវរបស់កូន
បងប្អូនបង្កើតរបស់កូននឹងក្រាបថ្វាយបង្គំកូន។
9 #
ជគ. ២៤.៩; វវ. ៥.៥ យូដាកូនអើយ កូនប្រៀបបាននឹងសត្វ
សិង្ហស្ទាវ ដែលវិលមកពីចាប់សត្វស៊ី
ពេលសិង្ហស្ទាវនេះក្រាបក្ដី ដេកក្ដី
វាមានឫទ្ធិដូចសិង្ហឈ្មោល និងសិង្ហញី
គ្មាននរណាហ៊ានដាស់ទេ។
10ព្រះខ័នរាជ្យនឹងមិនចាកចេញពីយូដាឡើយ
ពូជពង្សយូដានឹងគ្រងរាជ្យជានិច្ច
រហូតទាល់តែព្រះមហាក្សត្រ
ដែលជាម្ចាស់នៃព្រះខ័នរាជ្យនេះយាងមកដល់
ហើយប្រជារាស្ត្រនានាត្រូវតែចុះចូលនឹងព្រះអង្គ។
11ព្រះអង្គចងលារបស់ព្រះអង្គជាប់នឹង
ដើមទំពាំងបាយជូរ
ហើយចងកូនលាជាប់នឹងមែកវា។
ព្រះអង្គលាងព្រះពស្ដ្ររបស់ព្រះអង្គ
ក្នុងស្រាទំពាំងបាយជូរ
ហើយលាងព្រះភូសារបស់ព្រះអង្គ
ក្នុងទឹកទំពាំងបាយជូរ។
12ព្រះនេត្ររបស់ព្រះអង្គក្រហម
ជាងស្រាទំពាំងបាយជូរ
ហើយព្រះទន្តរបស់ព្រះអង្គ
សជាងទឹកដោះគោទៅទៀត។
13សាប់យូឡូននឹងរស់នៅតាមឆ្នេរសមុទ្រ
ព្រមទាំងនាវាចតនៅតាមកំពង់ផែ
ព្រំប្រទល់របស់សាប់យូឡូន
លាតសន្ធឹងរហូតទៅដល់ក្រុងស៊ីដូន។
14អ៊ីសាខារប្រៀបដូចជាសត្វលាដ៏មាំ
ដេកនៅក្នុងក្រោលដែលមានជញ្ជាំងពីរ។
15អ៊ីសាខារយល់ឃើញថា
កន្លែងដែលខ្លួនសម្រាកនោះជាកន្លែងល្អ
ហើយស្រុកនោះក៏ស្រួលរស់នៅផង
ដូច្នេះ អ៊ីសាខារក៏ឱនខ្លួនឲ្យគេដាក់កែប
ផ្ទុករបស់របរពីលើ
និងឲ្យគេប្រើដូចទាសករផង។
16ដាន់គ្រប់គ្រងលើប្រជាជនរបស់ខ្លួន
ក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រាអែល
17ដាន់ប្រៀបបាននឹងពស់ដែលលូននៅតាមផ្លូវ
ដូចពស់វែកនៅតាមផ្លូវលំ
ដែលចាំតែចឹកកែងជើងសេះ
បណ្ដាលឲ្យអ្នកជិះដាច់ផ្ងារធ្លាក់ចុះមកក្រោម។
18ឱព្រះអម្ចាស់អើយ
ទូលបង្គំសង្ឃឹមថាព្រះអង្គនឹងសង្គ្រោះទូលបង្គំ!
19កាដត្រូវកងទ័ពមួយមកវាយសម្រុក
តែកាដនឹងវាយកងទ័ពនោះពីក្រោយខ្នងវិញ។
20អេស៊ើរចេះធ្វើម្ហូបអាហារយ៉ាងឆ្ងាញ់វិសេស
កូននឹងធ្វើព្រះស្ងោយថ្វាយព្រះមហាក្សត្រ។
21ណែបថាលីប្រៀបបាននឹងសត្វក្ដាន់ញី
ដែលរត់ដោយសេរី និងបង្កើតកូនយ៉ាងស្អាតៗ។
22យ៉ូសែបប្រៀបបាននឹងពន្លក
លូតចេញពីដើមឈើដ៏ល្អដែលដុះនៅមាត់ទឹក
មែករបស់វាខ្ពស់ជាងកំពែងក្រុងទៅទៀត។
23ខ្មាំងសត្រូវនាំគ្នារករឿងយ៉ូសែប
គេបាញ់ព្រួញមកលើយ៉ូសែប
24ប៉ុន្តែ ធ្នូរបស់យ៉ូសែបមានប្រៀបជាង
យ៉ូសែបនៅតែខ្លាំងពូកែជានិច្ច។
សូមឫទ្ធានុភាពនៃព្រះរបស់យ៉ាកុប
ដែលគ្មាននរណាអាចយកជ័យជម្នះបាន
សូមព្រះអង្គដែលជាគង្វាល
និងជាថ្មដារបស់ជនជាតិអ៊ីស្រាអែល
25សូមព្រះរបស់ពុកជួយទំនុកបម្រុងកូន
សូមព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត
ប្រទានពរកូន
គឺឲ្យមានភ្លៀងបង្អុរចុះមកពីលើមេឃ
ឲ្យប្រភពទឹកផុសចេញមកពីទីជម្រៅ
ឲ្យមានកូនច្រើន និងហ្វូងសត្វក៏ច្រើនដែរ។
26សូមឲ្យពរដែលពុកផ្ដល់ដល់កូននេះ
បានប្រសើរលើសពរដូនតារបស់ពុក
និងខ្ពស់លើសកំពូលភ្នំដែលនៅស្ថិតស្ថេរ
អស់កល្បជានិច្ចទៅទៀត។
សូមឲ្យពរទាំងនេះធ្លាក់មកលើយ៉ូសែប
គឺធ្លាក់មកលើសក់របស់យ៉ូសែប ដែលព្រះអង្គ
បានញែកចេញពីចំណោមបងប្អូនរបស់ខ្លួន
ដើម្បីឲ្យបម្រើព្រះអង្គ។
27បេនយ៉ាមីនប្រៀបបាននឹងចចកដ៏សាហាវ
ដែលសម្លាប់សត្វហែកស៊ីនៅពេលព្រឹក
និងយករំពាមកចែកគ្នានៅពេលល្ងាច»។
28លោកទាំងនោះជាកុលសម្ព័ន្ធទាំងដប់ពីររបស់ជនជាតិអ៊ីស្រាអែល។ លោកយ៉ាកុបបានផ្ដែផ្ដាំដូច្នេះ នៅពេលលោកឲ្យពរកូនទាំងដប់ពីរ គឺម្នាក់ៗទទួលពររៀងៗខ្លួន។
លោកយ៉ាកុបទទួលមរណភាព
29បន្ទាប់មក លោកយ៉ាកុបផ្ដែផ្ដាំកូនៗថា៖ «បន្តិចទៀត ពុកនឹងទៅជួបជុំជាមួយដូនតារបស់ពុក ដែលបានលាចាកលោកទៅហើយនោះ។ ចូរបញ្ចុះសពពុកនៅក្បែរដូនតាក្នុងគុហា ដែលនៅក្នុងចម្ការរបស់លោកអេប្រូនជាជនជាតិហេត 30#លប. ២៣.៣-២០គឺនៅក្នុងចម្ការម៉ាកពេឡា ជិតម៉ាមរ៉េ ក្នុងស្រុកកាណាន ជាចម្ការដែលលោកតាអប្រាហាំបានទិញពីលោកអេប្រូន ជនជាតិហេត ទុកសម្រាប់ធ្វើជាកន្លែងបញ្ចុះសព។ 31#លប. ២៥.៩-១០, ៣៥.២៩នៅទីនោះ គេបានបញ្ចុះសពលោកតាអប្រាហាំ និងលោកយាយសារ៉ា ជាភរិយា លោកតាអ៊ីសាក និងលោកយាយរេបិកា ជាភរិយា ហើយពុកក៏បានបញ្ចុះសពលេអា នៅទីនោះដែរ។ 32លោកតាអប្រាហាំបានទិញចម្ការ ព្រមទាំងគុហាដែលស្ថិតនៅក្នុងចម្ការនោះពីជនជាតិហេត»។
33 #
កក. ៧.១៥
លោកយ៉ាកុបបានផ្ដែផ្ដាំកូនៗចប់សព្វគ្រប់ហើយ លោកលើកជើងដាក់លើគ្រែវិញ ហើយក៏ផុតដង្ហើម ទៅជួបជុំជាមួយដូនតារបស់លោក។
Zur Zeit ausgewählt:
លោកុប្បត្តិ 49: គខប
Markierung
Teilen
Kopieren
Möchtest du deine gespeicherten Markierungen auf allen deinen Geräten sehen? Erstelle ein kostenloses Konto oder melde dich an.
Khmer Standard Version © 2005 United Bible Societies.

: