និក្ខមនំ 1
1
ព្រះជាម្ចាស់រំដោះជនជាតិអ៊ីស្រាអែលពីស្រុកអេស៊ីប
ជនជាតិអ៊ីស្រាអែលជាទាសករនៅស្រុកអេស៊ីប
1 #
លប. ៤៦.៨-២៧
នេះជាបញ្ជីរាយនាមកូនចៅអ៊ីស្រាអែល ដែលបានមកនៅស្រុកអេស៊ីប#១.១ សូមប្រៀបធៀបជាមួយ លប. ៤៦.៨-២៧។ជាមួយលោកយ៉ាកុប ព្រមទាំងគ្រួសាររបស់គេរៀងៗខ្លួនគឺមាន: 2រូបេន ស៊ីម្មាន លេវី យូដា 3អ៊ីសាខារ សាប់យូឡូន បេនយ៉ាមីន 4ដាន់ ណែបថាលី កាដ និងអេស៊ើរ។ 5ពូជពង្សរបស់លោកយ៉ាកុបមានចំនួនទាំងអស់ចិតសិបនាក់។ រីឯលោកយ៉ូសែបរស់នៅក្នុងស្រុកអេស៊ីបស្រាប់ហើយ។ 6ក្រោយមក លោកយ៉ូសែប និងបងប្អូនរបស់លោក ព្រមទាំងកូនចៅរបស់លោកយ៉ាកុបមួយជំនាន់នោះបានស្លាប់អស់ទៅ។ 7#កក. ៧.១៧ជនជាតិអ៊ីស្រាអែលបង្កើតកូនចៅបន្តពូជពង្សកើនចំនួនច្រើនសន្ធឹកសន្ធាប់ មានកម្លាំងកាន់តែខ្លាំងឡើងៗ ហើយរស់នៅពាសពេញក្នុងស្រុកអេស៊ីប។
8 #
កក. ៧.១៨
មានស្ដេចថ្មីមួយអង្គឡើងគ្រងរាជ្យនៅស្រុកអេស៊ីប។ ស្ដេចនោះមិនបានស្គាល់លោកយ៉ូសែបទេ។ 9ស្ដេចមានរាជឱង្ការទៅកាន់ប្រជាជនអេស៊ីបថា៖ «ឥឡូវនេះ ជនជាតិអ៊ីស្រាអែលមានគ្នាច្រើន និងមានកម្លាំងជាងពួកយើង។ 10#កក. ៧.១៩ដូច្នេះ យើងត្រូវមានវិធានការទប់ស្កាត់ពួកគេ កុំឲ្យកើនចំនួនច្រើនឡើងទៀត។ បើមិនដូច្នោះទេ ពេលណាកើតសង្គ្រាម ពួកគេមុខជាចូលដៃជាមួយខ្មាំងសត្រូវ ដើម្បីវាយយើង ហើយនាំគ្នារត់ចេញពីស្រុក»។ 11ជនជាតិអេស៊ីបបានតែងតាំងមេត្រួតត្រាលើជនជាតិអ៊ីស្រាអែល ដើម្បីបង្ខំពួកគេឲ្យធ្វើការជាទម្ងន់។ ជនជាតិអ៊ីស្រាអែលសង់ក្រុងពីថំ និងក្រុងរ៉ាមសេស សម្រាប់ដាក់ភោគទ្រព្យរបស់ព្រះចៅផារ៉ោន។ 12ប៉ុន្តែ ជនជាតិអេស៊ីបសង្កត់សង្កិនជនជាតិអ៊ីស្រាអែលរឹតតែខ្លាំងយ៉ាងណា ជនជាតិអ៊ីស្រាអែលកើនចំនួនរឹតតែច្រើនឡើង ហើយរស់នៅពាសពេញស្រុកយ៉ាងនោះដែរ ជាហេតុបណ្ដាលឲ្យជនជាតិអេស៊ីបភ័យខ្លាច។ 13ពេលនោះ ជនជាតិអេស៊ីបចាត់ទុកជនជាតិអ៊ីស្រាអែលជាទាសករ ហើយបង្ខិតបង្ខំឲ្យធ្វើការយ៉ាងធ្ងន់ធ្ងរ។ 14គេធ្វើឲ្យជនជាតិអ៊ីស្រាអែលវេទនាខ្លោចផ្សា គឺប្រើឲ្យជាន់ដីឥដ្ឋ ធ្វើដុំឥដ្ឋ និងធ្វើការគ្រប់មុខនៅតាមស្រែចម្ការ ពោលគឺប្រើឲ្យធ្វើការងារដ៏ធ្ងន់ធ្ងរគ្រប់យ៉ាង។
ព្រះចៅផារ៉ោនធ្វើទុក្ខទោសជនជាតិអ៊ីស្រាអែល
15ស្ដេចស្រុកអេស៊ីបបញ្ជាទៅឆ្មបពីរនាក់ ម្នាក់ឈ្មោះនាងស៊ីប្រា ម្នាក់ឈ្មោះនាងពូអា ដែលជួយស្ត្រីហេប្រឺថា៖ 16«កាលណាអ្នកបង្កើតកូនឲ្យស្ត្រីហេប្រឺ ចូរពិនិត្យមើលកូនដែលកើតមកនោះ ប្រសិនបើជាកូនប្រុស ត្រូវសម្លាប់ចោល ប្រសិនបើជាកូនស្រី ចូរទុកឲ្យវារស់ចុះ»។ 17ប៉ុន្តែ ឆ្មបទាំងពីរនាក់នោះគោរពកោតខ្លាចព្រះជាម្ចាស់ គាត់មិនបានធ្វើតាមបញ្ជារបស់ស្ដេចស្រុកអេស៊ីបទេ គឺគាត់ទុកឲ្យកូនប្រុសៗនៅរស់ដែរ។ 18ស្ដេចស្រុកអេស៊ីបក៏កោះហៅឆ្មបទាំងពីរនាក់មក ហើយមានរាជឱង្ការថា៖ «ហេតុអ្វីបានជាអ្នកធ្វើដូច្នេះ ម្ដេចក៏ទុកឲ្យកូនប្រុសៗនៅរស់?»។ 19ឆ្មបទាំងពីរទូលព្រះចៅផារ៉ោនថា៖ «ស្ត្រីជាតិហេប្រឺមិនដូចស្ត្រីជាតិអេស៊ីបទេ ស្ត្រីទាំងនោះរឹងប៉ឹងណាស់ គឺមុនឆ្មបទៅដល់ នាងសម្រាលកូនរួចស្រេចទៅហើយ»។ 20ព្រះជាម្ចាស់ប្រទានពរឆ្មបទាំងពីរ។ ជនជាតិអ៊ីស្រាអែលកើនចំនួនជាច្រើន ហើយមានកម្លាំងកាន់តែខ្លាំង។ 21ដោយឆ្មបទាំងពីរកោតខ្លាចព្រះជាម្ចាស់ ព្រះអង្គប្រោសប្រទានឲ្យគ្រួសាររបស់គាត់បានចម្រុងចម្រើន។
22 #
កក. ៧.១៩
បន្ទាប់មក ព្រះចៅផារ៉ោនបានបញ្ជាដល់ប្រជាជនអេស៊ីបទាំងអស់ថា៖ «ចូរយកកូនប្រុសសាសន៍ហេប្រឺដែលទើបនឹងកើតទាំងប៉ុន្មាន ទៅបោះចោលក្នុងទន្លេនីល ចូរទុកជីវិតឲ្យតែកូនស្រីៗប៉ុណ្ណោះ!»។
Zur Zeit ausgewählt:
និក្ខមនំ 1: គខប
Markierung
Teilen
Kopieren
Möchtest du deine gespeicherten Markierungen auf allen deinen Geräten sehen? Erstelle ein kostenloses Konto oder melde dich an.
Khmer Standard Version © 2005 United Bible Societies.

: