លូកា 4:9-12
លូកា 4:9-12 អគត
បន្ទាប់មក អ៊ីព្លេសនាំអ៊ីសាទៅក្រុងយេរូសាឡឹមដាក់គាត់លើកំពូលម៉ាស្ជិទ ហើយជម្រាបថា៖ «ប្រសិនបើអ្នកពិតជាបុត្រារបស់អុលឡោះមែន សូមលោតទម្លាក់ខ្លួនចុះទៅក្រោមមើល៍ ដ្បិតក្នុងគីតាបមានចែងថា “អុលឡោះនឹងបញ្ជាឲ្យម៉ាឡាអ៊ីកាត់ថែរក្សាអ្នក ហើយម៉ាឡាអ៊ីកាត់ទាំងនោះនឹងចាំទ្រអ្នក មិនឲ្យជើងអ្នកប៉ះទង្គិចនឹងថ្មឡើយ” »។ អ៊ីសាឆ្លើយទៅអ៊ីព្លេសវិញថា៖ «ក្នុងគីតាបមានចែងថា កុំល្បងលអុលឡោះតាអាឡាជាម្ចាស់ឡើយ »។