សេរី‌ភាព 7:9-10

សេរី‌ភាព 7:9-10 អគត

«ប្រសិន​បើ​ស្តេច​ហ្វៀរ៉អ៊ូន​ទាម​ទារ​ឲ្យ​អ្នក​សំដែង​ការ​អស្ចារ្យ នោះ​ត្រូវ​ប្រាប់​ហារូន​ថា “ចូរ​យក​ដំបង​របស់​បង បោះ​ទៅ​ខាង​មុខ​ស្តេច​ហ្វៀរ៉អ៊ូន ដំបង​នោះ​នឹង​ក្លាយ​ទៅ​ជា​ពស់»។ ម៉ូសា និង​ហារូន​ក៏​ទៅ​ជួប​ស្តេច​ហ្វៀរ៉អ៊ូន ហើយ​ធ្វើ​តាម​សេចក្តី​ដែល អុលឡោះ‌តាអាឡា​បាន​បង្គាប់​មក​ពួក​គាត់។ ហារូន​បោះ​ដំបង​នៅ​មុខ​ស្តេច​ហ្វៀរ៉អ៊ូន និង​ពួក​មន្ត្រី ហើយ​ដំបង​ក៏​ក្លាយ​ទៅ​ជា​ពស់។