សេរី‌ភាព 7:3-4

សេរី‌ភាព 7:3-4 អគត

រីឯ​យើង​វិញ យើង​នឹង​ធ្វើ​ឲ្យ​ស្តេច​ហ្វៀរ៉អ៊ូន​មាន​ចិត្ត​រឹង​រូស យើង​នឹង​បង្ហាញ​ការ​អស្ចារ្យ និង​ទី​សំគាល់​ដ៏​អស្ចារ្យ​ជា​ច្រើន​នៅ​ស្រុក​អេស៊ីប។ ស្តេច​ហ្វៀរ៉អ៊ូន​នឹង​មិន​ស្តាប់​អ្នក​ទាំង​ពីរ​ទេ។ យើង​នឹង​វាយ​ប្រហារ​ស្រុក​អេស៊ីប យើង​នឹង​ដាក់​ទោស​គេ​យ៉ាង​ធ្ងន់ៗ ហើយ​នាំ​អ៊ីស្រ‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​យើង​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​មាន​របៀប​រៀប​រយ ដូច​កង‌ទ័ព​មួយ។