YouVersion 標誌
聖經計劃影片
現在就下載
語言選擇器
搜尋圖標

熱門經文出自 កំណើត​ពិភព​លោក 1

1

កំណើត​ពិភព​លោក 1:26-27

អាល់គីតាប

អុលឡោះ​មាន​បន្ទូល​ថា៖ «យើង​បង្កើត​មនុស្ស ជា​តំណាង​របស់​យើង មាន​លក្ខណៈ​ខ្លះ​ដូច​យើង ដើម្បី​ឲ្យ​គេ​មាន​អំណាច​លើ​ត្រី​សមុទ្រ លើ​បក្សា​បក្សី​ដែល​ហើរ​នៅ​លើ​មេឃ លើ​សត្វ​ស្រុក​នៅ​លើ​ផែនដី​ទាំង​មូល និង​លើ​សត្វ​ទាំង​ប៉ុន្មាន​ដែល​លូន​វារ​នៅ​លើ​ដី»។ អុលឡោះ​បាន​បង្កើត​មនុស្ស ជា​តំណាង​របស់​អុលឡោះ អុលឡោះ​បាន​បង្កើត​គេ​ឲ្យ​មាន​លក្ខណៈ​ខ្លះ ដូច​ទ្រង់ អុលឡោះ​បាន​បង្កើត​គេ​ជា​បុរស​ជា​ស្ត្រី។

對照

កំណើត​ពិភព​លោក 1:26-27 探索

2

កំណើត​ពិភព​លោក 1:28

អាល់គីតាប

អុលឡោះ​បាន​ប្រទាន​ពរ​ឲ្យ​គេ គឺ​អុលឡោះ​មាន​បន្ទូល​ថា៖ «ចូរ​បង្កើត​កូន​ចៅ​ឲ្យ​បាន​កើន​ច្រើន​ឡើង​ពាស​ពេញ​លើ​ផែនដី ហើយ​ត្រួត‌ត្រា​ផែនដី​ទៅ។ ចូរ​មាន​អំណាច​លើ​ត្រី​សមុទ្រ លើ​បក្សា​បក្សី​ដែល​ហើរ​នៅ​លើ​មេឃ និង​លើ​សត្វ​ទាំង​ប៉ុន្មាន​ដែល​លូន​វារ​នៅ​លើ​ដី»។

對照

កំណើត​ពិភព​លោក 1:28 探索

3

កំណើត​ពិភព​លោក 1:1

អាល់គីតាប

កាល​ពី​ដើម​ដំបូង​បង្អស់ អុលឡោះ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី។

對照

កំណើត​ពិភព​លោក 1:1 探索

4

កំណើត​ពិភព​លោក 1:2

អាល់គីតាប

នៅ​គ្រា​នោះ ផែនដី​គ្មាន​រូប​រាង និង​នៅ​ទទេ មាន​តែ​ភាព​ងងឹត​ពី​លើ​ទី​ជម្រៅ​ទឹក ហើយ​រស‌អុលឡោះ​នៅ​រេ​រា​ពី​លើ​ផ្ទៃ​ទឹក។

對照

កំណើត​ពិភព​លោក 1:2 探索

5

កំណើត​ពិភព​លោក 1:3

អាល់គីតាប

អុលឡោះ​មាន​បន្ទូល​ថា៖ «ចូរ​មាន​ពន្លឺ!» ពន្លឺ​ក៏​កើត​មាន​ឡើង។

對照

កំណើត​ពិភព​លោក 1:3 探索

6

កំណើត​ពិភព​លោក 1:31

អាល់គីតាប

អុលឡោះ​ឃើញ​អ្វីៗ​ទាំង​អស់ ដែល​ទ្រង់​បាន​បង្កើត​មក អុលឡោះ​ឈ្វេង​យល់​ថា ល្អ​ប្រសើរ​បំផុត​ហើយ។ ពេល​នោះ មាន​ល្ងាច មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​ប្រាំ​មួយ។

對照

កំណើត​ពិភព​លោក 1:31 探索

7

កំណើត​ពិភព​លោក 1:4

អាល់គីតាប

អុលឡោះ​ឃើញ​ថា ពន្លឺ​នោះ​ល្អ​ប្រសើរ​ហើយ អុលឡោះ​ក៏​បាន​ញែក​ពន្លឺ​ចេញ​ពី​ភាព​ងងឹត។

對照

កំណើត​ពិភព​លោក 1:4 探索

8

កំណើត​ពិភព​លោក 1:29

អាល់គីតាប

អុលឡោះ​មាន​បន្ទូល​ថា៖ «មើល៍ យើង​ប្រគល់​ធញ្ញ‌ជាតិ​ទាំង​ប៉ុន្មាន ដែល​មាន​គ្រាប់​ពូជ​ដុះ​នៅ​ពាស​ពេញ​លើ​ផែនដី និង​ដើម​ឈើ​ដែល​មាន​ផ្លែ​មាន​គ្រាប់​បន្ត​ពូជ ឲ្យ​អ្នក​រាល់​គ្នា ធ្វើ​ជា​អាហារ

對照

កំណើត​ពិភព​លោក 1:29 探索

9

កំណើត​ពិភព​លោក 1:5

អាល់គីតាប

អុលឡោះ​ហៅ​ពន្លឺ​ថា “ថ្ងៃ” និង​ហៅ​ភាព​ងងឹត​ថា “យប់”។ ពេល​នោះ មាន​ល្ងាច​មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​មួយ។

對照

កំណើត​ពិភព​លោក 1:5 探索

10

កំណើត​ពិភព​លោក 1:6

អាល់គីតាប

អុលឡោះ​មាន​បន្ទូលថា៖ «ចូរ​មាន​លំហ​មួយ​ដ៏​រឹង​មាំ​នៅ​កណ្តាល​ទឹក ដើម្បី​ញែក​ទឹក​ចេញ​ពី​គ្នា»។

對照

កំណើត​ពិភព​លោក 1:6 探索

11

កំណើត​ពិភព​លោក 1:30

អាល់គីតាប

យើង​ក៏​ឲ្យ​ស្មៅ​ខៀវ​ខ្ចី​ទាំង​ប៉ុន្មាន​ដល់​សត្វ​ព្រៃ​ទាំង​អស់ ដល់​បក្សា​បក្សី​ទាំង​អស់​នៅ​លើ​មេឃ ដល់​សត្វ​ទាំង​អស់​ដែល​លូន​វារ​នៅ​លើ​ដី គឺ​ដល់​សត្វ​ទាំង​ប៉ុន្មាន​ដែល​មាន​ដង្ហើម​ជីវិត ធ្វើ​ជា​អាហារ​ដែរ» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។

對照

កំណើត​ពិភព​លោក 1:30 探索

12

កំណើត​ពិភព​លោក 1:14

អាល់គីតាប

អុលឡោះ​មាន​បន្ទូល​ថា៖ «ចូរ​មាន​ដុំ​ពន្លឺ​នៅ​ក្នុង​លំហ​អាកាស ដើម្បី​ញែក​ថ្ងៃ​ចេញ​ពី​យប់ ទុក​ជា​សញ្ញា​សំគាល់ សម្រាប់​កំណត់​ពេល​វេលា ថ្ងៃ និង​ឆ្នាំ

對照

កំណើត​ពិភព​លោក 1:14 探索

13

កំណើត​ពិភព​លោក 1:11

អាល់គីតាប

អុលឡោះ​មាន​បន្ទូល​ថា៖ «ចូរ​មាន​តិណ‌ជាតិ ធញ្ញ‌ជាតិ​ដែល​មាន​គ្រាប់​ពូជ និង​រុក្ខ‌ជាតិ​ដែល​មាន​ផ្លែ ដុះ​ចេញ​ពី​ដី បង្កើត​ផល​នៅ​លើ​ផែនដី​តាម​ពូជ​របស់​វា និង​មាន​គ្រាប់​បន្ត​ពូជ» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន

對照

កំណើត​ពិភព​លោក 1:11 探索

14

កំណើត​ពិភព​លោក 1:7

អាល់គីតាប

អុលឡោះ​បាន​បង្កើត​លំហ​ដ៏​រឹង​មាំ​នោះ អុលឡោះ​ញែក​ទឹក​ដែល​នៅ​ខាង​ក្រោម​លំហ​ចេញ​ពី​ទឹក​ដែល​នៅ​ខាង​លើ នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។

對照

កំណើត​ពិភព​លោក 1:7 探索

15

កំណើត​ពិភព​លោក 1:12

អាល់គីតាប

គឺ តិណ‌ជាតិ ធញ្ញ‌ជាតិ​ដែល​មាន​គ្រាប់​បន្ត​ពូជ តាម​ពូជ​របស់​វា និង​រុក្ខ‌ជាតិ​ដែល​មាន​ផ្លែ មាន​គ្រាប់​បន្ត​ពូជ តាម​ពូជ​របស់​វា ដុះ​ចេញ​ពី​ដី​មក។ អុលឡោះ​ឃើញ​ថា អ្វីៗ​ទាំង​នោះ​ល្អ​ប្រសើរ​ហើយ។

對照

កំណើត​ពិភព​លោក 1:12 探索

16

កំណើត​ពិភព​លោក 1:16

អាល់គីតាប

អុលឡោះ​បាន​បង្កើត​ដុំ​ពន្លឺ​ធំៗ​ពីរ គឺ​ដុំ​ពន្លឺ​មួយ​ដែល​ធំ​ជាង ឲ្យ​គ្រប់​គ្រង​នៅ​ពេល​ថ្ងៃ រីឯ​ដុំ​ពន្លឺ​ដែល​តូច​ជាង ឲ្យ​គ្រប់​គ្រង​នៅ​ពេល​យប់។ អុលឡោះ​ក៏​បង្កើត​ផ្កាយ​ទាំង​ឡាយដែរ។

對照

កំណើត​ពិភព​លោក 1:16 探索

17

កំណើត​ពិភព​លោក 1:9-10

អាល់គីតាប

អុលឡោះ​មាន​បន្ទូល​ថា៖ «ចូរ​ឲ្យ​ទឹក​ដែល​នៅ​ពី​ក្រោម​មេឃ​ផ្តុំ​គ្នា​នៅ​កន្លែង​តែ​មួយ និង​ឲ្យ​ផ្នែក​គោក​លេច​ចេញ​មក!» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។ អុលឡោះ​ហៅ​ផ្នែក​គោក​នោះ​ថា “ដី” រីឯ​ផ្ទៃ​ទឹក​វិញ អុលឡោះ​ហៅ​ថា “សមុទ្រ”។ អុលឡោះ​ឃើញ​ថា ដី និង​សមុទ្រ​ល្អ​ប្រសើរ​ហើយ។

對照

កំណើត​ពិភព​លោក 1:9-10 探索

18

កំណើត​ពិភព​លោក 1:22

អាល់គីតាប

អុលឡោះ​ប្រទាន​ពរ​ដល់​វា ដោយ​មាន​បន្ទូល​ថា៖ «ចូរ​បង្កើត​កូន​ចៅ ឲ្យ​បាន​កើន​ចំនួន​ច្រើន​ឡើង​ពាស​ពេញ​ក្នុង​ទឹក​សមុទ្រ ហើយ​ឲ្យ​បក្សា​បក្សី​បាន​កើន​ច្រើន​ឡើង​លើ​ផែនដី​ដែរ»។

對照

កំណើត​ពិភព​លោក 1:22 探索

19

កំណើត​ពិភព​លោក 1:24

អាល់គីតាប

អុលឡោះ​មាន​បន្ទូល​ថា៖ «ចូរ​មាន​សត្វ​ផ្សេងៗ​កើត​ចេញ​ពី​ដី​តាម​ពូជ​របស់​វា គឺ​មាន​សត្វ​ស្រុក សត្វ​លូន​វារ សត្វ​ព្រៃ តាម​ពូជ​របស់​វា» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។

對照

កំណើត​ពិភព​លោក 1:24 探索

20

កំណើត​ពិភព​លោក 1:20

អាល់គីតាប

អុលឡោះ​មាន​បន្ទូល​ថា៖ «ចូរ​មាន​សត្វ រស់​រវើក​យ៉ាង​ច្រើន​កុះ‌ករ​នៅ​ក្នុង​ទឹក និង​មាន​បក្សា​បក្សី​ហើរ​ពី​លើ​ផែនដី នៅ​ក្នុង​លំហ​អាកាស»។

對照

កំណើត​ពិភព​លោក 1:20 探索

21

កំណើត​ពិភព​លោក 1:25

អាល់គីតាប

អុលឡោះ​បាន​បង្កើត​សត្វ​ព្រៃ​តាម​ពូជ​របស់​វា សត្វ​ស្រុក តាម​ពូជ​របស់​វា និង​សត្វ​លូន​វារ​ទាំង​ប៉ុន្មាន​នៅ​លើ​ដី តាម​ពូជ​របស់​វា​ដែរ។ អុលឡោះ​ឃើញ​ថា សត្វ​ទាំង​នោះ​ល្អ​ប្រសើរ​ហើយ។

對照

កំណើត​ពិភព​លោក 1:25 探索

下一章
YouVersion

每天鼓勵和挑戰你尋求與上帝的親密關係。

事工

關於

事業

義工

網誌

新聞

有用的連結

幫助

捐贈

聖經譯本

有聲聖經

聖經譯本語言

今日經文


此數字事工屬予

Life.Church
English (US)

©2025 Life.Church / YouVersion

私隱政策使用條款
漏洞披露計劃
FacebookTwitterInstagramYouTubePinterest

主頁

聖經

計劃

影片