ថ្មីក្នុងសេចក្ដីជំនឿ
ការចាប់ផ្ដើមនូវទំនាក់ទំនងមួយជាមួយនឹងអង្គព្រះយេស៊ូវ
តើអ្នកកំពុងតែចាប់ផ្ដើមជំនឿថ្មីនៅក្នុងអង្គព្រះយេស៊ូវគ្រិស្ដមែនទេ? តើអ្នកចង់យល់បន្ថែមទៀតអំពីជំនឿរបស់គ្រិស្ដបរិស័ទ ប៉ុន្តែ មិនទាន់ច្បាស់ថាត្រូវសួរអ្វី ឬ សួររបៀបណាមែនអត់? អ៊ីចឹង ចូរអ្នកចាប់ផ្ដើមនៅទីនេះ។ ដកស្រង់ពីសៀវភៅ "ចាប់ផ្ដើមពីទីនេះ" ដោយលោក ដាវីឌ ដ្វែក (David Dwight) និង នីកូល យូនីស (Nicole Unice)។
រស់នៅជីវិតពេញដោយគោលបំណង
ជីវិតពេញដោយគោលបំណងមានអំណរ គឺសាងសង់នៅលើទំនាក់ទំនង ជំនឿ និងសេចក្តីស្រលាញ់។ ប្រសិនបើអ្នកពិនិត្យមើលឲ្យបានច្បាស់ អំពីផែនការរបស់ព្រះជាម្ចាស់សម្រាប់ជីវិតរបស់អ្នក សូមភ្ជាប់ផែនការនេះ ដើម្បីជួយអ្នកនៅក្នុងការផ្តោតទៅលើការស្រាវជ្រាវ និងការស្វែងរករបស់អ្នក។ ដកស្រង់ចេញពីសៀវភៅ “ ចេញពីផែនដីនេះ : សៀវភៅណែនាំគ្រីស្តបរិស័ទឲ្យរីកចម្រើន និងមានគោលបំណង “ ដោយលោក David J. Swandt ។
ថ្វាយអាទិភាពទីមួយទៅព្រះអង្គ
ការថ្វាយអាទិភាពទីមួយទៅព្រះអង្គនៅក្នុងការរស់នៅរបស់យើង គឺមិនមែនធ្វើតែម្តង...ប៉ុន្តែវាគឺជាដំណើរដែលកើតឡើងពេញមួយជីវិតរបស់យើង។ មិនថាយើងជាអ្នកដែលទើបតែចាប់ផ្តើមទទួលជឿព្រះអង្គ ឬជាអ្នកដើរតាមព្រះអង្គ“យូរហើយ” អ្នកនឹងឃើញថាផែនការនេះងាយយល់ និងអនុវត្តន៍ និងជាយុទ្ធសាស្រ្តដ៏មានប្រសិទ្ធភាពខ្ពស់បំផុត សម្រាប់ភាពជោគជ័យក្នុងការរស់នៅរបស់គ្រិស្តបរិស័ទ។ ដកស្រង់ចេញពីសៀវភៅ “ ចេញពីផែនដីនេះ : សៀវភៅណែនាំគ្រិស្តបរិស័ទឲ្យរីកចម្រើន និងមានគោលបំណង “ ដោយលោក David J. Swandt ។
ការធ្វើវិនិយោគទន់ដ៏ល្អបំផុតរបស់អ្នក
ការទទួលព្រះពរ និងជីវិតដ៏ពេញបរិបូរណ៍ គឺចាប់ផ្តើម ជាមួយនឹងការវិនិយោគទន់ដែលត្រឹមត្រូវ។ ប្រសិនបើអ្នកជាគ្រិស្តបរិស័ទថ្មី គ្មានការវិនិយោគទន់ណាមួយដែលល្អជាងការដែលអ្នកទទួលយកព្រះបន្ទូលរបស់ព្រះជាប្រចាំ សម្រាប់សេចក្តីជំនឿរបស់អ្នកឡើយ។ ចាប់ផ្តើមនូវទីនេះដើម្បីជួយអ្នកនៅក្នុងការអាន ស្វែងយល់ និងអនុវត្តន៍ឲ្យមានប្រសិទ្ធិភាពជារៀងរាល់ថ្ងៃ។ ដកស្រង់ចេញពីសៀវភៅ “ ចេញពីផែនដី នេះ : សៀវភៅណែនាំគ្រីស្តបរិស័ទឲ្យរីកចម្រើន និងមានគោលបំណង “ ដោយលោក David J. Swandt ។
BibleProject | វគ្គសិក្សាខ្លីអំពីសាវ័កប៉ុល
នៅក្នុងគម្រោងអានរយៈពេលដប់ថ្ងៃនេះ អ្នកនឹងទទួលបានការណែនាំអំពីសំបុត្រខ្លីៗចំនួនបួនរបស់លោកសាវ័កប៉ុល។ ក្នុងគម្ពីរកាឡាទី លោកប៉ុលលើកឡើងអំពីគោលគំនិតមួយ ថាតើសាសន៍ដទៃត្រូវកាន់តាមគម្ពីរតូរ៉ាដែរឬអត់។ នៅក្នុងគម្ពីអេភេសូ លោកបង្ហាញពីរបៀប ដែលដំណឹងល្អនាំមកនូវការផ្សះផ្សារវាងព្រះជាម្ចាស់ និងរវាងគ្នាទៅវិញទៅមក។ នៅក្នុងគម្ពីរភីលីព លោកលើកទឹកចិត្តអ្នកជឿដោយមានគំរូនៃសេចក្តីស្រឡាញ់ដែលលះបង់របស់ព្រះយេស៊ូវ ហើយនៅក្នុងកណ្ឌគម្ពីរថេស្សាឡូនីក លោកប៉ុលលើកទឹកចិត្តគ្រីស្ទបរិស័ទ ដែលជួបការបៀតបៀនឲ្យមានសេចក្តីសង្ឃឹមក្នុងអង្គព្រះយេស៊ូវ។
ឈប់ទៅព្រះវិហារ
ប្រហែលជាអ្នកមានហេតុផលមួយដែលអ្នកធ្លាប់ឆ្ងល់ថាហេតុអ្វីបានជាគ្រីស្ទបរិស័ទទៅព្រះវិហារ។ ប្រហែលព្រះវិហារ មិនមែនមានន័យថា ជាកន្លែងមួយផ្សេងទៀត ដែលអ្នកត្រូវទៅនោះទេ។ ទោះបីជាអ្នកហត់នឿយក្នុងព្រះវិហារណាមួយ ឬឆ្ងល់ថាអ្នកគួរធ្វើអ្វី បម្រើក្នុងព័ន្ធកិច្ចអ្វី ឬគួរតែបន្តនៅក្នុងព្រះវិហារនោះទៀត ឬយ៉ាងណាទេ តែឥឡូវនេះ គឺដល់ពេលដ៏អស្ចារ្យមួយ ដែលអ្នកគួរមកស្គាល់ ថាព្រះគម្ពីរមានបន្ទូលយ៉ាងដូចម្ដេច អំពីភាពជាបំណែកនៃក្រុមជំនុំនោះ។ ចូរចាប់ផ្ដើម គម្រោងអានព្រះគម្ពីររបស់ក្រុមជំនុំជីវិត (Life.Church) ដើម្បីធ្វើដំណើរជាមួយ លោកគ្រូគង្វាល ហ្រ្កេក ហ្រ្គូឆែល (Craig Groeschel) ក្នុងមេរៀនជាខ្សែ ក្រោមចំណងជើងថា ឈប់ទៅព្រះវិហារ។
ព្រះគុម្ពីរសំរាប់កុមារ
តើវាទាំងអស់បានចាប់ផ្តើមយ៉ាងដូចម្តេច? តើយើងមកពីណា? ហេតុអ្វីបានជាមានទុក្ខវេទនាច្រើនណាស់នៅក្នុងពិភពលោក? តើមានសង្ឃឹមទេ? តើមានជីវិតក្រោយពេលស្លាប់ឬទេ? រកចម្លើយនៅពេលអ្នកអានប្រវត្តិពិតនៃពិភពលោកនេះ។
ជំហានដំបូងរបស់អ្នក
អ្នកបានសម្រេចចិត្តថាដើរតាមព្រះយេស៊ូវ ចុះឥឡូវ តើនឹងមានរឿងអ្វីកើតឡើង? គម្រោងអាននេះ គឺជាបញ្ជីមួយចំនួនសម្រាប់គិតពិចារណា ទៅលើរាល់អ្វីៗដែលនឹងត្រូវកើតឡើង ជាមួយនឹងការសម្រេចចិត្តរបស់អ្នក។ ទោះជាបញ្ជីនេះ មិនមែនជាបញ្ជីសរុប ប៉ុន្តែ វាអាចជួយឱ្យអ្នកអាចបោះជំហានដើមដំបូង។
ព្រះយេស៊ូវស្រឡាញ់ខ្ញុំ
ប្រសិនបើមាននរណាម្នាក់មកសួរអ្នក៖ «តើខ្ញុំត្រូវជឿលើអ្វី ដើម្បីឱ្យខ្ញុំបានក្លាយទៅជាគ្រីស្ទបរិស័ទ?» នោះតើអ្នកនឹងត្រូវឆ្លើយទៅគេថាយ៉ាងណា? ដោយការប្រើប្រាស់ឃ្លានៃពាក្យមាននៅក្នុងបទចម្រៀងដ៏ជាទីស្រឡាញ់ "ព្រះយេស៊ូវស្រឡាញ់ខ្ញុំ នេះខ្ញុំដឹង ដ្បិតព្រះគម្ពីរប្រាប់ខ្ញុំអញ្ចឹង - Jesus loves, this I know, for the Bible tells me so" នោះមានអតីតអ្នកយកព័ត៌មានក្លាយជាគ្រូគង្វាលម្នាក់ គាត់ចង់ជួយអ្នកឱ្យយល់ពីអ្វីដែលអ្នកជឿ ហើយដឹងថាដោយព្រោះហេតុអ្វី។ កវីនិពន្ធដ៏ល្បី ដោយសៀវភៅរបស់គាត់បានលក់ដាច់យ៉ាងច្រើន គឺលោក ចន អេស ឌីគឺសិន (John S. Dickerson) ពន្យល់យ៉ាងច្បាស់លាស់ ហើយដោយស្មោះនូវជំនឿសំខាន់ៗរបស់គ្រីស្ទបរិស័ទ ហើយគូរបង្ហាញយ៉ាងមានអំណាចពីហេតុផល ថាហេតុអ្វីបានជាជំនឿទាំងនោះចាំបាច់។