ការរស់នៅគ្រិស្តបរិស័ទ
នៅជាប់នឹងអង្គព្រះគ្រីស្ទ - គ្រាស្មឹងស្មាធិ៍ រយៈពេល ៤ ថ្ងៃ មុនបុណ្យណូអែល
បុណ្យណូអែលជិតមកដល់ហើយ! មុនពេលវេលានេះមកដល់ នោះយើងមានគ្រាទន្ទឹងរង់ចាំ – ដែលមានទាំងការត្រៀមរៀបចំ ដើម្បីអបអរសាទរកំណើតរបស់ព្រះគ្រីស្ទ។ ប៉ុន្តែ តើព្រឹត្តិការណ៍នេះ បណ្ដាលឱ្យយើងទៅជាភ្លេចភ្លាំង ដោយព្រោះតែរឿងរវល់ ត្រូវទិញកាដូនេះ កាដូនោះ ឬប្រឹងត្រៀមទុកដាក់តុបតែង ព្រោះត្រូវអញ្ជើញ ឬមានសាច់ញាតិមកលេង ដែរឬយ៉ាងណា? ក្រោមសម្ពាធដ៏មមាញឹកនៃរដូវណូអែល ចូរអ្នកមកទទួលរបៀបនៃបទពិសោធន៍ថ្មី ដើម្បីឱ្យអ្នកអាចមានការប្រកបយ៉ាងល្អជាមួយព្រះបន្ទូលព្រះ ជាប្រយោជន៍ឱ្យអ្នកកាន់តែអាចចូលទៅជិតស្និទ្ធនឹងព្រះ។ ចូរដាស់ព្រលឹងរបស់អ្នក តាមរយៈគម្រោងអានមានរយៈពេល ៤ ថ្ងៃនេះ ដែលដកស្រង់មកពីកំណត់ហេតុដិតជាប់នឹងព្រះគម្ពីរពីព័ន្ធកិច្ចថូម៉ាស់ណែលសិន (Abide Bible Journals from Thomas Nelson)។
ឈប់ទៅព្រះវិហារ
ប្រហែលជាអ្នកមានហេតុផលមួយដែលអ្នកធ្លាប់ឆ្ងល់ថាហេតុអ្វីបានជាគ្រីស្ទបរិស័ទទៅព្រះវិហារ។ ប្រហែលព្រះវិហារ មិនមែនមានន័យថា ជាកន្លែងមួយផ្សេងទៀត ដែលអ្នកត្រូវទៅនោះទេ។ ទោះបីជាអ្នកហត់នឿយក្នុងព្រះវិហារណាមួយ ឬឆ្ងល់ថាអ្នកគួរធ្វើអ្វី បម្រើក្នុងព័ន្ធកិច្ចអ្វី ឬគួរតែបន្តនៅក្នុងព្រះវិហារនោះទៀត ឬយ៉ាងណាទេ តែឥឡូវនេះ គឺដល់ពេលដ៏អស្ចារ្យមួយ ដែលអ្នកគួរមកស្គាល់ ថាព្រះគម្ពីរមានបន្ទូលយ៉ាងដូចម្ដេច អំពីភាពជាបំណែកនៃក្រុមជំនុំនោះ។ ចូរចាប់ផ្ដើម គម្រោងអានព្រះគម្ពីររបស់ក្រុមជំនុំជីវិត (Life.Church) ដើម្បីធ្វើដំណើរជាមួយ លោកគ្រូគង្វាល ហ្រ្កេក ហ្រ្គូឆែល (Craig Groeschel) ក្នុងមេរៀនជាខ្សែ ក្រោមចំណងជើងថា ឈប់ទៅព្រះវិហារ។
ថ្ងៃសប្ប័ទ - រស់នៅស្របតាមចង្វាក់ជីវិតរបស់ព្រះ
សប្ដាហ៍នៃការអធិស្ឋានពីក្រុមប្រិយសម្ព័ន្ធគ្រីស្ទបរិស័ទ (Evangelical Alliance) ហៅកាត់ថា WOP គឺជាការផ្ដួចផ្ដើមពីជុំវិញពិភពលោក ទោះភាគច្រើនប្រតិបត្តិនៅអ៊ឺរ៉ុបក្ដី ក៏ពួកគាត់បានផ្ដល់មេរៀនសិក្សាពីប្រិយសម្ព័ន្ធគ្រីស្ទបរិស័ទអ៊ឺរ៉ុប (European Evangelical Alliance) ដែរ។ WOP នៅក្នុងឆ្នាំ ២០២២ បានប្រព្រឹត្តឡើងក្រោមប្រធានបទមួយមានចំណងជើងថា "ថ្ងៃសប្ប័ទ"។ ក្នុងរយៈពេល ៨ ថ្ងៃ នោះអ្នកអាននឹងទទួលបានការអញ្ជើញឱ្យមកផ្ដោតនិងផ្ចង់ចិត្តទៅលើចំណុចនីមួយៗពីថ្ងៃសប្ប័ទ ដោយថ្លែងពី៖ អត្តសញ្ញាណ ការផ្គត់ផ្គង់ ការសម្រាក ការរំឭក អំណរ ភាពសប្បុរស និងក្ដីសង្ឃឹម។ យើងខ្ញុំសង្ឃឹមថាមេរៀនអស់ទាំងនេះនឹងជួយដល់អ្នកឱ្យរុកស្វែងរកឃើញសាជាថ្មីនូវជីវិត ដែលស្របទៅនឹងចង្វាក់ដំណើរជីវិត ស្របតាមព្រះជាម្ចាស់!