ការរស់នៅគ្រិស្តបរិស័ទ
ការរស់នៅដោយផ្លាស់ប្រែ៖ ឱបក្រសោបអត្តសញ្ញាណពិតរបស់អ្នក
ដោយសារតែមានសំឡេងជាច្រើនប្រាប់ឱ្យយើង ធ្វើជាមនុស្សបែបនេះ មនុស្សបែបនោះ នោះវាមិនចម្លែកទេ ដែលយើងរងផលលំបាក ដោយមិនដឹងថាត្រូវដាក់អត្តសញ្ញាណរបស់ខ្លួននៅទីណាឱ្យពិតប្រាកដ។ ព្រះជាម្ចាស់មិនសព្វព្រះទ័យឱ្យយើងកំណត់តម្លៃខ្លួន ដោយផ្អែកទៅលើមុខរបរការងារ ស្ថានភាពជីវិតគ្រួសារ ឬកំហុសរបស់យើងឡើយ។ ព្រះអង្គសព្វព្រះទ័យឱ្យគំនិតយោបល់ទ្រង់ចំពោះយើង បានក្លាយជាសិទ្ធិអំណាចធំជាងគេបង្អស់នៅក្នុងជីវិតរបស់យើងវិញ។ គម្រោងអានរយៈពេល ៦ ថ្ងៃនេះ នឹងជួយដល់អ្នកឱ្យស្វែងយល់យ៉ាងជាក់ក្នុងក្រអៅចិត្ត ទៅលើអ្វីដែលព្រះគម្ពីរមានបន្ទូល ថាអ្នកជានរណា ហើយនិងអាចឱ្យអ្នកឱបក្រសោបនូវអត្តសញ្ញាណពិតរបស់អ្នកនៅក្នុងអង្គព្រះគ្រីស្ទ។
របៀបចាប់ផ្តើមអានព្រះគម្ពីរ
ចូរឱ្យយើងនិយាយឱ្យស្មោះត្រង់តែម្ដងទៅ៖ យើងដឹងថា វាពិតជាគំនិតដ៏ល្អ សម្រាប់ឱ្យយើង អានព្រះគម្ពីរ ប៉ុន្តែយើងក៏មានការពិបាក ក្នុងការដឹង ថាត្រូវចាប់ផ្ដើមពីទីកន្លែងណា ទៅទីកន្លែងណាដែរ។ នៅប៉ុន្មានជាបីបួនថ្ងៃបន្តបន្ទាប់ខាងមុខ យើងនឹងរៀនអំពី សារៈសំខាន់នៃព្រះគម្ពីរ ការស្គាល់ពីទម្លាប់នៃការអានជាប្រចាំថ្ងៃ និងការដឹងពីរបៀបនៃការអនុវត្ដព្រះបន្ទូលទាំងនោះ ទៅក្នុងជីវិតរបស់យើងនាសព្វថ្ងៃនេះ។
វិលត្រឡប់បកក្រោយចេញពីភាពញៀន
នៅពេលដែលជីវិតរបស់អ្នកឃ្លាតចាកឆ្ងាយពីព្រះបន្ទូលនៃព្រះ នោះអ្នកនឹងប្រាកដជាទទួលរងលទ្ធផលដ៏ឈឺចាប់នានា ជាក់ជាមិនខាន។ មានមនុស្សជាច្រើន គេរងវិបត្តិជាមួយនឹងរឿងសុខភាព។ គេបាត់បង់ការងារ ហើយនិងមានបញ្ហាក្នុងទំនាក់ទំនង ហើយបានស្វែងរកឃើញថាខ្លួនឯងមានអារម្មណ៍ឃ្លាតសែនឆ្ងាយពីព្រះ ដោយព្រោះតែភាពញៀនណាមួយរបស់ខ្លួន។ មិនថារូបអ្នកមានវិបត្តិនៃបញ្ហាញៀនយ៉ាងធ្ងន់ធ្ងរ ដោយព្រោះតែបញ្ហាប្រើថ្នាំញៀន ឬបញ្ហាមើលរូបអាសអាភាស ឬបញ្ហាញៀនតិចតួច ដូចជាការហូបចុកមិនចេះគិត ឬជក់នឹងគ្រឿងកម្សាន្តអារម្មណ៍ជ្រុលនោះទេ រាល់បញ្ហានៃភាពញៀនគឺវាអុកឡុកនិងឆាឆៅដល់ជីវិតរបស់យើង។ ចូរអនុញ្ញាតឱ្យ លោកគ្រូ ថូនី អេវិន (Tony Evans) ដែលជាកវីនិពន្ធដ៏ល្បី បង្ហាញផ្លូវនៃសេរីភាពដល់អ្នក។
គ្រាទន្ទឹងចាំដល់ហើយ៖ ព្រះគ្រិស្ដកំពុងយាងមក!
គម្រោងអានគម្ពីរសម្រាប់ពេលត្រៀមរំឭកថ្ងៃប្រសូត្ររបស់អង្គសង្គ្រោះនេះ បានផ្ដល់ជូនដោយ ព័ន្ធកិច្ច ថីសលបែន សម្រាប់ក្រុមគ្រួសារ ឬ បុគ្គលជនផ្ទាល់ខ្លួន ក្នុងការរៀបចំចិត្ដរបស់យើង ដើម្បីអបអរសាទរព្រះសង្គ្រោះ។ ការសង្កត់ធ្ងន់ដ៏ពិសេសត្រូវបានផ្ដល់ជូនទៅកាន់អត្ថន័យនៃការយាងមករបស់ព្រះគ្រិស្ដ ហើយថាតើសេចក្ដីនេះមានន័យយ៉ាងណាសម្រាប់ជីវិតរបស់យើងសព្វថ្ងៃនេះ។ គម្រោងនេះនឹងផ្ដើមនៅថ្ងៃទី ១ ខែធ្នូ។ សូមឲ្យក្រុមគ្រួសាររបស់បងប្អូនបង្កើតនូវអនុស្សាវរីយ៍ដែលស្ថិតស្ថេរក្នុងខណៈពេលបងប្អូនប្រើប្រាស់គម្រោងអាននេះ ដើម្បីឲ្យយល់បន្ថែមកាន់តែច្បាស់អំពីសេចក្ដីស្រឡាញ់ដ៏ខ្ជាប់ខ្ជួនក្នុងសម្ពន្ធមេត្រីរបស់ព្រះវរបិតា ដែលមានសម្រាប់បងប្អូនម្នាក់ៗ។
វគ្គសិក្សាត្រៀមរៀបអាពាហ៍ពិពាហ៍
ចំណងអាពាហ៍ពិពាហ៍ដ៏រឹងមាំមួយ មិនមែនអភិវឌ្ឍទៅមុខបាន ដោយស្វ័យប្រវត្ដិនោះទេ។ ក្ដីសង្ឃឹមរបស់យើងនោះគឺថា អ្នកនឹងស្វែងរកឃើញនូវ ឥវិយាបថ គុណតម្លៃ និងទម្លាប់ ដែលចាំបាច់ត្រូវការ ដើម្បីកសាងនូវចំណងអាពាហ៍ពិពាហ៍មួយ ដែលរឹងមាំ និងមានសុខភាពល្អ ហើយអាចបន្តនៅស្ថិតស្ថេរអស់មួយជីវិតបាន។ គម្រោងអានរយៈពេល ៥ ថ្ងៃនេះ បានសម្រួលពីលំនាំនៃវគ្គសិក្សា ត្រៀមរៀបអាពាហ៍ពិពាហ៍ ដែលតាក់តែងឡើង ដោយលោក នីគី និង ស៊ីឡា លី (Nicky and Sila Lee) នៃសៀវភៅ «ចំណងអាពាហ៍ពិពាហ៍» (The Marriage Book)។
បន្សាបជាតិពុលព្រលឹង
យើងមិនមែនជារូបកាយដែលមានព្រលឹងមួយនោះទេ។ យើងគឺជាព្រលឹងដែលមានរួមនូវរូបកាយមួយ។ ក្នុងខណៈពេលដែលពិភពលោកកំពុងបង្រៀនយើងយ៉ាងត្រឹមត្រូវឱ្យចេះបន្សាបរាល់ជាតិពុលមានក្នុងរូបកាយរបស់យើង នោះយើងក៏ត្រូវតែបន្សាបជាតិពុលពីព្រលឹងរបស់យើងដែរ នៅពេលខ្លះ។ គម្រោងអានមានរយៈពេល ៣៥ ថ្ងៃនេះ នឹងជួយឱ្យអ្នកសម្គាល់រាល់អ្វីៗ ដែលកំពុងតែច្រឹបព្រលឹងរបស់អ្នកម្ដងបន្តិចៗ ហើយនិងយល់ពីអ្វីៗដែលកំពុងតែរារាំងអ្នក មិនឱ្យក្លាយទៅជាមនុស្សដែលព្រះបានបង្កើតអ្នកនោះ។ អ្នកនឹងរៀនពីព្រះបន្ទូលនៃព្រះ អំពីរបៀបដែលអ្នកអាចប្រឆាំងទាស់នឹងរាល់ឥទ្ធិពលដែលនាំឱ្យអន្តរាយទាំងនោះ ហើយនិងឱ្យអ្នកអាចឱបក្រសោបការរស់នៅដែលស្អាតស្អំសម្រាប់ព្រលឹងរបស់អ្នក។
បានផ្លាស់ប្រែ
ព្រះគ្រីស្ទបានយាងមកក្នុងពិភពលោកនេះ ដើម្បីផ្លាស់ប្រែជីវិតរបស់យើង ហើយនិងដំណើរផ្លូវនៃជោគវាសនារបស់យើង។ នៅក្នុងអត្ថបទគម្រោងអាននេះ យើងនឹងនិយាយគ្នាអំពីឥទ្ធិពលនៃការផ្លាស់ប្រែទាំងអស់នោះ។
តើខ្ញុំពិតជាអាចយកឈ្នះលើអំពើបាបនិងសេចក្ដីល្បួងបានមែន?
តើអ្នកដែលធ្លាប់សួរខ្លួនឯងទេថា៖ «ហេតុអ្វីបានជាខ្ញុំនៅតែច្បាំងនឹងអំពើបាបនោះដដែលៗអញ្ចឹង?» សូម្បីតែ លោកសាវ័ក ប៉ុល ក៏បានថ្លែងយ៉ាងច្រើនក្នុងគម្ពីរ រ៉ូម ៧៖១៥ ដែរថា៖ «ខ្ញុំមិនយល់អ្វីដែលខ្ញុំធ្វើទេ ដ្បិតខ្ញុំមិនធ្វើអ្វីដែលខ្ញុំចង់ធ្វើ តែបែរជាធ្វើការណាដែលខ្ញុំស្អប់ទៅវិញ»។ តើឱ្យយើងអាចបញ្ឈប់បាប ដើម្បីកុំឱ្យវាមកបញ្ឈប់ជីវិតខាងឯវិញ្ញាណរបស់យើង បានដោយរបៀបណា? តើវាអាចទៅរួចដែរឬទេ? តោះ ចូរយើងមកពិភាក្សាពីអំពើបាប ពីសេចក្ដីល្បួង ពីអារក្សសាតាំង និងពីក្ដីស្រឡាញ់នៃព្រះជាម្ចាស់ (អរគុណព្រះដែលយើងមិនជជែកតែពីរឿងអាប់អួ)។
ដែកសំលៀងដែក៖ ជីវិតមួយទល់នឹងមួយ ក្នុងការបង្រៀនណែនាំផ្លូវ តាមរយៈរឿងក្នុងសម្ព័ន្ធមេត្រីចាស់
តើអ្នកមានចិត្តប៉ងប្រាថ្នាចង់ "បង្កើតសិស្ស ដែលគេទៅបង្កើតសិស្សដទៃទៀត" ដើម្បីឱ្យដើរតាមបទបញ្ជារបស់ព្រះយេស៊ូវនៅក្នុងបេសកកម្មដ៏អស្ចារ្យបំផុត (ដូចមានចែងនៅក្នុង ម៉ាថាយ ២៨៖១៨-២០) ដែរឬទេ? ប្រសិនបើមែន អ្នកប្រហែលជាអាចរកឃើញថាវាពិតជាពិបាក ក្នុងការទៅស្វែងរកមើលមនុស្សជាគំរូ នៅក្នុងដំណើរការមួយនេះ។ តើអ្នកអាចដើរតាមគំរូរបស់នរណាម្នាក់បាន? តើការបង្កើតសិស្ស នោះមានរូបលក្ខណៈបែបណា នៅក្នុងរបៀបរស់នៅជាប្រចាំថ្ងៃ? តោះ! ចូរយើងមកមើលនៅក្នុងសម្ព័ន្ធមេត្រីចាស់ ដើម្បីឱ្យយើងអាចមើលឃើញពីរបៀប បុរសនិងស្ត្រីចំនួន ៥ នាក់ ដែលពួកគាត់បានដាក់ទុនទៅក្នុងជីវិតរបស់អ្នកដទៃ ដែលជាការបង្រៀនណែនាំផ្លូវ នៅក្នុងជីវិតមួយទល់នឹងមួយ ( Life-to-Life®)។