ការរស់នៅគ្រិស្តបរិស័ទ
មាគ៌ាពិតនៃព្រះទៅកាន់ភាពជោគជ័យ
មនុស្សគ្រប់រូបកំពុងតែស្វែងរកភាពជោគជ័យ ប៉ុន្តែមានមនុស្សជាច្រើនកំពុងតែរុករកវាមិនឃើញ ដោយសារតែអ្វីៗដែលពួកគេកំពុងតែដេញតាម នោះគឺជាការយល់ខុស ដោយមិនដឹងថាការរស់នៅក្នុងជីវិតជោគជ័យ នោះមានន័យយ៉ាងណា។ ដើម្បីឱ្យស្វែងរកឃើញនូវភាពជោគជ័យដ៏ពិតប្រាកដ នោះអ្នកត្រូវតែផ្ដោតចិត្តគំនិតនិងភ្នែករបស់អ្នក ទៅលើអត្ថន័យដែលព្រះឱ្យសម្រាប់ភាពជោគជ័យនោះវិញ។ សូមអនុញ្ញាតឱ្យ លោកគ្រូ ថូនី អេវិន (Tony Evans) ដែលជាកវីនិពន្ធដ៏ល្បី បង្ហាញផ្លូវនិងពីរបៀបទៅរកឱ្យឃើញនគរព្រះដ៏ពិត និងមាគ៌ានៃភាពជោគជ័យដ៏ពិត ទៅដល់អ្នក។
ការនិយាយដើម
ពាក្យសំដីដែលយើងប្រើប្រាស់មានអំណាចយ៉ាងសម្បើម សំរាប់កសាង និង សំរាប់បំផ្លាញ ជាពិសេសការនិយាយដើមដែលប្រៀបដូចជាពិសយ៉ាងសាហាវ។ តើអ្នកចង់អោយពាក្យសំដីរបស់អ្នកមានតួនាទីយ៉ាងដូចម្ដេច? សំរាប់នាំអោយមានជីវិត ឬ សំរាប់បំផ្លាញជីវិតអ្នកដទៃ? គំរោងការរយៈពេល 7 ថ្ងៃនេះ នឹងជួយលោកអ្នកអោយស្វែងយល់ថាតើព្រះជាម្ចាស់ ទ្រង់យកចិត្តទុកដាក់និងមានភាពម៉ឺងម៉ាត់យ៉ាងណាចំពោះអ្វីដែលចេញពីមាត់របស់យើង។ សូមស្ងៀមស្ងាត់ និង ស្ដាប់នូវអ្វីដែលទ្រង់ចង់មានព្រះបន្ទូល។
ខ្ញុំមានចិត្តសប្បុរស
នៅពេលដែលអ្នកបានថ្វាយជីវិតរបស់អ្នកទៅដល់ព្រះ នោះអ្នកបានទទួលកាដូដ៏សប្បុរសលើសលន់បំផុតរបស់ព្រះ។ គម្រោងអានរយៈពេល ៤ ថ្ងៃ ដែលបានមកពី Life.Church នឹងជួយឱ្យអ្នកស្វែងរកឃើញពីការឆ្លើយតបយ៉ាងសមហេតុផល ដែលអ្នកគួរថ្វាយចំពោះព្រះ។ តោះចាប់ផ្ដើមអានផ្នែកទី ៤ ក្នុងចំណោមភាគទាំង ៦ ក្នុងមេរៀនជាខ្សែ ស្ដីអំពី ការស្ថិតនៅក្នុងចិត្តវិជ្ជមាន។
ស្វះស្វែងរកព្រះហឫទ័យនៃព្រះជាប្រចាំថ្ងៃ - មករកប្រាជ្ញា
ការស្វះស្វែងរកព្រះហឫទ័យនៃព្រះជាប្រចាំថ្ងៃ គឺជាគម្រោងអានមានរយៈពេល ៥ ថ្ងៃ ដែលមានបំណងចង់លើកទឹកចិត្ត ជំរុញឱ្យយើងប្រឹង និងជួយដល់យើង នៅតាមមាគ៌ានៃការរស់នៅជាប្រចាំថ្ងៃ។ ដូច លោក បូចដ៍ បេលី (Boyd Bailey) បានលើកឡើងថា៖ «ចូរស្វះស្វែងរកព្រះអង្គទោះបីជាអ្នកមិនមានអារម្មណ៍ក្ដី ឬនៅពេលដែលអ្នករវល់ពន់ពេក នោះព្រះអង្គនឹងប្រទានរង្វាន់ចំពោះភាពស្មោះត្រង់របស់អ្នក»។ ព្រះគម្ពីរបានចែងថា៖ «មានពរហើយ អស់អ្នកដែលកាន់តាមសេចក្ដីបន្ទាល់របស់ព្រះអង្គ ជាអ្នកដែលស្វែងរកព្រះអង្គដោយអស់ពីចិត្ត» ទំនុកតម្កើង ១១៩៖២។
ច្រូតយកការអរព្រះគុណនិងការដឹងគុណក្នុងគ្រប់រដូវកាលនៃជីវិត!
ខ្ញុំពិតជាស្ញប់ស្ញែងចំពោះមេរៀនដែលយើងអាចរៀនបានពីសង្គមវប្បធម៌ដទៃផ្សេងទៀត! នៅក្នុងសង្គមវប្បធម៌ខ្លះ គេដូចជាមិនសូវពឹង ឬមានឧបករណ៍សម្ភារៈអីច្រើនទេ តែទោះជាយ៉ាងណាមិញ ពួកគេស្ដែងបង្ហាញចេញនូវអារម្មណ៍យ៉ាងជ្រាលជ្រៅ ក្នុងការដឹងគុណ ហើយមានពេញដោយអំណរ! ខ្ញុំមិនដឹងថាអ្នកមានអារម្មណ៍យ៉ាងណានោះទេ ប៉ុន្តែខ្ញុំពិតជាចង់បានចិត្ត ដែលប្រកបដោយការដឹងគុណ ហើយនិងអំណរ ដើម្បីឱ្យការនោះបានក្លាយទៅជាផ្នែកមួយនៃជីវិតរបស់ខ្ញុំ ដែលវាប្រៀបបានទៅនឹងការដកដង្ហើមចេញចូលរបស់ខ្ញុំដែរ! នៅក្នុងគម្រោងអាននេះ យើងនឹងស្វែងរុករកឃើញពីរបៀប ដែលយើងអាចទទួលយកគ្រាទាំងឡាយនៃជីវិតមកអនុវត្ត ដើម្បីឱ្យចិត្តយើងបាននៅបន្តចេះដឹងគុណ ក្នុងជីវិតរស់នៅជាប្រចាំថ្ងៃរបស់យើង។
អានកណ្ឌគម្ពីរក្នុងសញ្ញាថ្មីទាំងមូល
គម្រោងអាននេះ នឹងអនុញ្ញាតឱ្យអ្នកអាចអាន កណ្ឌគម្ពីរក្នុងសញ្ញាថ្មី ទាំងមូល ក្នុងរយៈពេល មួយឆ្នាំ។
តើ ព្រះយេស៊ូ(វ) ជានរណា?
ព្រះយេស៊ូ(វ) គឺជាបុគ្គលនៃស្នូលកណ្ដាលនៃជំនឿរបស់គ្រីស្ទបរិស័ទ។ ហើយគម្រោងអានរយៈពេល ៥ ថ្ងៃនេះ នឹងពិនិត្យមើលយ៉ាងជ្រៅទៅក្នុងរូបអង្គរបស់ទ្រង់ ថាព្រះអង្គជានរណា៖ ជាអ្នកអត់ឱនទោសដល់បាប ជាមិត្តនៃមនុស្សមានបាប ជាពន្លឺ ជាអ្នកធ្វើការដ៏អស្ចារ្យ និងជាព្រះអម្ចាស់ដែលបានរស់ឡើងវិញពីក្ដីស្លាប់។
តាមស្វែងរកសន្តិភាព
អង្គការ TearFund ស្វះស្វែងរកការដឹកនាំពីព្រះជាម្ចាស់ នៅក្នុងរបៀបនៃការក្លាយជាអ្នកបញ្ចេញសំឡេងនៃសន្តិភាពយ៉ាងសកម្ម ជាអ្នកនាំការផ្សះផ្សាដល់ទំនាក់ទំនង និងជាតំណស្អិតរមួតក្នុងចំណោមសហគមន៍នានា នៅជុំវិញពិភពលោក។ ការសិក្សារយៈពេល ៧ ថ្ងៃ មានភ្ជាប់ជាមួយសកម្មភាព សម្រាប់នាំការជាសះស្បើយដល់ទំនាក់ទំនងរបស់អ្នកផ្ទាល់ និងធ្វើការអធិស្ឋានសម្រាប់ពិភពលោក ដែលយើងកំពុងរស់នៅ ដោយប្រើប្រាស់ប្រាជ្ញាដ៏ហូរហៀរ ដកស្រង់ចេញពីសុភាសិតរបស់ប្រជាជននៅទ្វីបអាហ្រិ្វក ដើម្បីជួយឱ្យយើងអាចស្វែងរកឃើញព្រះហឫទ័យរបស់ព្រះ សម្រាប់សន្តិភាពដ៏ពិតប្រាកដ។
ចក្ខុ ២០/២០៖ បានឃើញ បានជ្រើសរើស បានចាត់ឱ្យទៅ។ ដោយអ្នកស្រី គ្រីស្ទីន ខេន (Christine Caine)
តើអ្នកអាចនឹកស្រមៃពីអារម្មណ៍ ដោយព្រោះអ្នកដឹងថាព្រះបានសម្លឹងមើលឃើញពីរូបអ្នក ទាំងផ្ដល់តម្លៃដល់អ្នក ដូច្នេះហើយ អ្នកមិនអាចនៅស្ងៀមបានទេ អ្នកត្រូវតែមានដួងចិត្តហ៊ានសម្លឹងមើលពីអ្នកដទៃ ទាំងឱ្យគេបានដឹងពីតម្លៃរបស់គេ តើអ្នកអាចស្រមៃឃើញយ៉ាងដូច្នេះបានដែរឬទេ? តើអ្នកអាចនឹកស្រមៃថាជារៀងរាល់ថ្ងៃ ទោះជាអ្នករស់នៅក្នុងជីវិតសាមញ្ញ នោះអ្នកនៅតែអាចជះឥទ្ធិពលដ៏នៅអស់កល្បជានិច្ច បានដែរឬទេ? គម្រោងអានរយៈពេល ៧ ថ្ងៃ ដោយ គ្រីស្ទីន ខេន (Christine Caine) នឹងជួយដល់អ្នក ឱ្យស្វែងរកឃើញ ពីរបៀបដែលព្រះជាម្ចាស់បានទតឃើញពីរូបអ្នក បានជ្រើសរើសរូបអ្នក និងបានចាត់ឱ្យអ្នកទៅឃើញពីមនុស្សដទៃ និងជួយឱ្យពួកគេបានដឹងពីទំហំនៃតម្លៃរបស់ពួកគេ តាមដែលព្រះទតមើលឃើញពីពួកគេ—ជាមួយនឹងចក្ខុវិស័យ ឬដូចកម្រិតកែវភ្នែក មើលឃើញច្បាស់ ២០/២០ អញ្ចឹងនោះដែរ។