យ៉ូអែល 3:15-16
យ៉ូអែល 3:15-16 គខប
ព្រះអាទិត្យ និងព្រះច័ន្ទ នឹងងងឹតសូន្យ រីឯផ្កាយទាំងឡាយក៏បាត់រស្មីដែរ។ ព្រះអម្ចាស់ស្រែកគំរាមពីភ្នំស៊ីយ៉ូន ព្រះអង្គបន្លឺព្រះសូរសៀងពីក្រុងយេរូសាឡឹម ផ្ទៃមេឃ និងផែនដីក៏កក្រើករំពើក តែព្រះអម្ចាស់ការពារប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអង្គជាជម្រករបស់ជនជាតិអ៊ីស្រាអែល។