ហូសេ 14
14
ពាក្យអំពាវនាវឲ្យប្រែចិត្ត
1ឱអ៊ីស្រាអែលអើយ ចូរវិលមករកព្រះយេហូវ៉ា
ជាព្រះរបស់អ្នកវិញ ដ្បិតអ្នកបានជំពប់ដួល
ព្រោះតែអំពើទុច្ចរិតរបស់អ្នក។
2ចូររៀបចំពាក្យសម្ដី ហើយវិលមករកព្រះយេហូវ៉ាវិញ
ត្រូវឲ្យទូលព្រះអង្គថា
សូមដកអំពើទុច្ចរិតទាំងប៉ុន្មានចេញ
សូមទទួលយើងខ្ញុំដោយព្រះគុណផង
ដើម្បីឲ្យយើងខ្ញុំបានថ្វាយផល
នៃបបូរមាត់របស់យើងខ្ញុំ។
3ស្រុកអាសស៊ើរមិនអាចសង្គ្រោះយើងខ្ញុំបានទេ
យើងខ្ញុំក៏មិនព្រមជិះសេះទៀតដែរ
យើងខ្ញុំលែងពោលទៅស្នាដៃរបស់យើងខ្ញុំ
ថាជា "ព្រះរបស់យើងខ្ញុំ" ទៀតហើយ
ដ្បិតនៅក្នុងព្រះអង្គ
កូនកំព្រារកបានសេចក្ដីមេត្តាករុណា។
ព្រះបន្ទូលសន្យាអំពីការអត់ទោស
4យើងនឹងប្រោសចិត្តដែលផិតក្បត់របស់គេឲ្យជា
យើងនឹងស្រឡាញ់គេដោយស្ម័គ្រពីចិត្ត
ដ្បិតកំហឹងរបស់យើង បានបែរចេញពីគេហើយ។
5យើងនឹងបានដូចទឹកសន្សើមដល់អ៊ីស្រាអែល
គេនឹងចេញផ្កាដូចផ្កាច័ន្ធូ
ហើយចាក់ឫសដូចដើមឈើនៅព្រៃល្បាណូន។
6មែករបស់គេនឹងត្រសាយចេញទៅ
ឯលម្អរបស់គេនឹងបានដូចដើមអូលីវ
ហើយមានក្លិនដូចក្លិននៅព្រៃល្បាណូន។
7គេនឹងវិលមកវិញ
ហើយជ្រកនៅក្រោមម្លប់របស់យើង
គេនឹងលាស់ឡើងដូចសម្ទូងបែកគុម្ព
គេនឹងចេញផ្កា ដូចដើមទំពាំងបាយជូរ
កេរ្ដិ៍ឈ្មោះរបស់គេនឹងបានដូចជាស្រាទំពាំងបាយជូរ
មកពីស្រុកល្បាណូន។
8ឱអេប្រាអិមអើយ
តើរូបព្រះធៀបជាមួយយើងម្ដេចបាន?
យើងនេះហើយដែលឆ្លើយតប
ហើយថែរក្សាអ្នក ។
យើងប្រៀបដូចជាដើមកកោះខៀវខ្ចី
អ្នករកបានផលរបស់អ្នកពីយើង។
9អ្នកណាដែលមានប្រាជ្ញា
ចូរឲ្យអ្នកនោះយល់សេចក្ដីទាំងនេះចុះ
អ្នកណាដែលមានគំនិតវាងវៃ
ចូរឲ្យអ្នកនោះស្គាល់សេចក្ដីទាំងនេះទៅ។
ដ្បិតអស់ទាំងផ្លូវរបស់ព្រះយេហូវ៉ាសុទ្ធតែទៀងត្រង់
មនុស្សទៀងត្រង់នឹងដើរក្នុងផ្លូវទាំងនោះ
តែមនុស្សទុច្ចរិតនឹងជំពប់ដួលក្នុងផ្លូវនោះវិញ។:៚
© 2016 United Bible Societies
ហូសេ 14
14
ពាក្យអំពាវនាវឲ្យប្រែចិត្ត
1ឱអ៊ីស្រាអែលអើយ ចូរវិលមករកព្រះយេហូវ៉ា
ជាព្រះរបស់អ្នកវិញ ដ្បិតអ្នកបានជំពប់ដួល
ព្រោះតែអំពើទុច្ចរិតរបស់អ្នក។
2ចូររៀបចំពាក្យសម្ដី ហើយវិលមករកព្រះយេហូវ៉ាវិញ
ត្រូវឲ្យទូលព្រះអង្គថា
សូមដកអំពើទុច្ចរិតទាំងប៉ុន្មានចេញ
សូមទទួលយើងខ្ញុំដោយព្រះគុណផង
ដើម្បីឲ្យយើងខ្ញុំបានថ្វាយផល
នៃបបូរមាត់របស់យើងខ្ញុំ។
3ស្រុកអាសស៊ើរមិនអាចសង្គ្រោះយើងខ្ញុំបានទេ
យើងខ្ញុំក៏មិនព្រមជិះសេះទៀតដែរ
យើងខ្ញុំលែងពោលទៅស្នាដៃរបស់យើងខ្ញុំ
ថាជា "ព្រះរបស់យើងខ្ញុំ" ទៀតហើយ
ដ្បិតនៅក្នុងព្រះអង្គ
កូនកំព្រារកបានសេចក្ដីមេត្តាករុណា។
ព្រះបន្ទូលសន្យាអំពីការអត់ទោស
4យើងនឹងប្រោសចិត្តដែលផិតក្បត់របស់គេឲ្យជា
យើងនឹងស្រឡាញ់គេដោយស្ម័គ្រពីចិត្ត
ដ្បិតកំហឹងរបស់យើង បានបែរចេញពីគេហើយ។
5យើងនឹងបានដូចទឹកសន្សើមដល់អ៊ីស្រាអែល
គេនឹងចេញផ្កាដូចផ្កាច័ន្ធូ
ហើយចាក់ឫសដូចដើមឈើនៅព្រៃល្បាណូន។
6មែករបស់គេនឹងត្រសាយចេញទៅ
ឯលម្អរបស់គេនឹងបានដូចដើមអូលីវ
ហើយមានក្លិនដូចក្លិននៅព្រៃល្បាណូន។
7គេនឹងវិលមកវិញ
ហើយជ្រកនៅក្រោមម្លប់របស់យើង
គេនឹងលាស់ឡើងដូចសម្ទូងបែកគុម្ព
គេនឹងចេញផ្កា ដូចដើមទំពាំងបាយជូរ
កេរ្ដិ៍ឈ្មោះរបស់គេនឹងបានដូចជាស្រាទំពាំងបាយជូរ
មកពីស្រុកល្បាណូន។
8ឱអេប្រាអិមអើយ
តើរូបព្រះធៀបជាមួយយើងម្ដេចបាន?
យើងនេះហើយដែលឆ្លើយតប
ហើយថែរក្សាអ្នក ។
យើងប្រៀបដូចជាដើមកកោះខៀវខ្ចី
អ្នករកបានផលរបស់អ្នកពីយើង។
9អ្នកណាដែលមានប្រាជ្ញា
ចូរឲ្យអ្នកនោះយល់សេចក្ដីទាំងនេះចុះ
អ្នកណាដែលមានគំនិតវាងវៃ
ចូរឲ្យអ្នកនោះស្គាល់សេចក្ដីទាំងនេះទៅ។
ដ្បិតអស់ទាំងផ្លូវរបស់ព្រះយេហូវ៉ាសុទ្ធតែទៀងត្រង់
មនុស្សទៀងត្រង់នឹងដើរក្នុងផ្លូវទាំងនោះ
តែមនុស្សទុច្ចរិតនឹងជំពប់ដួលក្នុងផ្លូវនោះវិញ។:៚
© 2016 United Bible Societies