១ ពេត្រុស ពាក្យលំនាំ
ពាក្យលំនាំ
លោកពេត្រុសបានសរសេរសំបុត្រទីមួយនេះ ផ្ញើជូនគ្រីស្ទបរិស័ទដែលបែកខ្ញែកគ្នា តាមតំបន់ទាំងប្រាំនៅមជ្ឈិមបូព៌ា។ ក្រុមគ្រីស្ទបរិស័ទទាំងនោះកកើតឡើង តាមរយៈលោកប៉ូលបានប្រកាសដំណឹងល្អ។ ប្រហែលជាលោកពេត្រុសសរសេរសំបុត្រនេះ កាលលោកនៅក្រុងរ៉ូម ដែលលោកឲ្យឈ្មោះថា «បាប៊ីឡូន» (៥.១៣) នៅ គ.ស. ៦៤។
គោលបំណង
នៅគ្រានោះ គ្រីស្ទបរិស័ទត្រូវគេប្រមាថមាក់ងាយ និងត្រូវគេធ្វើទុក្ខបៀតបៀនទៀតផង។ ហេតុនេះ សាវកពេត្រុសមានបំណងដាស់តឿនគ្រីស្ទបរិស័ទ ដែលខ្ចាត់ខ្ចាយក្នុងពិភពលោក ឲ្យមានជំនឿកាន់តែមាំមួនដល់ព្រះយេស៊ូវគ្រីស្ទ ស្របតាមពិធីជ្រមុជទឹកដែលគេបានទទួល។ ជំនឿនេះ នឹងផ្ដល់ឲ្យគេមានចិត្ដសង្ឃឹមដ៏មោះមុតគ្រប់កាលៈទេសៈ និងមានជ័យជម្នះលើឧបសគ្គនានា។ រីឯទុក្ខលំបាកដែលគ្រីស្ទបរិស័ទជួបប្រទះ ធ្វើឲ្យគេរួមជាមួយព្រះគ្រីស្ទដែលបានរងទុក្ខលំបាកដែរ។
© 2016 United Bible Societies