ណាពីហូសេ 6
6
ប្រជាជនពិតជាវិលមករកអុលឡោះមែនឬ?
1អ្នករាល់គ្នាពោលថា “ចូរនាំគ្នាមក!
ពួកយើងវិលទៅរកអុលឡោះតាអាឡាវិញ។
ទ្រង់បានធ្វើឲ្យពួកយើងរបួស
ទ្រង់ក៏នឹងប្រោសពួកយើងឲ្យជាវិញ
ទ្រង់បានប្រហារពួកយើង
ទ្រង់ក៏នឹងរុំរបួសឲ្យពួកយើងដែរ។
2ពីរថ្ងៃទៀត ទ្រង់នឹងប្រទានជីវិត
មកពួកយើងវិញ។
នៅថ្ងៃទីបី ទ្រង់នឹងលើកពួកយើងឡើងវិញ
ហើយពួកយើងនឹងរស់នៅជាមួយទ្រង់។
3យើងត្រូវយកចិត្តទុកដាក់ស្គាល់អុលឡោះតាអាឡា
ឲ្យបានច្បាស់
ទ្រង់ប្រាកដជាមកជួយពួកយើង
គឺពិតដូចថ្ងៃរះ។
ទ្រង់នឹងមកប្រោសពួកយើង
ដូចភ្លៀងធ្លាក់ស្រោចស្រពផែនដីតាមរដូវកាល”។
4«អេប្រាអ៊ីមអើយ!
តើឲ្យយើងជួយអ្នកដូចម្ដេចបាន?
យូដាអើយ!
តើឲ្យយើងជួយអ្នកដូចម្ដេចបាន
បើចិត្តភក្តីរបស់អ្នករាល់គ្នាមកលើយើង
ប្រៀបដូចជាអ័ព្ទនៅពេលព្រលឹម
និងទឹកសន្សើមនៅពេលព្រឹក
ដែលបាត់ទៅវិញយ៉ាងឆាប់ៗដូច្នេះ!
5ហេតុនេះហើយបានជាយើងប្រើពួកណាពី
ឲ្យទៅវាយអ្នករាល់គ្នា។
យើងប្រហារអ្នករាល់គ្នា
ដោយពាក្យសំដីដែលយើងថ្លែងប្រាប់។
ការវិនិច្ឆ័យរបស់យើងមកដល់ដូចផ្លេកបន្ទោរ
6ដ្បិតយើងចង់បានតែចិត្តភក្ដីប៉ុណ្ណោះ
គឺមិនចង់បានគូរបានទេ
យើងចង់ឲ្យអ្នករាល់គ្នាស្គាល់យើង
ជាជាងយកគូរបានមកឲ្យយើង។
7ផ្ទុយទៅវិញ អ្នករាល់គ្នារំលោភលើ
សម្ពន្ធមេត្រី ដូចអាដាម
គឺអ្នករាល់គ្នាបានក្បត់យើង។
8កាឡាដជាសំបុកជនឧក្រិដ្ឋ ដែលបង្ហូរឈាម។
9ក្រុមអ៊ីមុាំប្រហារជីវិតមនុស្ស
នៅតាមផ្លូវទៅស៊ីគែម
ដូចពួកចោរលបចាំប្លន់មនុស្សដែរ
ពួកគេប្រព្រឹត្តអំពើដ៏អាស្រូវបំផុត!
10ក្នុងចំណោមប្រជាជនអ៊ីស្រអែល
យើងបានឃើញហេតុការណ៍ដ៏គួរស្អប់ខ្ពើម
គឺអំពើពេស្យាចាររបស់អេប្រាអ៊ីម
បានធ្វើឲ្យអ៊ីស្រអែលទៅជាសៅហ្មង។
11យូដាអើយ អ្នកក៏ដូច្នោះដែរ
យើងប្រុងប្រៀបវិនិច្ឆ័យទោសអ្នកហើយ។
លុះដល់ពេលយើងត្រូវនាំប្រជារាស្ត្រ
របស់យើងដែលជាប់ជាឈ្លើយមកវិញ
© 2014 United Bible Societies, UK.
ណាពីហូសេ 6
6
ប្រជាជនពិតជាវិលមករកអុលឡោះមែនឬ?
1អ្នករាល់គ្នាពោលថា “ចូរនាំគ្នាមក!
ពួកយើងវិលទៅរកអុលឡោះតាអាឡាវិញ។
ទ្រង់បានធ្វើឲ្យពួកយើងរបួស
ទ្រង់ក៏នឹងប្រោសពួកយើងឲ្យជាវិញ
ទ្រង់បានប្រហារពួកយើង
ទ្រង់ក៏នឹងរុំរបួសឲ្យពួកយើងដែរ។
2ពីរថ្ងៃទៀត ទ្រង់នឹងប្រទានជីវិត
មកពួកយើងវិញ។
នៅថ្ងៃទីបី ទ្រង់នឹងលើកពួកយើងឡើងវិញ
ហើយពួកយើងនឹងរស់នៅជាមួយទ្រង់។
3យើងត្រូវយកចិត្តទុកដាក់ស្គាល់អុលឡោះតាអាឡា
ឲ្យបានច្បាស់
ទ្រង់ប្រាកដជាមកជួយពួកយើង
គឺពិតដូចថ្ងៃរះ។
ទ្រង់នឹងមកប្រោសពួកយើង
ដូចភ្លៀងធ្លាក់ស្រោចស្រពផែនដីតាមរដូវកាល”។
4«អេប្រាអ៊ីមអើយ!
តើឲ្យយើងជួយអ្នកដូចម្ដេចបាន?
យូដាអើយ!
តើឲ្យយើងជួយអ្នកដូចម្ដេចបាន
បើចិត្តភក្តីរបស់អ្នករាល់គ្នាមកលើយើង
ប្រៀបដូចជាអ័ព្ទនៅពេលព្រលឹម
និងទឹកសន្សើមនៅពេលព្រឹក
ដែលបាត់ទៅវិញយ៉ាងឆាប់ៗដូច្នេះ!
5ហេតុនេះហើយបានជាយើងប្រើពួកណាពី
ឲ្យទៅវាយអ្នករាល់គ្នា។
យើងប្រហារអ្នករាល់គ្នា
ដោយពាក្យសំដីដែលយើងថ្លែងប្រាប់។
ការវិនិច្ឆ័យរបស់យើងមកដល់ដូចផ្លេកបន្ទោរ
6ដ្បិតយើងចង់បានតែចិត្តភក្ដីប៉ុណ្ណោះ
គឺមិនចង់បានគូរបានទេ
យើងចង់ឲ្យអ្នករាល់គ្នាស្គាល់យើង
ជាជាងយកគូរបានមកឲ្យយើង។
7ផ្ទុយទៅវិញ អ្នករាល់គ្នារំលោភលើ
សម្ពន្ធមេត្រី ដូចអាដាម
គឺអ្នករាល់គ្នាបានក្បត់យើង។
8កាឡាដជាសំបុកជនឧក្រិដ្ឋ ដែលបង្ហូរឈាម។
9ក្រុមអ៊ីមុាំប្រហារជីវិតមនុស្ស
នៅតាមផ្លូវទៅស៊ីគែម
ដូចពួកចោរលបចាំប្លន់មនុស្សដែរ
ពួកគេប្រព្រឹត្តអំពើដ៏អាស្រូវបំផុត!
10ក្នុងចំណោមប្រជាជនអ៊ីស្រអែល
យើងបានឃើញហេតុការណ៍ដ៏គួរស្អប់ខ្ពើម
គឺអំពើពេស្យាចាររបស់អេប្រាអ៊ីម
បានធ្វើឲ្យអ៊ីស្រអែលទៅជាសៅហ្មង។
11យូដាអើយ អ្នកក៏ដូច្នោះដែរ
យើងប្រុងប្រៀបវិនិច្ឆ័យទោសអ្នកហើយ។
លុះដល់ពេលយើងត្រូវនាំប្រជារាស្ត្រ
របស់យើងដែលជាប់ជាឈ្លើយមកវិញ
© 2014 United Bible Societies, UK.