ណាពីហូសេ 13
13
ការវិនាសរបស់ប្រជាជនដែលបះបោរប្រឆាំងនឹងអុលឡោះ
1ពេលអេប្រាអ៊ីមហាមាត់និយាយ
ប្រជាជនញ័ររន្ធត់គ្រប់ៗគ្នា
អេប្រាអ៊ីមជាមេដឹកនាំរបស់ស្រុកអ៊ីស្រអែល
ប៉ុន្តែ គេមានទោស ព្រោះតែគោរពព្រះបាល
ហើយគេក៏បាត់បង់ជីវិត។
2ឥឡូវនេះ ពួកគេនៅតែប្រព្រឹត្តអំពើបាប
ដោយយកប្រាក់មកសូនធ្វើរូបបដិមា
តាមទេពកោសល្យរបស់ខ្លួន សម្រាប់ថ្វាយបង្គំ។
រូបទាំងនោះសុទ្ធតែជាស្នាដៃរបស់ជាង
ប៉ុន្តែ ពួកគេនាំគ្នាពោលថា
“យើងត្រូវធ្វើយញ្ញបូជាមនុស្សជូនព្រះនេះ!”
តើមនុស្សអាចថើបរូបគោដូច្នេះកើតឬ?
3ហេតុនេះ ពួកគេនឹងប្រៀបដូចជាអ័ព្ទ
នៅពេលព្រលឹម
ដូចទឹកសន្សើមនៅពេលព្រឹក
ដែលបាត់ទៅវិញយ៉ាងឆាប់ៗ
ដូចកំទេចចំបើងប៉ើងចេញពីលានបោកស្រូវ
និងដូចផ្សែងហុយចេញពីរោងបាយ។
4ចំណែកឯយើងវិញ
យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក
តាំងពីស្រុកអេស៊ីប អ្នកមិនស្គាល់ម្ចាស់ណាផ្សេង
ទៀតក្រៅពីយើងទេ
ក្រៅពីយើង ក៏គ្មានអ្នកសង្គ្រោះណាដែរ។
5យើងបានថែទាំអ្នកនៅវាលរហោស្ថាន
នៅលើទឹកដីហួតហែង។
6ពេលពួកគេមកដល់កន្លែងសម្បូណ៌សប្បាយ
ពួកគេបរិភោគយ៉ាងឆ្អែតឆ្អន់។
ពេលពួកគេបរិភោគយ៉ាងឆ្អែតឆ្អន់
ពួកគេវាយឫកខ្ពស់
ហេតុនេះហើយបានជាពួកគេបំភ្លេចយើង។
7យើងនឹងប្រែក្លាយដូចជាសិង្ហ
និងដូចខ្លារខិននៅតាមផ្លូវ
យើងឃ្លាំមើល ដើម្បីសង្គ្រប់លើពួកគេ។
8យើងនឹងប្រហារពួកគេយ៉ាងសាហាវ
ដូចខ្លាឃ្មុំញីបាត់កូន។
យើងនឹងហែកទ្រូងពួកគេ
យើងហែកពួកគេស៊ី ដូចសិង្ហញីត្របាក់លេប
ហើយសត្វព្រៃនឹងមកហែកស៊ីសាកសព
របស់ពួកគេ។
9អ៊ីស្រអែលអើយ ដោយអ្នកប្រឆាំងនឹងយើង
អ្នកនឹងត្រូវវិនាសពុំខាន!
គ្មាននរណាអាចជួយអ្នកបានទេ!
10តើស្តេចរបស់អ្នកនៅឯណា
ម្ដេចក៏មិនឃើញមកជួយសង្គ្រោះអ្នក
នៅតាមក្រុងទាំងប៉ុន្មាន?
រីឯពួកចៅហ្វាយ ដែលអ្នកធ្លាប់ពោលទៅគេថា
“សូមតែងតាំងស្តេច និងមេដឹកនាំ
ឲ្យគ្រប់គ្រងលើយើង”
តើអ្នកទាំងនោះទៅណាអស់ហើយ។
11យើងបានប្រគល់ស្ដេចឲ្យអ្នក ទាំងខឹង
យើងដកស្ដេចនោះវិញ ទាំងខឹង។
12កំហុស និងអំពើបាបរបស់អេប្រាអ៊ីម
មានកត់ត្រាទុកយ៉ាងច្បាស់លាស់ណាស់។
13ពួកគេនឹងឈឺចុកចាប់ ដូចនៅពេលសំរាលកូន
ពួកគេជាកូនល្ងីល្ងើ ដ្បិតដល់ពេលកើត
វាពុំព្រមចេញពីផ្ទៃម្ដាយមកទេ។
14តើយើងគួររំដោះពួកគេពីផ្នូរឬ?
តើយើងគួរលោះពួកគេឲ្យរួចពីស្លាប់ឬ?
មច្ចុរាជអើយ មហន្តរាយរបស់ឯងនៅឯណា?
សេចក្តីស្លាប់អើយ
អំណាចប្រហារជីវិតរបស់ឯងនៅឯណា?
យើងលែងមានចិត្តអាណិតមេត្តាទៀតហើយ។
15ទោះបីអេប្រាអ៊ីមរីកចំរើនឡើង
នៅក្នុងចំណោមបងប្អូនរបស់ខ្លួនក្តី
គង់តែនឹងមានខ្យល់បក់ពីទិសខាងកើត
គឺខ្យល់របស់អុលឡោះតាអាឡាបក់ពីវាលរហោស្ថាន
ធ្វើឲ្យប្រភពទឹករបស់អេប្រាអ៊ីមរីងស្ងួត
ហើយអណ្ដូងរបស់គេក៏រីងអស់ដែរ។
សត្រូវនឹងរឹបអូសយកទ្រព្យដ៏មានតម្លៃ
ទាំងប៉ុន្មានពីក្នុងឃ្លាំង។
16អ្នកក្រុងសាម៉ារីនឹងទទួលទោស
ព្រោះគេបានបះបោរ
ប្រឆាំងនឹងម្ចាស់របស់ខ្លួន។
ពួកគេនឹងដួលស្លាប់ដោយមុខដាវ
ខ្មាំងនឹងជាន់កំទេចកូនក្មេង
ហើយវះពោះស្ត្រីមានផ្ទៃពោះ។
© 2014 United Bible Societies, UK.
ណាពីហូសេ 13
13
ការវិនាសរបស់ប្រជាជនដែលបះបោរប្រឆាំងនឹងអុលឡោះ
1ពេលអេប្រាអ៊ីមហាមាត់និយាយ
ប្រជាជនញ័ររន្ធត់គ្រប់ៗគ្នា
អេប្រាអ៊ីមជាមេដឹកនាំរបស់ស្រុកអ៊ីស្រអែល
ប៉ុន្តែ គេមានទោស ព្រោះតែគោរពព្រះបាល
ហើយគេក៏បាត់បង់ជីវិត។
2ឥឡូវនេះ ពួកគេនៅតែប្រព្រឹត្តអំពើបាប
ដោយយកប្រាក់មកសូនធ្វើរូបបដិមា
តាមទេពកោសល្យរបស់ខ្លួន សម្រាប់ថ្វាយបង្គំ។
រូបទាំងនោះសុទ្ធតែជាស្នាដៃរបស់ជាង
ប៉ុន្តែ ពួកគេនាំគ្នាពោលថា
“យើងត្រូវធ្វើយញ្ញបូជាមនុស្សជូនព្រះនេះ!”
តើមនុស្សអាចថើបរូបគោដូច្នេះកើតឬ?
3ហេតុនេះ ពួកគេនឹងប្រៀបដូចជាអ័ព្ទ
នៅពេលព្រលឹម
ដូចទឹកសន្សើមនៅពេលព្រឹក
ដែលបាត់ទៅវិញយ៉ាងឆាប់ៗ
ដូចកំទេចចំបើងប៉ើងចេញពីលានបោកស្រូវ
និងដូចផ្សែងហុយចេញពីរោងបាយ។
4ចំណែកឯយើងវិញ
យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក
តាំងពីស្រុកអេស៊ីប អ្នកមិនស្គាល់ម្ចាស់ណាផ្សេង
ទៀតក្រៅពីយើងទេ
ក្រៅពីយើង ក៏គ្មានអ្នកសង្គ្រោះណាដែរ។
5យើងបានថែទាំអ្នកនៅវាលរហោស្ថាន
នៅលើទឹកដីហួតហែង។
6ពេលពួកគេមកដល់កន្លែងសម្បូណ៌សប្បាយ
ពួកគេបរិភោគយ៉ាងឆ្អែតឆ្អន់។
ពេលពួកគេបរិភោគយ៉ាងឆ្អែតឆ្អន់
ពួកគេវាយឫកខ្ពស់
ហេតុនេះហើយបានជាពួកគេបំភ្លេចយើង។
7យើងនឹងប្រែក្លាយដូចជាសិង្ហ
និងដូចខ្លារខិននៅតាមផ្លូវ
យើងឃ្លាំមើល ដើម្បីសង្គ្រប់លើពួកគេ។
8យើងនឹងប្រហារពួកគេយ៉ាងសាហាវ
ដូចខ្លាឃ្មុំញីបាត់កូន។
យើងនឹងហែកទ្រូងពួកគេ
យើងហែកពួកគេស៊ី ដូចសិង្ហញីត្របាក់លេប
ហើយសត្វព្រៃនឹងមកហែកស៊ីសាកសព
របស់ពួកគេ។
9អ៊ីស្រអែលអើយ ដោយអ្នកប្រឆាំងនឹងយើង
អ្នកនឹងត្រូវវិនាសពុំខាន!
គ្មាននរណាអាចជួយអ្នកបានទេ!
10តើស្តេចរបស់អ្នកនៅឯណា
ម្ដេចក៏មិនឃើញមកជួយសង្គ្រោះអ្នក
នៅតាមក្រុងទាំងប៉ុន្មាន?
រីឯពួកចៅហ្វាយ ដែលអ្នកធ្លាប់ពោលទៅគេថា
“សូមតែងតាំងស្តេច និងមេដឹកនាំ
ឲ្យគ្រប់គ្រងលើយើង”
តើអ្នកទាំងនោះទៅណាអស់ហើយ។
11យើងបានប្រគល់ស្ដេចឲ្យអ្នក ទាំងខឹង
យើងដកស្ដេចនោះវិញ ទាំងខឹង។
12កំហុស និងអំពើបាបរបស់អេប្រាអ៊ីម
មានកត់ត្រាទុកយ៉ាងច្បាស់លាស់ណាស់។
13ពួកគេនឹងឈឺចុកចាប់ ដូចនៅពេលសំរាលកូន
ពួកគេជាកូនល្ងីល្ងើ ដ្បិតដល់ពេលកើត
វាពុំព្រមចេញពីផ្ទៃម្ដាយមកទេ។
14តើយើងគួររំដោះពួកគេពីផ្នូរឬ?
តើយើងគួរលោះពួកគេឲ្យរួចពីស្លាប់ឬ?
មច្ចុរាជអើយ មហន្តរាយរបស់ឯងនៅឯណា?
សេចក្តីស្លាប់អើយ
អំណាចប្រហារជីវិតរបស់ឯងនៅឯណា?
យើងលែងមានចិត្តអាណិតមេត្តាទៀតហើយ។
15ទោះបីអេប្រាអ៊ីមរីកចំរើនឡើង
នៅក្នុងចំណោមបងប្អូនរបស់ខ្លួនក្តី
គង់តែនឹងមានខ្យល់បក់ពីទិសខាងកើត
គឺខ្យល់របស់អុលឡោះតាអាឡាបក់ពីវាលរហោស្ថាន
ធ្វើឲ្យប្រភពទឹករបស់អេប្រាអ៊ីមរីងស្ងួត
ហើយអណ្ដូងរបស់គេក៏រីងអស់ដែរ។
សត្រូវនឹងរឹបអូសយកទ្រព្យដ៏មានតម្លៃ
ទាំងប៉ុន្មានពីក្នុងឃ្លាំង។
16អ្នកក្រុងសាម៉ារីនឹងទទួលទោស
ព្រោះគេបានបះបោរ
ប្រឆាំងនឹងម្ចាស់របស់ខ្លួន។
ពួកគេនឹងដួលស្លាប់ដោយមុខដាវ
ខ្មាំងនឹងជាន់កំទេចកូនក្មេង
ហើយវះពោះស្ត្រីមានផ្ទៃពោះ។
© 2014 United Bible Societies, UK.