ណាពី​អេសេ‌គាល 17:22-23

ណាពី​អេសេ‌គាល 17:22-23 អគត

អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ថា៖ «យើង​នឹង​កាច់​ពន្លក​មួយ​ពី​ចុង​តាត្រៅ យក​មក​ដាំ​នៅ​លើ​ភ្នំ​ដ៏​ខ្ពស់​សន្លឹម។ យើង​នឹង​ដាំ​ពន្លក​នោះ​នៅ​លើ​ភ្នំ​ដ៏​ខ្ពស់​ក្នុង​ស្រុក​អ៊ីស្រ‌អែល ពន្លក​នោះ​នឹង​បែក​មែក​សាខា បង្កើត​ផ្លែ​ផ្កា ក្លាយ​ទៅ​ជា​ដើម​តាត្រៅ​ដ៏​ល្អ​ប្រណីត។ បក្សា‌បក្សី​គ្រប់​ប្រភេទ​នឹង​នាំ​គ្នា​មក​ធ្វើ​សំបុក​អាស្រ័យ​នៅ តាម​មែក​តាត្រៅ​នោះ។