កូឡូស 2:13-14
កូឡូស 2:13-14 អគត
ពីដើមបងប្អូនបានស្លាប់មកពីកំហុសរបស់បងប្អូន និងមកពីបងប្អូនពុំបានទទួលពិធីខតាន់ខាងរូបកាយមែន តែឥឡូវនេះ អុលឡោះបានប្រោសឲ្យបងប្អូនមានជីវិតរួមជាមួយអាល់ម៉ាហ្សៀស។ ទ្រង់បានលើកលែងទោសទាំងប៉ុន្មានរបស់យើង។ ទ្រង់បានលុបបញ្ជីដែលចោទប្រកាន់ទាស់ នឹងយើងតាមហ៊ូកុំនោះចោល។ ទ្រង់បានដកបញ្ជីនេះចេញ ដោយយកទៅបោះភ្ជាប់នឹងឈើឆ្កាង។