២​កូរិន‌ថូស 4:16-17

២​កូរិន‌ថូស 4:16-17 អគត

ហេតុ​នេះ​ហើយ​បាន​ជា​យើង​មិន​បាក់​ទឹក​ចិត្ដ​ឡើយ ទោះ​បី​រូប​កាយ​របស់​យើង​ចេះ​តែ​ទ្រុឌ‌ទ្រោម​ទៅៗ​ក៏​ដោយ ក៏​ជម្រៅ​ចិត្ដ​យើងកាន់​តែ​ចំរើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ​ដែរ ដ្បិត​ទុក្ខ​លំបាក​បន្ដិច‌បន្ដួច​ដែល​យើង​ជួប​ប្រទះ​ម្ដង‌ម្កាល​នោះ ធ្វើ​ឲ្យ​យើង​មាន​សិរី‌រុង‌រឿង​ដ៏​ប្រសើរ​លើស‌លប់ ជា​សិរី‌រុង‌រឿង​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច ដែល​រក​អ្វី​មក​ប្រៀប​ផ្ទឹម​ពុំ​បាន។