១កូរិនថូស 15
15
អំពីអ៊ីសាជាអម្ចាស់បានរស់ឡើងវិញ
1បងប្អូនអើយ ខ្ញុំសូមរំលឹកបងប្អូន ដំណឹងល្អដែលខ្ញុំបានប្រកាសប្រាប់បងប្អូន ជាដំណឹងល្អដែលបងប្អូនបានទទួល និងបានជឿយ៉ាងខ្ជាប់ខ្ជួនស្រាប់ហើយ។ 2ប្រសិនបើបងប្អូនមិនឃ្លាតចាកពីដំណឹងល្អ ដែលខ្ញុំបានប្រកាសប្រាប់បងប្អូនទេនោះ បងប្អូននឹងទទួលការសង្គ្រោះ តាមរយៈដំណឹងល្អនេះដែរ។ បើឃ្លាតចាក ជំនឿរបស់បងប្អូនមុខតែឥតប្រយោជន៍។
3មុនដំបូងបង្អស់ ខ្ញុំជម្រាបជូនបងប្អូននូវសេចក្ដីដែលខ្ញុំបានទទួល គឺថាអាល់ម៉ាហ្សៀសបានស្លាប់ ដើម្បីរំដោះបាបយើង ស្របតាមគីតាប។ 4គេបានបញ្ចុះសពអ៊ីសានៅក្នុងផ្នូរ ហើយគាត់បានរស់ឡើងវិញនៅថ្ងៃទីបី ស្របតាមគីតាប។ 5អ៊ីសាបានបង្ហាញខ្លួនឲ្យលោកកេផាសឃើញ រួចឲ្យក្រុមសាវ័កទាំងដប់ពីរនាក់ឃើញដែរ។ 6បន្ទាប់មក អ៊ីសាបានបង្ហាញខ្លួន ឲ្យបងប្អូនជាងប្រាំរយនាក់ឃើញក្នុងពេលជាមួយគ្នា។ ក្នុងចំណោមបងប្អូនទាំងនោះមានភាគច្រើននៅរស់នៅឡើយ តែមានអ្នកខ្លះ បានស្លាប់ ផុតទៅហើយ។ 7បន្ទាប់មកទៀតអ៊ីសាបានបង្ហាញខ្លួនឲ្យលោកយ៉ាកកូបឃើញ រួចឲ្យសាវ័កទាំងអស់ឃើញ។ 8ក្រោយបង្អស់ គាត់បានបង្ហាញខ្លួនឲ្យខ្ញុំ ដែលប្រៀបបីដូចជាកូនកើតមិនគ្រប់ខែនេះឃើញដែរ 9ដ្បិតក្នុងចំណោមសាវ័កទាំងអស់ ខ្ញុំជាអ្នកតូចជាងគេ ហើយមិនសមនឹងមានឈ្មោះជាសាវ័កទៀតផង ព្រោះខ្ញុំបានបៀតបៀនក្រុមជំអះរបស់អុលឡោះ។ 10ប៉ុន្ដែ ហេតុដែលខ្ញុំបានដូចសព្វថ្ងៃនេះ ក៏មកតែពីក្តីមេត្តារបស់អុលឡោះប៉ុណ្ណោះ។ គុណរបស់ទ្រង់មកលើខ្ញុំ មិនមែនឥតប្រយោជន៍ទេ ផ្ទុយទៅវិញ ខ្ញុំបានធ្វើការច្រើនជាងសាវ័កទាំងនោះទៅទៀត ក៏ប៉ុន្ដែ មិនមែនខ្ញុំទេដែលធ្វើការ គឺក្តីមេត្តារបស់អុលឡោះដែលស្ថិតនៅជាមួយខ្ញុំទេតើដែលបានសម្រេចគ្រប់កិច្ចការ។ 11ហេតុនេះ ទោះបីខ្ញុំក្ដី ទោះបីសាវ័កទាំងនោះក្ដី យើងប្រកាសដំណឹងល្អនេះ ជាដំណឹងល្អដែលបងប្អូនបានជឿ។
អូម៉ាត់អ៊ីសានឹងមានជីវិតរស់ឡើងវិញ
12ប្រសិនបើយើងប្រកាសថា អាល់ម៉ាហ្សៀសបានរស់ឡើងវិញ ហេតុអ្វីបានជាមានអ្នកខ្លះក្នុងចំណោមបងប្អូនបែរជាពោលថា មនុស្សស្លាប់មិនរស់ឡើងវិញដូច្នេះ? 13ប្រសិនបើមនុស្សស្លាប់មិនរស់ឡើងវិញទេនោះ អាល់ម៉ាហ្សៀសក៏មិនបានរស់ឡើងវិញដែរ 14ហើយបើអាល់ម៉ាហ្សៀសមិនបានរស់ឡើងវិញទេ សេចក្ដីដែលយើងប្រកាសមុខជាគ្មានន័យអ្វីសោះឡើយ ហើយជំនឿរបស់បងប្អូន ក៏គ្មានន័យអ្វីដែរ។ 15បើដូច្នេះ បានសេចក្ដីថា យើងជាបន្ទាល់ក្លែងក្លាយ អំពីអុលឡោះដោយផ្ដល់សក្ខីភាពខុសថា អុលឡោះបានប្រោសអាល់ម៉ាហ្សៀសឲ្យរស់ឡើងវិញ។ ប៉ុន្ដែ ប្រសិនបើមនុស្សស្លាប់មិនរស់ឡើងវិញទេនោះ អុលឡោះក៏មិនបានប្រោសអាល់ម៉ាហ្សៀសឲ្យរស់ឡើងវិញដែរ 16ដ្បិតបើមនុស្សស្លាប់មិនរស់ឡើងវិញទេ អាល់ម៉ាហ្សៀសក៏មិនរស់ឡើងវិញដែរ 17ហើយបើអាល់ម៉ាហ្សៀសមិនបានរស់ឡើងវិញទេ ជំនឿរបស់បងប្អូនគ្មានន័យអ្វីទាល់តែសោះ បងប្អូននៅតែជាប់បាបដដែល។ 18រីឯអស់អ្នកដែលស្លាប់រួមជាមួយអាល់ម៉ាហ្សៀស ក៏ត្រូវវិនាសសាបសូន្យទាំងអស់គ្នាដែរ។ 19ប្រសិនបើយើងសង្ឃឹមទៅលើអាល់ម៉ាហ្សៀស សម្រាប់តែជីវិតនេះប៉ុណ្ណោះទេ យើងជាអ្នកវេទនាជាងគេបំផុតក្នុងចំណោមមនុស្សទាំងអស់ហើយ!
20ប៉ុន្ដែ អាល់ម៉ាហ្សៀសពិតជាបានរស់ឡើងវិញមែន។ ក្នុងចំណោមមនុស្សស្លាប់ គាត់បានរស់ឡើងវិញមុនគេបង្អស់។ 21បើមនុស្សលោកត្រូវស្លាប់ព្រោះតែមនុស្សម្នាក់ គេក៏នឹងរស់ឡើងវិញដោយសារមនុស្សតែម្នាក់ដែរ។ 22មនុស្សទាំងអស់បានស្លាប់រួមជាមួយអាដាមយ៉ាងណា គេក៏នឹងរស់ឡើងវិញរួមជាមួយអាល់ម៉ាហ្សៀសយ៉ាងនោះដែរ 23ម្នាក់ៗតាមលំដាប់លំដោយ គឺអាល់ម៉ាហ្សៀសបានរស់ឡើងវិញមុនគេបង្អស់ បន្ទាប់មក អស់អ្នកដែលជាសិស្សរបស់អាល់ម៉ាហ្សៀសនឹងរស់ឡើងវិញ នៅពេលគាត់មកដល់។ 24បន្ទាប់មកទៀត នឹងដល់អវសានកាល គឺនៅពេលនោះ អាល់ម៉ាហ្សៀសនឹងប្រគល់នគរជូនអុលឡោះជាបិតា ក្រោយពីបានរំលំរាជ្យអំណាច និងឫទ្ធិទាំងប៉ុន្មានរួចស្រេចហើយ។ 25អាល់ម៉ាហ្សៀសត្រូវតែគ្រងរាជ្យ ទំរាំដល់អុលឡោះបង្ក្រាបខ្មាំងសត្រូវទាំងប៉ុន្មាន មកដាក់ក្រោមជើងរបស់គាត់។ 26សត្រូវចុងក្រោយបង្អស់ ដែលនឹងត្រូវរំលាយចោលនោះ គឺសេចក្ដីស្លាប់។ 27អុលឡោះបានដាក់អ្វីៗទាំងអស់នៅក្រោមជើងគាត់រួចស្រេចហើយ។ ក៏ប៉ុន្ដែ កាលអុលឡោះមានបន្ទូលថា ទ្រង់“បង្ក្រាបអ្វីៗទាំងអស់នៅក្រោមជើងរបស់គាត់” ដូច្នេះ មិនមែនរាប់បញ្ចូលអុលឡោះផ្ទាល់ ដែលបានបង្ក្រាបអ្វីៗទាំងអស់ មកដាក់ក្រោមអំណាចរបស់អាល់ម៉ាហ្សៀសនោះទេ ទ្រង់មិនស្ថិតនៅក្រោមអំណាចរបស់អាល់ម៉ាហ្សៀសឡើយ។ 28លុះដល់ពេលអ្វីៗទាំងអស់ស្ថិតនៅក្រោមអំណាចរបស់អាល់ម៉ាហ្សៀសហើយ ទើបអ៊ីសាជាបុត្រាផ្ទាល់នឹងចុះចូលក្រោមអំណាចអុលឡោះជាបិតា ដែលបានបង្ក្រាបអ្វីៗទាំងអស់ឲ្យនៅក្រោមអំណាចអ៊ីសានោះវិញដែរ ដើម្បីឲ្យអុលឡោះបានគ្រងរាជ្យលើអ្វីៗទាំងអស់ ក្នុងគ្រប់ប្រការទាំងអស់។
29ប្រសិនបើមនុស្សស្លាប់មិនរស់ឡើងវិញទាល់តែសោះ ហេតុដូចម្ដេចបានជាមានគេទទួលពិធីជ្រមុជទឹក សម្រាប់ពួកអ្នកដែលស្លាប់ទៅហើយដូច្នេះ តើគេទទួលពិធីជ្រមុជទឹក សម្រាប់អ្នកស្លាប់ទាំងនោះ បានប្រយោជន៍អ្វី? 30រីឯយើងវិញ យើងស៊ូប្ដូរជីវិតតទល់នឹងគ្រោះថ្នាក់ គ្រប់ពេលវេលានោះ បានប្រយោជន៍អ្វីដែរ? 31បងប្អូនអើយរៀងរាល់ថ្ងៃ ខ្ញុំប្រឈមមុខតទល់នឹងសេចក្ដីស្លាប់ជានិច្ច។
ខ្ញុំសូមបញ្ជាក់ប្រាប់បងប្អូនថា សេចក្ដីនេះពិតមែន ដូចបងប្អូនជាកិត្ដិយសរបស់ខ្ញុំ នៅចំពោះមុខអាល់ម៉ាហ្សៀសអ៊ីសា ជាអម្ចាស់របស់យើងស្រាប់ហើយ។ 32ប្រសិនបើខ្ញុំគិតតាមតែទស្សនៈរបស់មនុស្សប៉ុណ្ណោះ តើខ្ញុំតយុទ្ធនឹងសត្វសាហាវ នៅក្រុងអេភេសូបានប្រយោជន៍អ្វី? ប្រសិនបើមនុស្សស្លាប់មិនរស់ឡើងវិញទេ ចូរយើងនាំគ្នាគិតតែពីស៊ីផឹកទៅ ព្រោះថ្ងៃស្អែកយើងមុខតែស្លាប់មិនខាន។
33សូមបងប្អូនកុំភ័ន្ដច្រឡំ “មិត្ដអាក្រក់តែងនាំឲ្យខូចទម្លាប់ល្អ”។ 34ហេតុនេះ ចូរភ្ញាក់ខ្លួនឡើង កុំប្រព្រឹត្ដអំពើបាបសោះឡើយ។ មានអ្នកខ្លះក្នុងចំណោមបងប្អូន មិនស្គាល់អុលឡោះទេ ខ្ញុំនិយាយដូច្នេះ ដើម្បីឲ្យបងប្អូនខ្មាសខ្លួន។
អំពីរូបកាយអ្នកដែលរស់ឡើងវិញ
35ប្រហែលជាមានម្នាក់ចង់សួរថាៈ «តើមនុស្សស្លាប់នឹងរស់ឡើងវិញបែបដូចម្ដេច? តើអ្នករស់ឡើងវិញមានរូបកាយយ៉ាងណា?»។ 36មនុស្សឆោតល្ងង់អើយ! គ្រាប់ពូជដែលអ្នកសាបព្រោះទៅ វាមានជីវិតបាន លុះត្រាតែវាស្លាប់សិន។ 37គ្រាប់ពូជដែលអ្នកសាបព្រោះទៅនោះ មិនមែនមានរូបរាងដូចដើមដែលនឹងដុះនោះឡើយ គឺគ្រាន់តែជាគ្រាប់មួយ ដូចជាគ្រាប់ស្រូវ ឬគ្រាប់អ្វីមួយផ្សេងទៀតប៉ុណ្ណោះ 38ប៉ុន្ដែ អុលឡោះប្រទានឲ្យគ្រាប់នោះមានរូបរាង ស្របតាមចិត្តរបស់ទ្រង់ ហើយទ្រង់ប្រទានឲ្យគ្រាប់ពូជនីមួយៗដុះឡើង មានរូបរាងរបស់វាផ្ទាល់។
39រីឯសត្វលោកទាំងអស់ ក៏មានសាច់ផ្សេងៗពីគ្នាដែរ គឺមនុស្សមានសាច់ម្យ៉ាង សត្វចតុប្បាទមានសាច់ម្យ៉ាង សត្វស្លាបមានសាច់ម្យ៉ាង ហើយត្រីមានសាច់ម្យ៉ាង។ 40រូបកាយនៅសូរ៉កា និងរូបកាយនៅលើផែនដីក៏ខុសពីគ្នាដែរ។ រូបកាយនៅសូរ៉កាមានពន្លឺរស្មីរុងរឿង ជាងរូបកាយនៅលើផែនដី។ 41ពន្លឺថ្ងៃ ភ្លឺខុសពីពន្លឺលោកខែ និងពន្លឺផ្កាយ ហើយសូម្បីតែផ្កាយក៏មានពន្លឺប្លែកៗពីគ្នា។
42ចំណែកមនុស្សស្លាប់ ដែលរស់ឡើងវិញ ក៏ដូច្នោះដែរ រូបកាយដែលគេកប់ក្នុងដីតែងតែរលួយ រីឯរូបកាយដែលរស់ឡើងវិញ មិនចេះរលួយទេ។ 43រូបកាយដែលគេកប់ក្នុងដី ជារូបកាយដ៏ថោកទាប រីឯរូបកាយដែលរស់ឡើងវិញ ជារូបកាយប្រកបដោយសិរីរុងរឿង រូបកាយដែលគេកប់ក្នុងដី ជារូបកាយដ៏ទន់ខ្សោយ រីឯរូបកាយដែលរស់ឡើងវិញ ជារូបកាយប្រកបដោយអំណាច។ 44រូបកាយដែលគេកប់ក្នុងដីជារូបកាយធម្មជាតិ រីឯរូបកាយដែលរស់ឡើងវិញ ជារូបកាយជាវិញ្ញាណ។ ប្រសិនបើមានរូបកាយធម្មជាតិមែន រូបកាយជាវិញ្ញាណក៏មានដែរ។ 45ហេតុនេះហើយបានជាមានចែងទុកមកថា «មនុស្សទីមួយ គឺអាដាមក៏មានជីវិតរស់ឡើង» បានទៅជាវិញ្ញាណដែលផ្ដល់ជីវិត។ 46មិនមែនរូបកាយជាវិញ្ញាណទេដែលកើតមុន គឺរូបកាយធម្មជាតិវិញឯណោះទេតើដែលបានកើតមុន ទើបរូបកាយជាវិញ្ញាណ កើតមកតាមក្រោយ។ 47មនុស្សទីមួយ កើតចេញពីដីមក មានលក្ខណៈជាដី។ រីឯមនុស្សទីពីរវិញកើតមកពីសូរ៉កា។ 48អស់អ្នកដែលកើតពីដីក៏មានលក្ខណៈដូចអ្វីៗនៅលើដីនេះ ហើយអស់អ្នកដែលកើតពីសូរ៉កា ក៏មានលក្ខណៈដូចអ៊ីសា ដែលនៅសូរ៉កាដែរ។ 49យើងមានទ្រង់ទ្រាយដូចមនុស្សដែលមានលក្ខណៈជាដីយ៉ាងណា យើងក៏នឹងមានទ្រង់ទ្រាយ ដូចអ៊ីសាដែលនៅសូរ៉កាយ៉ាងនោះដែរ។
50បងប្អូនអើយ ខ្ញុំចង់និយាយថា រូបកាយដែលធ្វើពីសាច់ពីឈាម ពុំអាចទទួលនគររបស់អុលឡោះទុកជាមត៌កបានឡើយ ហើយអ្វីៗដែលតែងតែរលួយ ក៏ពុំអាចទទួលអ្វីដែលមិនចេះរលួយនោះបានដែរ។
51ខ្ញុំសូមជម្រាបបងប្អូនអំពីគម្រោងការដ៏លាក់កំបាំងមួយ គឺថា យើងមិនស្លាប់ទាំងអស់គ្នាទេ ប៉ុន្ដែ យើងនឹងត្រូវប្រែទ្រង់ទ្រាយទាំងអស់គ្នា 52ក្នុងរយៈពេលដ៏ខ្លី គឺតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។ នៅពេលឮសំឡេងត្រែចុងក្រោយ (ដ្បិតនឹងមានសំឡេងត្រែបន្លឺឡើង) មនុស្សស្លាប់នឹងរស់ឡើងវិញ ទាំងមានរូបកាយដែលមិនចេះរលួយ រីឯយើង យើងនឹងត្រូវប្រែទ្រង់ទ្រាយដែរ 53ព្រោះរូបកាយដែលតែងតែរលួយនេះ ត្រូវតែទទួលយកភាពដែលមិនចេះរលួយ ហើយរូបកាយដែលតែងតែស្លាប់នេះត្រូវទទួលយកភាពអមតៈ។ 54នៅពេលរូបកាយដែលតែងតែរលួយនេះបានទទួលភាពមិនចេះរលួយ ហើយនៅពេលរូបកាយដែលតែងតែស្លាប់នេះ បានទទួលភាពអមតៈហើយនោះ បន្ទូលនៃអុលឡោះដែលមានចែងទុកក្នុងគីតាបនឹងបានសម្រេចគឺថាៈ
«ជ័យជំនះបានបំបាត់មច្ចុរាជចោលហើយ!
55 មច្ចុរាជអើយ តើទ្រនិចរបស់ឯងនៅឯណា?
មច្ចុរាជអើយ តើអំណាចប្រហារជីវិតរបស់ឯង
នៅឯណា?»។
56ទ្រនិចនៃសេចក្ដីស្លាប់នោះ មកពីអំពើបាប រីឯអំណាចនៃអំពើបាបមកពីហ៊ូកុំ។ 57សូមអរគុណអុលឡោះ ព្រោះទ្រង់ប្រទានឲ្យយើងមានជ័យជំនះ ដោយសារអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស។ 58ហេតុនេះ បងប្អូនជាទីស្រឡាញ់អើយ ចូរមានចិត្ដរឹងប៉ឹងមាំមួនឡើង។ ចូរខំប្រឹងធ្វើកិច្ចការរបស់អ៊ីសាជាអម្ចាស់ ឲ្យបានចំរើនឡើងជានិច្ច ដោយដឹងថា កិច្ចការដែលបងប្អូនធ្វើរួមជាមួយអ៊ីសាជាអម្ចាស់ទាំងនឿយហត់នោះ មិនមែនឥតប្រយោជន៍ឡើយ។
© 2014 United Bible Societies, UK.