១ កូរិនថូស 8
8
1ឯត្រង់ភោជនាហារ ដែលបានថ្វាយទៅរូបព្រះ នោះយើងរាល់គ្នាដឹងថា (ដ្បិតយើងទាំងអស់គ្នាមានចំណេះ រីឯចំណេះ នោះនាំឲ្យចិត្តប៉ោងឡើង តែសេចក្ដីស្រឡាញ់ស្អាងចិត្តឡើងវិញ 2បើអ្នកណាស្មានថាខ្លួនចេះអ្វី នោះមិនទាន់បានចេះតាមដែលគួរចេះនៅឡើយទេ 3តែបើអ្នកណាស្រឡាញ់ព្រះ ទ្រង់ក៏ស្គាល់អ្នកនោះ) 4ឯដំណើរបរិភោគភោជនាហារ ដែលបានថ្វាយទៅរូបព្រះ នោះយើងដឹងថា ក្នុងលោកីយនេះ រូបព្រះមិនជាអ្វីទេ ហើយថា គ្មានព្រះណាទៀត ក្រៅពីព្រះតែ១ឡើយ 5ដ្បិតថ្វីបើមានអ្វីដែលហៅថាព្រះ ទោះនៅលើមេឃ ឬនៅផែនដីក្តី ដូចជាមានព្រះជាច្រើន នឹងម្ចាស់ជាច្រើនមែន 6គង់តែខាងយើង មានព្រះតែ១ប៉ុណ្ណោះ គឺជាព្រះវរបិតា ដែលរបស់សព្វសារពើកើតមកពីទ្រង់ ហើយយើងរាល់គ្នាក៏សំរាប់ទ្រង់ ក៏មានព្រះអម្ចាស់តែ១ គឺជាព្រះយេស៊ូវគ្រីស្ទ ដែលរបស់សព្វសារពើកើតមកដោយសារទ្រង់ ហើយយើងក៏ដោយសារទ្រង់ដែរ 7តែមនុស្សទាំងអស់គ្មានចំណេះនេះទេ មានអ្នកខ្លះនៅតែកោតខ្លាចចំពោះរូបព្រះ ហើយគេបរិភោគភោជនាហារទាំងនោះ ទុកដូចជាដង្វាយថ្វាយទៅរូបព្រះ លុះមកដល់សព្វថ្ងៃនេះ ម៉្លោះហើយ បញ្ញាចិត្តគេដែលខ្សោយ នោះត្រូវស្មោកគ្រោកទៅវិញ 8ប៉ុន្តែ ចំណីអាហារ មិនមែនជាគ្រឿង ដែលនាំឲ្យព្រះរាប់អានយើងទេ ដ្បិតបើយើងបរិភោគ នោះមិនមែនមានបំណាច់អ្វី ហើយបើមិនបរិភោគទេ នោះយើងក៏មិនខ្វះអ្វីដែរ 9តែត្រូវប្រយ័ត ក្រែងអំណាចយើងនេះ បានបង្កើតជាហេតុនាំឲ្យពួកកំសោយជំពប់ដួល 10ដ្បិត បើអ្នកណាឃើញអ្នកឯង ដែលមានចំណេះ កំពុងតែអង្គុយបរិភោគក្នុងវិហារមានរូបព្រះ នោះតើមិនបានកំឡាចិត្តអ្នកកំសោយ ឲ្យបរិភោគដង្វាយដែលបានថ្វាយដល់រូបព្រះដែរឬអី 11ដូច្នេះ បងប្អូនកំសោយ ដែលព្រះគ្រីស្ទបានសុគតជំនួស គេនឹងត្រូវវិនាសដោយសារចំណេះរបស់អ្នកវិញ 12យ៉ាងនោះ ដែលធ្វើបាបនឹងពួកបងប្អូន ហើយធ្វើឲ្យបញ្ញាចិត្តកំសោយរបស់គេត្រូវរបួស នោះឈ្មោះថាធ្វើបាបនឹងព្រះគ្រីស្ទដែរ 13ហេតុដូច្នេះ បើសិនជាចំណីអាហារអ្វីនាំឲ្យបងប្អូនខ្ញុំជំពប់ដួល នោះខ្ញុំមិនព្រមទទួលទានចំណីអាហារនោះជាដរាបតទៅ ក្រែងបងប្អូនខ្ញុំជំពប់ដួល។
© BFBS/UBS 1954, 1962. All Rights Reserved.