YouVersion 标志
圣经计划视频
获取软件
选择语言
搜索图标

១ ពេត្រុស 4 的热门经文

1

១ ពេត្រុស 4:8

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គកស១៦

លើស​ពី​នេះ​ទៅ​ទៀត ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ជា‌និច្ច ឲ្យ​អស់​ពី​ចិត្ត ដ្បិត​សេចក្តី​ស្រឡាញ់​គ្រប​បាំង​អំពើ​បាប​ជា​អនេក‌អនន្ត ។

对照

探索 ១ ពេត្រុស 4:8

2

១ ពេត្រុស 4:10

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គកស១៦

ចូរ​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក តាម​អំណោយ​ទាន​ដែល​ម្នាក់ៗ​បាន​ទទួល ដូច​ជា​អ្នក​មើល​ខុស​ត្រូវ​ល្អ អំពី​ព្រះ‌គុណ​ច្រើន​យ៉ាង​របស់​ព្រះ។

对照

探索 ១ ពេត្រុស 4:10

3

១ ពេត្រុស 4:11

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គកស១៦

អ្នក​ណា​និយាយ ត្រូវ​និយាយ​ដូច​ជា​អ្នក​ដែល​បញ្ចេញ​ព្រះ‌បន្ទូល​របស់​ព្រះ អ្នក​ណា​បម្រើ ត្រូវ​បម្រើ​ដោយ​កម្លាំង​ដែល​ព្រះ​ប្រទាន​ឲ្យ ដើម្បី​ឲ្យ​ព្រះ​បាន​ថ្កើង​ឡើង​ក្នុង​គ្រប់​ការ​ទាំង​អស់ តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ។ សូម​លើក​តម្កើង​សិរី​ល្អ និង​ព្រះ‌ចេស្តា​ដល់​ព្រះ‌អង្គ​អស់​កល្ប​ជា‌និច្ច​រៀង​រាប​ត​ទៅ។ អាម៉ែន។

对照

探索 ១ ពេត្រុស 4:11

4

១ ពេត្រុស 4:16

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គកស១៦

ប៉ុន្ដែ បើ​អ្នក​ណា​ម្នាក់​រង​ទុក្ខ​ក្នុង​នាម​ជា​គ្រីស្ទ‌បរិស័ទ នោះ​មិន​ត្រូវ​ខ្មាស​ឡើយ ចូរ​សរសើរ​តម្កើង​ដល់​ព្រះ ដោយ​ព្រោះ​នាម​នោះ​វិញ។

对照

探索 ១ ពេត្រុស 4:16

5

១ ពេត្រុស 4:7

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គកស១៦

ចុង​បំផុត​នៃ​របស់​ទាំង​អស់​ជិត​ដល់​ហើយ ដូច្នេះ ចូរ​គ្រប់​គ្រង​ចិត្ត ហើយ​មាន​គំនិត​នឹង​ធឹង​ចុះ ដើម្បី​ជា​ប្រយោជន៍​ដល់​សេចក្តី​អធិស្ឋាន​របស់​អ្នក​រាល់​គ្នា។

对照

探索 ១ ពេត្រុស 4:7

6

១ ពេត្រុស 4:12-13

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គកស១៦

ពួក​ស្ងួន‌ភ្ងា​អើយ កុំ​ឲ្យ​ប្លែក​ក្នុង​ចិត្ត ដោយ​ភ្លើង​ដ៏​ក្តៅ​ក្រហាយ ដែល​កំពុង​តែ​ល្បង​អ្នក​រាល់​គ្នា ទុក​ដូច​ជា​មាន​សេចក្តី​ចម្លែក​កើត​ឡើង​ដល់​អ្នក​រាល់​គ្នា​ឡើយ។ ប៉ុន្តែ ចូរ​អរ​សប្បាយ​វិញ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​មាន​ចំណែក​ក្នុង​ការ​រង​ទុក្ខ​របស់​ព្រះ‌គ្រីស្ទ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ត្រេក​អរ និង​រីក‌រាយ​ជា​ខ្លាំង នៅ​ពេល​សិរី​ល្អ​របស់​ព្រះ‌អង្គ​លេច​មក។

对照

探索 ១ ពេត្រុស 4:12-13

7

១ ពេត្រុស 4:9

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គកស១៦

ចូរ​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​រាក់​ទាក់ ដោយ​ឥត​ត្អូញ‌ត្អែរ​ឡើយ។

对照

探索 ១ ពេត្រុស 4:9

8

១ ពេត្រុស 4:19

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គកស១៦

ដូច្នេះ ត្រូវ​ឲ្យ​អស់​អ្នក​ដែល​រង​ទុក្ខ​លំបាក​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ ផ្ញើ​ព្រលឹងរបស់​ខ្លួន​ទុក​នឹង​ព្រះ​អាទិករ ដែល​មាន​ព្រះ‌ហឫ‌ទ័យ​ស្មោះ​ត្រង់ ទាំង​ប្រព្រឹត្តអំពើ​ល្អ​ចុះ។

对照

探索 ១ ពេត្រុស 4:19

9

១ ពេត្រុស 4:1-2

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គកស១៦

ដូច្នេះ ដោយ​ព្រោះ​ព្រះ‌គ្រីស្ទ​បាន​រង​ទុក្ខ​ខាង​សាច់​ឈាម នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ប្រដាប់​ខ្លួន​ដោយ​គំនិត​ដូច្នោះ​ដែរ ដ្បិត​អ្នក​ណា​ដែល​បាន​រង​ទុក្ខ​ខាង​សាច់​ឈាម អ្នក​នោះ​បាន​ឈប់​ពី​អំពើ​បាប​ហើយ ដើម្បី​កុំ​ឲ្យ​បង់​ពេល​ដែល​នៅ​សល់ ហើយ​រស់​នៅ​ខាង​សាច់​ឈាម តាម​តែ​សេចក្តី​ប៉ង​ប្រាថ្នា​របស់​មនុស្ស​ទៀត គឺ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ​វិញ។

对照

探索 ១ ពេត្រុស 4:1-2

10

១ ពេត្រុស 4:14

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គកស១៦

ប្រសិន‌បើ​អ្នក​រាល់​គ្នា​ត្រូវ​គេ​តិះ‌ដៀល​ដោយ​ព្រោះ​ព្រះ​នាម​របស់​ព្រះ‌គ្រីស្ទ នោះ​អ្នក​រាល់​គ្នា​មាន​ពរ​ហើយ ព្រោះ​ព្រះ‌វិញ្ញាណ​ដ៏​មាន​សិរី​ល្អ គឺ​ជា​ព្រះ‌វិញ្ញាណ​របស់​ព្រះ​សណ្ឋិត​លើ​អ្នក​រាល់​គ្នា។

对照

探索 ១ ពេត្រុស 4:14

上一章
下一章
YouVersion

我们要鼓励、挑战你每天亲近上帝。

事工

关于我们

就职机会

义工

博客

新闻区

有用链接

帮助

捐赠

圣经译本

音频圣经

译本语言

今日经文


此数字事工属于

Life.Church
English (US)

©2025 Life.Church / YouVersion

隐私政策使用条款
漏洞披露方案
FacebookTwitterInstagramYouTubePinterest

主页

圣经

计划

视频