YouVersion 标志
圣经计划视频
获取软件
选择语言
搜索图标

កំណើត​ពិភព​លោក 22 的热门经文

1

កំណើត​ពិភព​លោក 22:14

អាល់គីតាប

អគត

អ៊ីព្រហ៊ីម​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា «អុលឡោះ‌តាអាឡា​ផ្គត់​ផ្គង់»។

对照

探索 កំណើត​ពិភព​លោក 22:14

2

កំណើត​ពិភព​លោក 22:2

អាល់គីតាប

អគត

អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ចូរ​យក​អ៊ីសា‌ហាក់ កូន​របស់​អ្នក​មក គឺ​កូន​ប្រុស​តែ​មួយ​ដ៏​ជា​ទី​ស្រឡាញ់​របស់​អ្នក ហើយ​ទៅ​ស្រុក​ម៉ូរី‌យ៉ា​ទៅ។ នៅ​ទី​នោះ ចូរ​យក​វា​ធ្វើ​គូរបាន​នៅ​លើ​ភ្នំ​មួយ ដែល​យើង​នឹង​បង្ហាញ​ប្រាប់​អ្នក»។

对照

探索 កំណើត​ពិភព​លោក 22:2

3

កំណើត​ពិភព​លោក 22:12

អាល់គីតាប

អគត

ម៉ាឡា‌អ៊ីកាត់​ពោល​ថា៖ «កុំ​ប្រហារ​ជីវិត​កូន​ឡើយ កុំ​ធ្វើ​អ្វី​វា​ឲ្យ​សោះ ដ្បិត​ឥឡូវ​នេះ យើង​ដឹង​ថា អ្នក​ពិត​ជា​កោត​ខ្លាច​អុលឡោះ​មែន គឺ​អ្នក​ពុំ​បាន​បដិសេធ​នឹង​ប្រគល់​កូន ដែល​អ្នក​មាន​តែ​មួយ​នេះ មក​យើង​ឡើយ»។

对照

探索 កំណើត​ពិភព​លោក 22:12

4

កំណើត​ពិភព​លោក 22:8

អាល់គីតាប

អគត

អ៊ីព្រហ៊ីម​ឆ្លើយ​ថា៖ «កូន​អើយ អុលឡោះ​ផ្ទាល់​នឹង​ផ្គត់​ផ្គង់​ចៀម​សម្រាប់​ធ្វើ​គូរបាន»។ បន្ទាប់​មក ទាំង​ឪពុក ទាំង​កូន ក៏​ដើរ​ទៅ​មុខ​ជា​មួយ​គ្នា។

对照

探索 កំណើត​ពិភព​លោក 22:8

5

កំណើត​ពិភព​លោក 22:17-18

អាល់គីតាប

អគត

យើង​នឹង​ប្រទាន​ពរ​ដល់​អ្នក​ដ៏​ច្រើន​បរិបូណ៌​យ៉ាង​នោះ​ដែរ យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​កើន​ចំនួន​ច្រើន​ឡើង ដូច​ផ្កាយ​នៅ​លើ​មេឃ និង​ដូច​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ។ ពូជ‌ពង្ស​អ្នក​នឹង​គ្រប់​គ្រង​លើ​នគរ​របស់​ពួក​ខ្មាំង​សត្រូវ។ ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​នឹង​ពោល​ថា គេ​បាន​ទទួល​ពរ​តាម​រយៈ​ពូជ‌ពង្ស​របស់​អ្នក ព្រោះ​អ្នក​បាន​ស្តាប់​បង្គាប់​យើង»។

对照

探索 កំណើត​ពិភព​លោក 22:17-18

6

កំណើត​ពិភព​លោក 22:1

អាល់គីតាប

អគត

ក្រោយ​ហេតុ‌ការណ៍​ទាំង​នោះ​មក អុលឡោះ​ក៏​ល្បងសាល​មើល​ចិត្ត​របស់​អ៊ីព្រហ៊ីម គឺ​ទ្រង់​មាន​បន្ទូល​ហៅ​គាត់​ថា៖ «អ៊ីព្រហ៊ីម!»។ អ៊ីព្រហ៊ីម​ឆ្លើយ​ថា៖ «បាទ​អុលឡោះ»។

对照

探索 កំណើត​ពិភព​លោក 22:1

7

កំណើត​ពិភព​លោក 22:11

អាល់គីតាប

អគត

ពេល​នោះ ស្រាប់​តែ​ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា ហៅ​គាត់​ពី​លើ​មេឃ​មក​ថា៖ «អ៊ីព្រហ៊ីម អ៊ីព្រហ៊ីម​អើយ!»។ គាត់​ឆ្លើយ​ថា៖ «បាទ!»។

对照

探索 កំណើត​ពិភព​លោក 22:11

8

កំណើត​ពិភព​លោក 22:15-16

អាល់គីតាប

អគត

ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា ហៅ​អ៊ីព្រហ៊ីម​ពី​លើ​មេឃ​ម្តង​ទៀត​ថា៖ «អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា ដោយ​អ្នក​បាន​ធ្វើ​ដូច្នេះ គឺ​អ្នក​ពុំ​បាន​បដិសេធ​នឹង​ប្រគល់​កូន​តែ​មួយ​គត់​របស់​អ្នក​មក​ឲ្យ​យើង យើង​សន្យា​ជា​ពាក្យ​ពិត​ថា យើង​ពិត​ជាអុលឡោះ‌តាអាឡា​យ៉ាង​ណា

对照

探索 កំណើត​ពិភព​លោក 22:15-16

9

កំណើត​ពិភព​លោក 22:9

អាល់គីតាប

អគត

លុះ​មក​ដល់​កន្លែង ដែល​អុលឡោះ​បាន​បង្ហាញ​ប្រាប់ អ៊ីព្រហ៊ីម​សង់​អាសនៈ​មួយ ហើយ​យក​អុស​មក​គរ​ពី​លើ រួច​គាត់​ចង​អ៊ីសា‌ហាក់ ជា​កូន យក​ទៅ​ដាក់​ពី​លើ​គំនរ​អុស នៅ​លើ​អាសនៈ​នោះ។

对照

探索 កំណើត​ពិភព​លោក 22:9

上一章
下一章
YouVersion

我们要鼓励、挑战你每天亲近上帝。

事工

关于我们

就职机会

义工

博客

新闻区

有用链接

帮助

捐赠

圣经译本

音频圣经

译本语言

今日经文


此数字事工属于

Life.Church
English (US)

©2025 Life.Church / YouVersion

隐私政策使用条款
漏洞披露方案
FacebookTwitterInstagramYouTubePinterest

主页

圣经

计划

视频