សូមពាក្យរបស់អាល់ម៉ាហ្សៀសសណ្ឋិតនៅក្នុងបងប្អូនឲ្យបានបរិបូណ៌។ ចូរប្រៀនប្រដៅ និងដាស់តឿនគ្នាទៅវិញទៅមក ដោយប្រាជ្ញាគ្រប់យ៉ាង។ ចូរច្រៀងអរគុណអុលឡោះក្នុងចិត្ដ ដោយប្រើទំនុកតម្កើង បទសរសើរ និងបទចំរៀងមកពីរសអុលឡោះ។ ការអ្វីក៏ដោយដែលបងប្អូនធ្វើ ទោះជាពាក្យសំដី ឬកាយវិការក្ដី ត្រូវធ្វើក្នុងនាមអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់ទាំងអស់ ទាំងអរគុណអុលឡោះជាបិតា តាមរយៈអ៊ីសាផង។