YouVersion 标志
圣经计划视频
获取软件
选择语言
搜索图标

១​ពេត្រុស 4 的热门经文

1

១​ពេត្រុស 4:8

អាល់គីតាប

អគត

ជា​បឋម ត្រូវ​មាន​ចិត្ដ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ជា‌និច្ច ដ្បិត​សេចក្ដី​ស្រឡាញ់​រមែង​គ្រប​បាំង​អំពើ​បាប​ដ៏​ច្រើន​លើស‌លប់ ។

对照

探索 ១​ពេត្រុស 4:8

2

១​ពេត្រុស 4:10

អាល់គីតាប

អគត

បង​ប្អូន​ម្នាក់ៗ​បាន​ទទួល​អំណោយ​ទាន​ផ្សេងៗ​ពី​គ្នា​ហើយ ដូច្នេះ ចូរ​យក​អំណោយ​ទាន​ទាំង​នេះ​ទៅ​បម្រើ​អ្នក​ឯ​ទៀតៗ ឲ្យ​សម​នឹង​នាទី​របស់​បង​ប្អូន ជា​អ្នក​ចាត់​ចែង​ដ៏​ល្អ ដែល​ចែក​អំណោយ​ទាន គ្រប់​បែប​យ៉ាង​របស់​អុលឡោះ។

对照

探索 ១​ពេត្រុស 4:10

3

១​ពេត្រុស 4:11

អាល់គីតាប

អគត

បើ​អ្នក​ណា​និយាយ ត្រូវ​និយាយ​ឲ្យ​ស្រប​តាម​បន្ទូល​របស់​អុលឡោះ។ បើ​អ្នក​ណា​បម្រើ ត្រូវ​បម្រើ​តាម​កម្លាំង​ដែល​អុលឡោះ​ប្រទាន​ឲ្យ ដើម្បី​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់ តាម​រយៈ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស។ សូម​លើក​តម្កើង​សិរី‌រុង‌រឿង និង​ចេស្ដា​របស់​ទ្រង់​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ីន!

对照

探索 ១​ពេត្រុស 4:11

4

១​ពេត្រុស 4:16

អាល់គីតាប

អគត

ប៉ុន្ដែ បើ​បង​ប្អូន​ណា​រង‌ទុក្ខ​លំបាក ក្នុង​នាម​ជា​អូមាត់‌អ៊ីសា កុំ​អៀន​ខ្មាស​ឲ្យ​សោះ ផ្ទុយ​ទៅ​វិញ បង​ប្អូន​នោះ​ត្រូវ​តែ​លើក​តម្កើង​សិរី‌រុង‌រឿង​អុលឡោះ​ព្រោះ​តែ​នាម​នេះ។

对照

探索 ១​ពេត្រុស 4:16

5

១​ពេត្រុស 4:7

អាល់គីតាប

អគត

អ្វីៗ​ទាំង​អស់​ជិត​រលាយ​សូន្យ​ហើយ ហេតុ​នេះ ត្រូវ​គិត​ឲ្យ​វែង​ឆ្ងាយ និង​ភ្ញាក់​ស្មារតី​ឡើង ដើម្បី​ឲ្យ​ទូរអា​កើត។

对照

探索 ១​ពេត្រុស 4:7

6

១​ពេត្រុស 4:12-13

អាល់គីតាប

អគត

បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ! ចំពោះ​ទុក្ខ​លំបាក​ដ៏​ខ្លាំង ដែល​កើត​មាន ដើម្បី​លត់​ដំ​បង​ប្អូន​នោះ សូម​កុំ​ងឿង‌ឆ្ងល់ ដោយ​គិត​ថា​ជា​ព្រឹត្ដិ‌ការណ៍​អ្វី​មួយ​ដ៏​ចម្លែក​ឡើយ។ ផ្ទុយ​ទៅ​វិញ ចូរ​មាន​ចិត្ដ​រីក‌រាយ​ឡើង ព្រោះ​បង​ប្អូន​រង‌ទុក្ខ​លំបាក​ផ្សេងៗ​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស។ បង​ប្អូន​មុខ​ជា​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង នៅ​ពេល​គាត់​បង្ហាញ​សិរី‌រុង‌រឿង​របស់​គាត់។

对照

探索 ១​ពេត្រុស 4:12-13

7

១​ពេត្រុស 4:9

អាល់គីតាប

អគត

ត្រូវ​ចេះ​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​រាក់​ទាក់​ឥត​រអ៊ូ‌រទាំ​ឡើយ។

对照

探索 ១​ពេត្រុស 4:9

8

១​ពេត្រុស 4:19

អាល់គីតាប

អគត

ហេតុ​នេះ អស់​អ្នក​ដែល​រង‌ទុក្ខ​លំបាក ស្រប​តាម​បំណង​អុលឡោះ ត្រូវ​ប្រព្រឹត្ដ​អំពើ​ល្អ ហើយ​ផ្ញើ​ជីវិត​លើ​អុលឡោះ​ដែល​ស្មោះ​ត្រង់។

对照

探索 ១​ពេត្រុស 4:19

9

១​ពេត្រុស 4:1-2

អាល់គីតាប

អគត

ហេតុ​នេះ បើ​អាល់ម៉ា‌ហ្សៀស​បាន​រង‌ទុក្ខ​លំបាក កាល​គាត់​មាន​ឋានៈ​ជា​មនុស្ស បង​ប្អូន​ត្រូវ​ប្រកាន់​ចិត្ដ​គំនិត​ដូច​គាត់​ដែរ ដ្បិត​អ្នក​ណា​ស៊ូ​ទ្រាំ​រង‌ទុក្ខ​លំបាក​ខាង​រូប​កាយ អ្នក​នោះ​លែង​ទាក់‌ទាម​អ្វី​នឹង​បាប​ទៀត​ហើយ ដើម្បី​ឲ្យ​បាន​រស់ ស្រប​តាម​បំណង​របស់​អុលឡោះ ក្នុង​កំឡុង​ពេល​នៃ​អាយុ​ជីវិត​ដែល​នៅ​សល់​ក្នុង​លោក​នេះ គឺ​មិន​រស់​នៅ​តាម​ចំណង់​តណ្ហា​របស់​មនុស្ស​ទៀត​ទេ។

对照

探索 ១​ពេត្រុស 4:1-2

10

១​ពេត្រុស 4:14

អាល់គីតាប

អគត

ប្រសិន​បើ​មាន​គេ​ត្មះ‌តិះ‌ដៀល​បង​ប្អូន ព្រោះ​តែ​នាម​របស់​អាល់ម៉ា‌ហ្សៀស នោះ​បង​ប្អូន​មាន​សុភមង្គល​ហើយ ដ្បិត​រស‌អុលឡោះ​ប្រកប​ដោយ​សិរី‌រុង‌រឿង គឺ​រស​របស់​ទ្រង់​ស្ថិត​នៅ​លើ​បង​ប្អូន។

对照

探索 ១​ពេត្រុស 4:14

上一章
下一章
YouVersion

我们要鼓励、挑战你每天亲近上帝。

事工

关于我们

就职机会

义工

博客

新闻区

有用链接

帮助

捐赠

圣经译本

音频圣经

译本语言

今日经文


此数字事工属于

Life.Church
English (US)

©2025 Life.Church / YouVersion

隐私政策使用条款
漏洞披露方案
FacebookTwitterInstagramYouTubePinterest

主页

圣经

计划

视频