YouVersion 标志
圣经计划视频
获取软件
选择语言
搜索图标

១​ពេត្រុស 1 的热门经文

1

១​ពេត្រុស 1:3-4

អាល់គីតាប

អគត

សូម​សរសើរ​តម្កើង​អុលឡោះ ជា​បិតា​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជាអម្ចាស់​នៃ​យើង។ អុលឡោះ​បាន​ប្រោស​យើង​ឲ្យ​កើត​ជា​ថ្មី ដោយ​ប្រោស​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ឲ្យ​រស់​ឡើង​វិញ ស្រប​តាម​ចិត្ត​មេត្ដា‌ករុណា​ដ៏​លើស‌លប់​របស់​ទ្រង់ ដូច្នេះ យើង​មាន​សេចក្ដី​សង្ឃឹម​ដែល​មិន​ចេះ​សាប​សូន្យ ហើយ​យើង​នឹង​ទទួល​មត៌កដែល​មិន​ចេះ​រលួយ មិន​ចេះ​សៅ‌ហ្មង មិន​ចេះ​ស្រពោន។ អុលឡោះ​បម្រុង​ទុក​មត៌ក​នេះ​ឲ្យ​បង​ប្អូន​នៅ​សូរ៉កា

对照

探索 ១​ពេត្រុស 1:3-4

2

១​ពេត្រុស 1:6-7

អាល់គីតាប

អគត

ហេតុ​នេះ​ហើយ បាន​ជា​បង​ប្អូន​មាន​ចិត្ដ​រីក‌រាយ​យ៉ាង​ខ្លាំង ទោះ​បី​ពេល​នេះ បង​ប្អូន​ព្រួយ​ចិត្ដ​ដោយ​ជួប​នឹង​ទុក្ខ​លំបាក​ផ្សេងៗ ក្នុង​មួយ​រយៈ​ពេល​ខ្លី​ក៏​ដោយ។ ទុក្ខ​លំបាក​ទាំង​នេះ​នឹង​លត់​ដំ​ជំនឿ​របស់​បង​ប្អូន ឲ្យ​មាន​តម្លៃ​លើស​មាស ដែល​តែងតែ​រលាយ​សូន្យ​នោះ​ទៅ​ទៀត គឺ​មាស​ដែល​សំរាំង​ក្នុង​ភ្លើង។ នៅ​ថ្ងៃ​ដែល​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​សំដែង​ខ្លួន​ឲ្យ​មនុស្ស​លោក​ឃើញ ជំនឿ​របស់​បង​ប្អូន​នឹង​ទទួល​ការ​សរសើរ ទទួល​សិរី‌រុង‌រឿង និង​កិត្ដិយស​ជា​មិន​ខាន។

对照

探索 ១​ពេត្រុស 1:6-7

3

១​ពេត្រុស 1:15-16

អាល់គីតាប

អគត

ផ្ទុយ​ទៅ​វិញ អុលឡោះ​ដែល​បាន​ត្រាស់​ហៅ​បង​ប្អូន ទ្រង់​វិសុទ្ធ​យ៉ាង​ណា បង​ប្អូន​ក៏​ត្រូវ​តែ​វិសុទ្ធ ក្នុង​គ្រប់​កិច្ចការ ដែល​បង​ប្អូន​ប្រព្រឹត្ដ​យ៉ាង​នោះ​ដែរ ដ្បិត​ក្នុង​គីតាប​មាន​ចែង​ទុក​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​តែ​វិសុទ្ធ ព្រោះ​យើង​វិសុទ្ធ» ។

对照

探索 ១​ពេត្រុស 1:15-16

4

១​ពេត្រុស 1:14

អាល់គីតាប

អគត

ចូរ​ធ្វើ​ដូច​កូន​ដែល​ចេះ​ស្ដាប់​បង្គាប់ គឺ​មិន​ត្រូវ​ធ្វើ​តាម​ចិត្ដ​ប៉ង‌ប្រាថ្នា ដែល​បង​ប្អូន​ធ្លាប់​មាន​កាល​មិន​ទាន់​ស្គាល់​អ៊ីសា នោះ​ឡើយ

对照

探索 ១​ពេត្រុស 1:14

5

១​ពេត្រុស 1:13

អាល់គីតាប

អគត

ហេតុ​នេះ សូម​បង​ប្អូន​ប្រុង​ប្រៀប​ចិត្ដ​គំនិត​ឲ្យ​មែន​ទែន កុំ​ភ្លេច​ខ្លួន​ឲ្យ​សោះ ត្រូវ​មាន​ចិត្ដ​សង្ឃឹម​ទាំង​ស្រុង​ទៅ​លើ​គុណ ដែល​អុលឡោះ​ប្រោស​ប្រទាន​ឲ្យ​បង​ប្អូន នៅ​ថ្ងៃ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​នឹង​សំដែង​ឲ្យ​មនុស្ស​លោក​ឃើញ។

对照

探索 ១​ពេត្រុស 1:13

6

១​ពេត្រុស 1:24-25

អាល់គីតាប

អគត

ដ្បិត​មនុស្ស​គ្រប់ៗ​គ្នា​ប្រៀប​បាន​នឹង​ស្មៅ រីឯ​សិរី‌រុង‌រឿង​ទាំង​ប៉ុន្មាន​របស់​គេ ប្រៀប​បាន​នឹង​ផ្កា ស្មៅ​តែងតែ​ក្រៀម ហើយ​ផ្កា​ក៏​រុះ‌រោយ​ដែរ ប៉ុន្ដែ បន្ទូល​របស់​អុលឡោះ‌ជាអម្ចាស់​នៅ​ស្ថិត‌ស្ថេរ អស់‌កល្ប​ជា‌និច្ច ។ បន្ទូល​នេះ គឺ​ជា​ដំណឹង‌ល្អ ដែល​គេ​បាន​នាំ​យក​មក​ជូន​បង​ប្អូន។

对照

探索 ១​ពេត្រុស 1:24-25

上一章
下一章
YouVersion

我们要鼓励、挑战你每天亲近上帝。

事工

关于我们

就职机会

义工

博客

新闻区

有用链接

帮助

捐赠

圣经译本

音频圣经

译本语言

今日经文


此数字事工属于

Life.Church
English (US)

©2025 Life.Church / YouVersion

隐私政策使用条款
漏洞披露方案
FacebookTwitterInstagramYouTubePinterest

主页

圣经

计划

视频