លោកុប្បត្តិ 26
26
លោកអ៊ីសាក និងព្រះបាទអ័ប៊ីម៉្មាឡិច
1សម័យនោះ មានកើតអំណត់នៅក្នុងស្រុក ផ្សេងពីអំណត់លើកមុន ដែលកើតមាននៅជំនាន់លោកអ័ប្រាហាំ។ លោកអ៊ីសាកធ្វើដំណើរទៅក្រុងកេរ៉ា ទៅជ្រកកោននឹងព្រះបាទអ័ប៊ីម៉្មាឡិច ជាស្តេចសាសន៍ភីលីស្ទីន។ 2ព្រះយេហូវ៉ាលេចមកឲ្យលោកអ៊ីសាកឃើញ ហើយមានព្រះបន្ទូលថា៖ «កុំចុះទៅឯស្រុកអេស៊ីព្ទឡើយ ចូររស់នៅក្នុងស្រុកដែលយើងនឹងប្រាប់អ្នកវិញ។ 3ចូរស្នាក់នៅក្នុងស្រុកនេះហើយ យើងនឹងនៅជាមួយអ្នក យើងនឹងឲ្យពរអ្នក យើងនឹងប្រគល់ស្រុកទាំងនេះដល់អ្នក និងពូជពង្សរបស់អ្នក ហើយយើងនឹងសម្រេចតាមពាក្យសម្បថ ដែលយើងបានស្បថនឹងអ័ប្រាហាំឪពុករបស់អ្នក។ 4យើងនឹងចម្រើនពូជពង្សអ្នកឲ្យបានដូចជាផ្កាយនៅលើមេឃ យើងនឹងប្រគល់ស្រុកទាំងនេះឲ្យពូជពង្សរបស់អ្នក រួចអស់ទាំងសាសន៍នៅលើផែនដីនឹងបានពរដោយសារពូជពង្សរបស់អ្នក 5ព្រោះអ័ប្រាហាំបានស្តាប់តាមពាក្យយើង ហើយបានធ្វើតាមបង្គាប់ តាមបទបញ្ជា តាមច្បាប់ និងតាមក្រឹត្យវិន័យរបស់យើង»។
6ដូច្នេះ លោកអ៊ីសាកក៏រស់នៅក្នុងស្រុកកេរ៉ា។ 7ពេលណាអ្នកស្រុកនៅទីនោះសួរអំពីប្រពន្ធលោក លោកប្រាប់ថា៖ «នាងជាប្អូនស្រីរបស់ខ្ញុំ» ដ្បិតលោកខ្លាចមិនហ៊ានប្រាប់ថាជាប្រពន្ធរបស់លោកឡើយ ដោយគិតថា ក្រែងអ្នករស់នៅស្រុកនោះសម្លាប់លោក ព្រោះតែនាងរេបិកា ព្រោះនាងមានរូបឆោមស្អាតល្អណាស់។ 8កាលលោកបាននៅស្រុកនោះអស់រយៈពេលយ៉ាងយូរ ព្រះបាទអ័ប៊ីម៉្មាឡិច ជាស្តេចសាសន៍ភីលីស្ទីន បានក្រឡេកមើលតាមបង្អួច ឃើញលោកអ៊ីសាកកំពុងប្រឡែងជាមួយនាងរេបិកា ជាប្រពន្ធរបស់លោក។ 9ដូច្នេះ ព្រះបាទអ័ប៊ីម៉្មាឡិចក៏បានហៅលោកអ៊ីសាកមក ហើយមានរាជឱង្ការថា៖ «មើល៍ នាងជាប្រពន្ធអ្នកទេតើ! ហេតុដូចម្តេចបានជាអ្នកនិយាយថា "នាងជាប្អូនរបស់ខ្ញុំ"ដូច្នេះ?» លោកអ៊ីសាកទូលស្ដេចថា៖ «ព្រោះទូលបង្គំនឹកថា ក្រែងទូលបង្គំត្រូវស្លាប់ព្រោះតែនាង»។ 10ព្រះបាទអ័ប៊ីម៉្មាឡិចមានរាជឱង្ការថា៖ «ម្តេចក៏អ្នកធ្វើចំពោះយើងដូច្នេះ? បើមានអ្នកណាម្នាក់ក្នុងចំណោមប្រជាជន បានរួមដំណេកជាមួយប្រពន្ធអ្នក នោះអ្នកនឹងនាំឲ្យយើងទាំងអស់គ្នាមានទោសដែរមិនខាន»។ 11ដូច្នេះ ព្រះបាទអ័ប៊ីម៉្មាឡិចក៏ហាមប្រជារាស្ត្រទាំងអស់ថា៖ «អ្នកណាដែលប៉ះពាល់បុរសនេះ ឬប្រពន្ធរបស់គាត់ អ្នកនោះនឹងត្រូវសម្លាប់»។
12លោកអ៊ីសាកបានសាបព្រោះនៅស្រុកនោះ ហើយនៅឆ្នាំនោះ លោកច្រូតបានមួយជាមួយរយ។ ព្រះយេហូវ៉ាប្រទានពរលោក 13រួចលោកក៏ទៅជាអ្នកមាន ហើយចេះតែចម្រើនឡើង រហូតទាល់តែបានទៅជាអ្នកមានស្តុកស្តម្ភ។ 14លោកមានហ្វូងចៀម ហ្វូងគោ និងអ្នកបម្រើជាច្រើន ដល់ម៉្លេះបានជាពួកភីលីស្ទីនមានចិត្តច្រណែននឹងលោក។ 15(គ្រានោះ ពួកភីលីស្ទីនបានលុបអណ្តូងទាំងប៉ុន្មានដែលពួកអ្នកបម្រើរបស់ឪពុកលោកបានជីក កាលពីជំនាន់លោកអ័ប្រាហាំនៅរស់នៅឡើយ)។ 16រួចព្រះបាទអ័ប៊ីម៉្មាឡិចមានរាជឱង្ការមកលោកអ៊ីសាកថា៖ «សូមអ្នកចាកចេញពីយើងទៅ ដ្បិតអ្នកខ្លាំងពូកែជាងយើងណាស់»។
17លោកអ៊ីសាកចាកចេញពីទីនោះ ទៅបោះជំរំនៅក្នុងជ្រលងភ្នំកេរ៉ា ហើយអាស្រ័យនៅនោះទៅ។ 18លោកអ៊ីសាកបានស្តារអណ្តូងទឹកទាំងប៉ុន្មាន ដែលគេបានជីកនៅជំនាន់លោកអ័ប្រាហាំជាឪពុករបស់លោកឡើងវិញ ព្រោះពួកភីលីស្ទីនបានលុបទាំងអស់ ក្រោយពេលលោកអ័ប្រាហាំស្លាប់ទៅ។ លោកដាក់ឈ្មោះអណ្តូងទាំងនោះ តាមឈ្មោះដែលឪពុករបស់លោកបានដាក់កាលពីមុន។ 19ប៉ុន្ដែ កាលពួកអ្នកបម្រើរបស់លោកអ៊ីសាកជីកអណ្តូងនៅក្នុងជ្រលងភ្នំនោះ គេក៏រកឃើញអណ្ដូងមួយមានទឹកហូរចេញមក 20ឯពួកគង្វាលនៅស្រុកកេរ៉ាឈ្លោះប្រកែកជាមួយពួកគង្វាលរបស់លោកអ៊ីសាក ដោយពោលថា៖ «ទឹកនេះជារបស់យើងទេ!»។ លោកអ៊ីសាកហៅអណ្តូងនោះថា "អេសែក" ព្រោះគេបានឈ្លោះជាមួយលោក។ 21បន្ទាប់មក គេជីកអណ្តូងមួយទៀត ហើយគេក៏ឈ្លោះប្រកែកពីអណ្តូងនោះទៀត ដូច្នេះ លោកហៅអណ្តូងនោះថា "ស៊ីតណា" ។ 22លោកក៏រើចេញពីទីនោះ ហើយជីកអណ្តូងមួយទៀត តែគេមិនបានឈ្លោះប្រកែកពីអណ្តូងនោះទេ ដូច្នេះ លោកក៏ដាក់ឈ្មោះអណ្ដូងនោះថា "រេហូបូត" ដោយពាក្យថា៖ «ឥឡូវនេះ ព្រះយេហូវ៉ាបានបើកផ្លូវឲ្យយើងហើយ យើងនឹងបានចម្រើនឡើងក្នុងស្រុកនេះ»។
23លោកចាកចេញពីទីនោះ ឡើងទៅកាន់ក្រុងបៀរ-សេបា។ 24នៅយប់នោះឯង ព្រះយេហូវ៉ាបានលេចមកឲ្យលោកឃើញ មានព្រះបន្ទូលថា៖ «យើងជាព្រះរបស់អ័ប្រាហាំឪពុកអ្នក ដូច្នេះ កុំខ្លាចអ្វីឡើយ ដ្បិតយើងនៅជាមួយ ហើយនឹងឲ្យពរអ្នក ទាំងចម្រើនពូជពង្សរបស់អ្នកឲ្យច្រើនឡើង ដោយយល់ដល់អ័ប្រាហាំជាអ្នកបម្រើរបស់យើង»។ 25ដូច្នេះ លោកអ៊ីសាកក៏សង់អាសនាមួយនៅទីនោះ ហើយអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា រួចបោះជំរំនៅទីនោះ។ ពួកអ្នកបម្រើរបស់លោកក៏ជីកអណ្តូងមួយនៅទីនោះដែរ។
26បន្ទាប់មក ព្រះបាទអ័ប៊ីម៉្មាឡិចបានចេញពីក្រុងកេរ៉ាមកជួបលោកអ៊ីសាក មានទាំងអ័ហ៊ូសាតជាទីប្រឹក្សារបស់ស្ដេច និងភីកុល ជាមេទ័ពរបស់ស្ដេចមកជាមួយ។ 27លោកអ៊ីសាកសួរថា៖ «ហេតុអ្វីបានជាព្រះរាជា និងអស់លោកមករកទូលបង្គំ? ដ្បិតព្រះរាជាស្អប់ទូលបង្គំហើយ ទាំងបានបណ្តេញទូលបង្គំចេញទៀតផង»។ 28ពួកគេឆ្លើយតបថា៖ «យើងបានឃើញច្បាស់ហើយថា ព្រះយេហូវ៉ាគង់នៅជាមួយអ្នកមែន ដូច្នេះហើយបានជាយើងគិតថា គួរតែយើងមានសម្បថចំពោះគ្នាទៅវិញទៅមក ហើយសូមឲ្យយើងបានតាំងសញ្ញាជាមួយអ្នកថា 29អ្នកនឹងមិនប្រព្រឹត្តអ្វីទាស់នឹងយើង ដូចជាយើងក៏មិនបានប៉ះពាល់ ហើយធ្វើអ្វីដល់អ្នកដែរ គឺមានតែប្រព្រឹត្តល្អ ហើយបានឲ្យអ្នកចេញមកដោយសុខសាន្តប៉ុណ្ណោះ។ ឥឡូវនេះ អ្នកជាមនុស្សមានពររបស់ព្រះយេហូវ៉ាមែន»។ 30ដូច្នេះ លោកអ៊ីសាកបានរៀបចំពិធីជប់លៀងថ្វាយស្ដេច និងអស់លោកទាំងនោះ ហើយពួកគេក៏បរិភោគទាំងអស់គ្នា។ 31លុះព្រលឹមស្រាងកាលណា ពួកគេក្រោកឡើង ហើយស្បថនឹងគ្នាទៅវិញទៅមក រួចលោកអ៊ីសាកក៏ជូនដំណើរព្រះបាទអ័ប៊ីម៉្មាឡិច និងអស់លោកទាំងនោះ ហើយពួកគេក៏ចេញពីលោកទៅដោយសុខសាន្ត។ 32នៅថ្ងៃនោះឯង ពួកអ្នកបម្រើរបស់លោកអ៊ីសាកបានមកជម្រាបលោកពីដំណើរអណ្តូងដែលគេបានជីកនោះថា៖ «យើងខ្ញុំបានរកឃើញទឹកហើយ!»។ 33លោកដាក់ឈ្មោះអណ្តូងនោះថា "សេបា" ហេតុនេះហើយបានជាទីក្រុងនោះមានឈ្មោះថា "បៀរ-សេបា" រហូតមកដល់សព្វថ្ងៃ។
ប្រពន្ធរបស់លោកអេសាវជាសាសន៍ហេត
34កាលលោកអេសាវមានអាយុសែសិបឆ្នាំ លោកបានរៀបការជាមួយនាងយូឌីត កូនស្រីរបស់បេរីជាសាសន៍ហេត និងនាងបាសម៉ាត កូនស្រីរបស់អេឡូន ជាសាសន៍ហេត 35នាងទាំងពីរបានធ្វើឲ្យលោកអ៊ីសាក និងនាងរេបិកាពិបាកចិត្តជាខ្លាំង។
Àwon tá yàn lọ́wọ́lọ́wọ́ báyìí:
លោកុប្បត្តិ 26: គកស១៦
Ìsàmì-sí
Pín
Daako

Ṣé o fẹ́ fi àwọn ohun pàtàkì pamọ́ sórí gbogbo àwọn ẹ̀rọ rẹ? Wọlé pẹ̀lú àkántì tuntun tàbí wọlé pẹ̀lú àkántì tí tẹ́lẹ̀
© 2016 United Bible Societies

: