កិច្ចការ 24
24
លោកប៉ុលនៅមុខលោកភេលីចនៅក្រុងសេសារា
1ប្រាំថ្ងៃក្រោយមក សម្ដេចសង្ឃអាណានាស បានចុះទៅជាមួយពួកចាស់ទុំមួយចំនួន និងមេធាវីម្នាក់ ឈ្មោះទើទូលុស ដើម្បីចោទប្រកាន់លោកប៉ុលនៅចំពោះលោកទេសាភិបាល។ 2កាលបានហៅលោកប៉ុលមក លោកទើទូលុសចាប់ផ្ដើមចោទប្រកាន់ថា៖
«សូមគោរពឯកឧត្តមភេលីច ដោយសារឯកឧត្តម យើងខ្ញុំបានប្រកបដោយសេចក្តីសុខសាន្តគ្រប់យ៉ាង ហើយការកែទម្រង់ផ្សេងៗដែលឯកឧត្តមបានធ្វើដល់ប្រជាជននេះ គឺដោយសារគំនិតដ៏ប៉ិនប្រសប់របស់ឯកឧត្តម។ 3យើងខ្ញុំសូមទទួលស្គាល់ដោយដឹងគុណបំផុត គ្រប់ជំពូក និងគ្រប់ទីកន្លែង។ 4ប៉ុន្តែ ដើម្បីកុំឲ្យរំខានឯកឧត្តមយូរ សូមឯកឧត្ដមមេត្តាស្តាប់យើងខ្ញុំត្រួសៗ ដោយក្ដីអនុគ្រោះ។ 5ដ្បិតយើងខ្ញុំបានឃើញថា ជននេះជាមនុស្សចង្រៃ ជាអ្នកដែលញុះញង់សាសន៍យូដាទាំងអស់ នៅលើពិភពលោកទាំងមូលឲ្យបង្កចលាចល ហើយជាមេនៃពួកណាសារ៉ែត ។ 6គាត់ថែមទាំងព្យាយាមបន្តុះបង្អាប់ព្រះវិហារទៀតផង ប៉ុន្ដែ យើងខ្ញុំចាប់គាត់មក [ហើយជំនុំជម្រះតាមក្រឹត្យវិន័យរបស់យើងខ្ញុំ។ 7ប៉ុន្តែ លោកលូស៊ា ជាមេទ័ពធំ បានមកកន្ត្រាក់យកគាត់ពីដៃយើងខ្ញុំទៅ ដោយអំណាចយ៉ាងសម្បើម 8ទាំងបង្គាប់ឲ្យពួកអ្នកចោទប្រកាន់របស់គាត់មកជួបឯកឧត្តម] ។ សូមឯកឧត្តមសាកសួរគាត់ដោយផ្ទាល់ចុះ នោះឯកឧត្តមនឹងជ្រាបពីសេចក្ដីទាំងប៉ុន្មាន ដែលយើងខ្ញុំចោទប្រកាន់គាត់ជាមិនខាន»។
9ពួកសាសន៍យូដាក៏យល់ព្រមដែរ ដោយបញ្ជាក់ថា រឿងទាំងនោះពិតជាត្រឹមត្រូវមែន។
លោកប៉ូលឆ្លើយបំភ្លឺនៅមុខលោកភេលីច
10ពេលលោកទេសាភិបាលបានធ្វើសញ្ញាឲ្យលោកប៉ុលមានប្រសាសន៍ លោកប៉ុលក៏ឆ្លើយថា៖
«ខ្ញុំបាទសូមឆ្លើយបំភ្លឺដោយអំណរ ដោយដឹងថា ឯកឧត្តមបានធ្វើជាចៅក្រមលើសាសន៍នេះច្រើនឆ្នាំមកហើយ។ 11ឯកឧត្តមអាចដឹងបានថា តាំងពីខ្ញុំបាទឡើងទៅថ្វាយបង្គំនៅក្រុងយេរូសាឡិម នោះមិនលើសពីដប់ពីរថ្ងៃទេ។ 12អស់លោកទាំងនោះមិនបានឃើញខ្ញុំបាទជជែកជាមួយអ្នកណា ឬញុះញង់ឲ្យបណ្ដាជនចលាចលឡើយ ទោះនៅក្នុងព្រះវិហារ នៅក្នុងសាលាប្រជុំ ឬនៅក្នុងទីក្រុងក្តី។ 13អស់លោកទាំងនោះពុំអាចរកភស្តុតាង មកបញ្ជាក់ពីការចោទប្រកាន់ខ្ញុំបាទ ជូនឯកឧត្តមនៅពេលនេះបានឡើយ 14ប៉ុន្តែ ខ្ញុំបាទសូមជម្រាបឯកឧត្ដមថា តាមផ្លូវមួយ ដែលគេហៅថា ក្រុមខុសឆ្គងនោះ ខ្ញុំបាទគោរពប្រតិបត្តិដល់ព្រះនៃបុព្វបុរសយើងខ្ញុំ ទាំងជឿអស់ទាំងសេចក្ដីដែលមានចែងទុកមកក្នុងក្រឹត្យវិន័យ និងក្នុងគម្ពីរហោរា 15ដោយសង្ឃឹមដល់ព្រះ ដែលអស់លោកទាំងនេះក៏យល់ព្រមដែរ គឺថា នឹងមានការរស់ឡើងវិញទាំងអស់ ទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិត។ 16ហេតុនេះហើយបានជាខ្ញុំបាទខំប្រឹងឲ្យមានមនសិការស្អាតបរិសុទ្ធនៅចំពោះព្រះ និងនៅចំពោះមនុស្សលោកជានិច្ច។ 17ក្រោយពីបានចាកចេញពីក្រុងយេរូសាឡិមជាច្រើនឆ្នាំ ខ្ញុំបាទក៏បានត្រឡប់មកវិញ ដើម្បីនាំយកជំនួយមកជួយសាសន៍ខ្ញុំបាទ និងថ្វាយតង្វាយ។ 18កាលខ្ញុំបាទកំពុងរវល់នឹងការនេះ គេក៏ឃើញខ្ញុំបាទធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធនៅក្នុងព្រះវិហារ ឥតមានបណ្ដាជន ឬកើតវឹកវរអ្វីឡើយ។ ប៉ុន្តែ មានសាសន៍យូដាខ្លះមកពីស្រុកអាស៊ីបានឃើញខ្ញុំបាទ 19អ្នកទាំងនោះគួរមកចោទប្រកាន់ខ្ញុំបាទនៅមុខឯកឧត្តម ប្រសិនបើគេមានរឿងហេតុណាមួយទាស់នឹងខ្ញុំបាទ។ 20ម្យ៉ាងទៀត សូមឲ្យអស់លោកទាំងនេះនិយាយដោយផ្ទាល់ អំពីបទល្មើសណាមួយដែលអស់លោកបានឃើញ ក្នុងកាលដែលខ្ញុំបាទឈរនៅមុខក្រុមប្រឹក្សានេះចុះ 21លើកលែងតែការមួយដែលខ្ញុំបាទស្រែកឡើងកាលកំពុងឈរនៅកណ្តាលចំណោមពួកគេថា "ថ្ងៃនេះ ខ្ញុំត្រូវអ្នករាល់គ្នាជំនុំជម្រះ ពីរឿងមនុស្សស្លាប់នឹងរស់ឡើងវិញ"»។
22ប៉ុន្ដែ កាលលោកភេលីចបានដឹងច្បាស់អំពីផ្លូវនោះ លោកក៏ឲ្យគេត្រឡប់ទៅវិញ ដោយពោលថា៖ «ពេលលោកលូស៊ា ជាមេទ័ពធំបានចុះមក ខ្ញុំនឹងសម្រេចរឿងក្ដីរបស់អស់លោក»។ 23បន្ទាប់មក លោកបញ្ជាឲ្យមេទ័ពយកលោកប៉ុលទៅឃុំ ប៉ុន្ដែ ឲ្យមានសេរីភាពខ្លះ ហើយមិនត្រូវហាមឃាត់មិត្តសម្លាញ់ណាម្នាក់ដែលមកជួយទំនុកបម្រុងលោកឡើយ។
គេទុកលោកប៉ុលនៅក្នុងមន្ទីរឃុំឃាំង
24ប៉ុន្មានថ្ងៃក្រោយមក លោកភេលីចបានមកជាមួយលោកស្រីទ្រូស៊ីល ជាភរិយា ដែលជាសាសន៍យូដា លោកឲ្យគេទៅហៅលោកប៉ុលមក ហើយស្តាប់លោកមានប្រសាសន៍អំពីជំនឿដល់ព្រះគ្រីស្ទយេស៊ូវ។ 25កាលលោកបានវែកញែកអំពីសេចក្តីសុចរិត ការគ្រប់គ្រងចិត្ត និងការជំនុំជម្រះដែលនឹងមកដល់ នោះលោកភេលីចក៏ភ័យ ហើយមានប្រសាសន៍ថា៖ «ឥឡូវនេះ ចេញទៅវិញសិនចុះ ពេលខ្ញុំមានឱកាស ខ្ញុំនឹងហៅអ្នកមកទៀត»។ 26នៅពេលជាមួយគ្នានោះ លោកភេលិចសង្ឃឹមថានឹងបានទទួលប្រាក់ពីលោកប៉ុល ហេតុនេះហើយបានជាលោកឲ្យគេទៅហៅលោកប៉ុល មកសន្ទនាជាមួយជាញឹកញាប់។
27លុះពីរឆ្នាំបានកន្លងផុតទៅ លោកព័រគាស-ភេស្ទុស បានចូលមកកាន់តំណែងជំនួសលោកភេលីច ហើយដោយព្រោះលោកភេលីចចង់យកចិត្តសាសន៍យូដា លោកភេលីចក៏ទុកឲ្យលោកប៉ុលនៅជាប់គុកដដែល។
Àwon tá yàn lọ́wọ́lọ́wọ́ báyìí:
កិច្ចការ 24: គកស១៦
Ìsàmì-sí
Pín
Daako

Ṣé o fẹ́ fi àwọn ohun pàtàkì pamọ́ sórí gbogbo àwọn ẹ̀rọ rẹ? Wọlé pẹ̀lú àkántì tuntun tàbí wọlé pẹ̀lú àkántì tí tẹ́lẹ̀
© 2016 United Bible Societies

: