រ៉ូម 12
12
ជីវិតថ្មីស្របតាមបំណងរបស់អុលឡោះ
1ហេតុនេះ បងប្អូនអើយ ខ្ញុំសូមដាស់តឿនបងប្អូនថា ដោយអុលឡោះអាណិតអាសូរបងប្អូន ចូរប្រគល់ខ្លួនទៅអុលឡោះ ទុកជាគូរបានដ៏មានជីវិត ដ៏វិសុទ្ធ ហើយជាទីគាប់បំណងរបស់អុលឡោះ។ បើបងប្អូនធ្វើដូច្នេះ ទើបហៅថាគោរពបម្រើអុលឡោះតាមរបៀបត្រឹមត្រូវមែន។ 2មិនត្រូវយកតម្រាប់តាមនិស្ស័យលោកីយ៍នេះឡើយ ត្រូវទុកឲ្យអុលឡោះកែប្រែចិត្ដគំនិតបងប្អូន ឲ្យទៅជាថ្មីទាំងស្រុងវិញ ដើម្បីឲ្យបងប្អូនចេះពិចារណាមើលថា អុលឡោះគាប់ចិត្តនឹងអ្វីខ្លះ គឺអ្វីដែលល្អ ដែលគាប់បំណងទ្រង់ និងគ្រប់លក្ខណៈ។
3ខ្ញុំសូមជម្រាបបងប្អូន តាមអំណោយទានដែលអុលឡោះបានប្រទានមកខ្ញុំថា ម្នាក់ៗមិនត្រូវលើកតម្លៃខ្លួនឯងខ្ពស់ ហួសពីគំនិតដែលត្រូវគិតនោះឡើយ តែត្រូវគិតឲ្យបានសមរម្យតាមកំរិតនៃជំនឿ ដែលអុលឡោះប្រទានឲ្យម្នាក់ៗ។ 4រូបកាយមនុស្សយើងមានសរីរាង្គច្រើន ហើយសរីរាង្គនីមួយៗមានមុខងារខុសៗគ្នាយ៉ាងណា 5យើងក៏ដូច្នោះដែរ យើងមានគ្នាច្រើនរួមជារូបកាយតែមួយក្នុងកាយអាល់ម៉ាហ្សៀស ហើយម្នាក់ៗជាសរីរាង្គរបស់គ្នាទៅវិញទៅមក។ 6យើងមានអំណោយទានប្លែកៗពីគ្នា ស្របតាមគុណដែលអុលឡោះប្រទានមកយើង។ ប្រសិនបើបងប្អូនណាទទួលអំណោយទានខាងថ្លែងបន្ទូលនៃអុលឡោះ ត្រូវថ្លែងឲ្យស្របតាមជំនឿ 7អ្នកណាទទួលអំណោយទានខាងបម្រើ ចូរបម្រើទៅ អ្នកណាទទួលអំណោយទានខាងបង្រៀន ចូរបង្រៀនទៅ 8អ្នកដែលលើកទឹកចិត្ដបងប្អូន ចូរលើកទឹកចិត្ដគេទៅ អ្នកដែលចែកទ្រព្យរបស់ខ្លួន ចូរចែកដោយចិត្ដស្មោះសរ អ្នកដែលដឹកនាំ ចូរដឹកនាំដោយចិត្ដខ្នះខ្នែង អ្នកដែលចែកទានដល់ជនក្រីក្រ ចូរចែកឲ្យគេដោយចិត្ដត្រេកអរ។
9ចូរមានចិត្ដស្រឡាញ់ ដោយឥតលាក់ពុតឡើយ។ ចូរស្អប់ខ្ពើមអ្វីៗដែលអាក្រក់ ហើយជាប់ចិត្ដតែនឹងអ្វីៗដែលល្អវិញ។ 10ចូរស្រឡាញ់រាប់អានគ្នាទៅវិញទៅមក ទុកដូចជាបងប្អូនបង្កើត។ ត្រូវលើកកិត្ដិយសគ្នាទៅវិញទៅមកដោយចិត្ដគោរព។ 11ត្រូវឧស្សាហ៍ខ្នះខ្នែង កុំខ្ជិលច្រអូសឡើយ។ ត្រូវបម្រើអុលឡោះជាអម្ចាស់ដោយចិត្ដក្លៀវក្លា។ 12ចូរសប្បាយរីករាយដោយចិត្ដសង្ឃឹម។ ចូរកាន់ចិត្ដអត់ធ្មត់ក្នុងពេលមានទុក្ខលំបាក។ ចូរព្យាយាមទូរអា។ 13ត្រូវជួយទំនុកបម្រុងប្រជាជនដ៏បរិសុទ្ធដែលខ្វះខាត ព្រមទាំងទទួលភ្ញៀវដោយរាក់ទាក់ផង។
14ត្រូវជូនពរអស់អ្នកដែលបៀតបៀនបងប្អូន ត្រូវជូនពរគេ កុំដាក់បណ្ដាសាគេឡើយ។ 15ចូរអរសប្បាយជាមួយអស់អ្នកដែលអរសប្បាយ ចូរយំសោកជាមួយអស់អ្នកដែលយំសោក។ 16ត្រូវមានចិត្ដគំនិតចុះសំរុងគ្នាទៅវិញទៅមក។ មិនត្រូវមានគំនិតលើកខ្លួនឡើយ តែត្រូវចាប់ចិត្ដនឹងមនុស្សដែលទន់ទាបវិញ។ មិនត្រូវអួតខ្លួនថាជាអ្នកមានប្រាជ្ញាឡើយ។
17កុំប្រព្រឹត្ដអំពើអាក្រក់តបនឹងអំពើអាក្រក់ ត្រូវគិតតែពីប្រព្រឹត្ដអំពើល្អនៅចំពោះមុខមនុស្សទាំងអស់វិញ។ 18ផ្នែកឯខាងបងប្អូន ប្រសិនបើបងប្អូនអាចធ្វើបាន ត្រូវរស់នៅដោយសុខសាន្ដជាមួយមនុស្សទាំងអស់ទៅ។ 19បងប្អូនជាទីស្រឡាញ់អើយ មិនត្រូវសងសឹកដោយខ្លួនឯងឡើយ គឺទុកឲ្យអុលឡោះសំដែងកំហឹងចំពោះគេវិញ ដ្បិតមានចែងទុកមកថាៈ «អុលឡោះជាអម្ចាស់មានបន្ទូលថា “ការសងសឹកស្រេចតែលើយើង យើងនឹងតបទៅពួកគេវិញ”។ 20ផ្ទុយទៅវិញ “ប្រសិនបើខ្មាំងសត្រូវរបស់អ្នកឃ្លាន ចូរយកអាហារឲ្យគេបរិភោគ បើគេស្រេក ចូរយកទឹកឲ្យគេផឹកផង ធ្វើដូច្នេះ ប្រៀបដូចជាប្រមូលរងើកភ្លើងគរពីលើក្បាលរបស់គេ”»។ 21មិនត្រូវចាញ់ការអាក្រក់ឡើយ គឺត្រូវឈ្នះការអាក្រក់ ដោយប្រព្រឹត្ដអំពើល្អវិញ។
Àwon tá yàn lọ́wọ́lọ́wọ́ báyìí:
រ៉ូម 12: អគត
Ìsàmì-sí
Pín
Daako

Ṣé o fẹ́ fi àwọn ohun pàtàkì pamọ́ sórí gbogbo àwọn ẹ̀rọ rẹ? Wọlé pẹ̀lú àkántì tuntun tàbí wọlé pẹ̀lú àkántì tí tẹ́lẹ̀
© 2014 United Bible Societies, UK.

: