រ៉ូម 10
10
1បងប្អូនអើយ ខ្ញុំប៉ងប្រាថ្នាអស់ពីចិត្ដចង់តែឲ្យសាសន៍អ៊ីស្រអែលបានទទួលការសង្គ្រោះ ហើយខ្ញុំក៏អង្វរអុលឡោះឲ្យពួកគេដែរ។ 2ខ្ញុំហ៊ានធ្វើជាសាក្សីថា ពួកគេមានចិត្ដខ្នះខ្នែងបម្រើអុលឡោះខ្លាំងណាស់ តែគេបម្រើទាំងល្ងិតល្ងង់។ 3ដោយពួកគេពុំស្គាល់របៀបដែលអុលឡោះរាប់មនុស្សលោកឲ្យបានសុចរិត ពួកគេខំប្រឹងធ្វើឲ្យខ្លួនបានសុចរិត ដោយខ្លួនគេផ្ទាល់ គឺពុំព្រមទទួលរបៀបដែលអុលឡោះប្រោសមនុស្សឲ្យបានសុចរិតនេះទេ។ 4ហ៊ូកុំនាំមនុស្សឆ្ពោះទៅកាន់អាល់ម៉ាហ្សៀស ដើម្បីឲ្យអស់អ្នកដែលជឿបានសុចរិត។
ការសង្គ្រោះ តាមរយៈជំនឿលើអាល់ម៉ាហ្សៀស
5ម៉ូសាបានសរសេរទុកអំពីសេចក្ដីសុចរិតដែលមកពីហ៊ូកុំថាៈ «អ្នកណាប្រតិបត្ដិតាមអ្វីៗដែលមានចែងទុកក្នុងហ៊ូកុំ អ្នកនោះនឹងមានជីវិតដោយសារអំពើទាំងនោះ»។ 6ចំពោះសេចក្ដីសុចរិតដែលមកពីជំនឿវិញ មានចែងថា «អ្នកមិនត្រូវសួរក្នុងចិត្ដថា តើអ្នកណានឹងឡើងទៅសូរ៉កា?» គឺថា ដើម្បីនឹងនាំអាល់ម៉ាហ្សៀសចុះមក 7«តើអ្នកណានឹងចុះទៅស្ថានក្រោម?» គឺថា ដើម្បីនាំអាល់ម៉ាហ្សៀសឡើងពីចំណោមមនុស្សស្លាប់មក 8តែក្នុងគីតាបមានចែងដូចម្ដេច? គឺមានចែងថា «បន្ទូលនេះនៅក្បែរអ្នក នៅក្នុងមាត់អ្នក និងនៅក្នុងចិត្ដអ្នក»។ បន្ទូលនេះជាបន្ទូលស្ដីអំពីជំនឿដែលយើងប្រកាស។ 9ប្រសិនបើមាត់អ្នកប្រកាសថា អ៊ីសាពិតជាអម្ចាស់ ហើយបើចិត្ដអ្នកជឿថា អុលឡោះពិតជាបានប្រោសអ៊ីសាឲ្យបានរស់ឡើងវិញមែន នោះអ្នកនឹងទទួលការសង្គ្រោះជាមិនខាន 10ដ្បិតបើចិត្ដយើងជឿ យើងនឹងបានសុចរិត ហើយបើមាត់យើងប្រកាសជំនឿនោះយើងនឹងទទួលការសង្គ្រោះ 11ដូចមានថ្លែងទុកក្នុងគីតាបថា «អ្នកណាពឹងផ្អែកលើគាត់ អ្នកនោះមុខជាមិនខកចិត្ដឡើយ»។ 12ដូច្នេះ សាសន៍យូដា និងសាសន៍ក្រិកមិនប្លែកពីគ្នាត្រង់ណាទេ គេទាំងអស់គ្នាមានម្ចាស់តែមួយដែលមានចិត្តទូលាយ ដល់អស់អ្នកអង្វររកទ្រង់ 13ដ្បិត «អ្នកណាអង្វររកនាមអុលឡោះតាអាឡាអ្នកនោះនឹងទទួលការសង្គ្រោះ»។
14ក៏ប៉ុន្ដែ ឲ្យគេអង្វររកអុលឡោះដូចម្ដេចកើត បើគេមិនជឿ? ឲ្យគេជឿលើទ្រង់ដូចម្ដេចកើត បើគេមិនដែលឮអំពីទ្រង់? ឲ្យគេឮដូចម្ដេចកើត បើគ្មាននរណាប្រកាស? 15ឲ្យមានអ្នកប្រកាសដូចម្ដេចកើត បើគ្មាននរណាចាត់ឲ្យទៅប្រកាសផងនោះ? ដូចមានចែងទុកថាៈ
«មើល៍ អ្នកដែលធ្វើដំណើរនាំដំណឹងដ៏ល្អៗមក
ប្រសើររុងរឿងណាស់ហ្ន៎!»។
16ប៉ុន្ដែ មិនមែនមនុស្សគ្រប់គ្នាទេដែលព្រមស្ដាប់តាមដំណឹងល្អ ដូចណាពីអេសាយបានថ្លែងទុកមកថាៈ «ឱអុលឡោះជាអម្ចាស់អើយ តើនរណាជឿសេចក្ដីដែលយើងនិយាយឲ្យស្ដាប់?»។
17ដូច្នេះ ជំនឿកើតមកពីសេចក្ដីដែលយើងបានស្ដាប់ រីឯសេចក្ដីដែលយើងបានស្ដាប់នោះកើតមកពីបន្ទូលនៃអុលឡោះអំពីអាល់ម៉ាហ្សៀស។ 18ក៏ប៉ុន្ដែ ខ្ញុំសូមសួរថា តើពួកគេមិនដែលបានឮទេឬ? ទេ ពួកគេប្រាកដជាបានឮហើយ!
«សំឡេងរបស់គេបានឮខ្ចរខ្ចាយពាសពេញ
លើផែនដីទាំងមូល
ហើយពាក្យសំដីរបស់គេបានឮខ្ចរខ្ចាយ
រហូត ដល់ស្រុកដាច់ស្រយាលនៃពិភពលោក»។
19ខ្ញុំសូមសួរទៀតថា តើសាសន៍អ៊ីស្រអែលមិនបានយល់ទេឬ?។ ម៉ូសាបានថ្លែងមុនគេថាៈ
«យើងនឹងធ្វើឲ្យអ្នករាល់គ្នាប្រច័ណ្ឌ
ដោយសារមនុស្សដែលមិនមែនជាប្រជាជន
ដ៏ពិតប្រាកដ
យើងនឹងធ្វើឲ្យអ្នករាល់គ្នាខឹង
ដោយសារប្រជាជាតិដែលមិនដឹងខុសត្រូវ»។
20រីឯណាពីអេសាយ គាត់ហ៊ាននិយាយលើសពីនេះទៅទៀតថាៈ
«អស់អ្នកដែលមិនស្វែងរកយើង
គេបានរកយើងឃើញ
ហើយអស់អ្នកដែលមិនសុំអ្វីពីយើង
យើងបានបង្ហាញខ្លួនឲ្យគេឃើញច្បាស់»។
21ចំពោះជនជាតិអ៊ីស្រអែលវិញ គាត់បានថ្លែងថាៈ
«មួយថ្ងៃវាល់ល្ងាច យើងបានលូកដៃទៅរក
ប្រជារាស្ដ្រដែលមិនស្ដាប់បង្គាប់
ហើយចេះតែប្រកែកជំទាស់»។
Àwon tá yàn lọ́wọ́lọ́wọ́ báyìí:
រ៉ូម 10: អគត
Ìsàmì-sí
Pín
Daako

Ṣé o fẹ́ fi àwọn ohun pàtàkì pamọ́ sórí gbogbo àwọn ẹ̀rọ rẹ? Wọlé pẹ̀lú àkántì tuntun tàbí wọlé pẹ̀lú àkántì tí tẹ́lẹ̀
© 2014 United Bible Societies, UK.

: