យ៉ះយ៉ា 9
9
ណាពីអ៊ីសាប្រោសមនុស្សខ្វាក់ពីកំណើតម្នាក់ឲ្យជា
1អ៊ីសាដើរតាមផ្លូវ ឃើញមនុស្សម្នាក់ខ្វាក់តាំងពីកំណើត។ 2ពួកសិស្សសួរអ៊ីសាថា៖ «តួន បុរសនេះកើតមកខ្វាក់ដូច្នេះ តើបណ្ដាលមកពីបាបរបស់នរណា? បាបរបស់គាត់ផ្ទាល់ ឬបាបរបស់ឪពុកម្ដាយគាត់?»។ 3អ៊ីសាឆ្លើយថា៖ «គាត់ខ្វាក់ មិនមែនមកពីបាបរបស់ឪពុកម្ដាយគាត់ ឬបាបរបស់គាត់ទេ គាត់ខ្វាក់ដូច្នេះ ដើម្បីឲ្យអុលឡោះបង្ហាញកិច្ចការរបស់ទ្រង់នៅក្នុងគាត់។ 4យើងត្រូវធ្វើកិច្ចការរបស់អុលឡោះដែលបានចាត់ខ្ញុំឲ្យមក ទាន់នៅភ្លឺនៅឡើយ ដ្បិតដល់ពេលយប់ គ្មាននរណាអាចធ្វើការបានឡើយ។ 5ពេលខ្ញុំស្ថិតនៅក្នុងពិភពលោកនេះ ខ្ញុំជាពន្លឺបំភ្លឺពិភពលោក»។ 6កាលអ៊ីសាមានប្រសាសន៍ដូច្នេះហើយ គាត់ស្ដោះទឹកមាត់ទៅលើដី ធ្វើភក់លាបភ្នែកមនុស្សខ្វាក់នោះ 7រួចអ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «សុំអញ្ជើញទៅលុបមុខនៅស្រះស៊ីឡោមចុះ»(ពាក្យ“ស៊ីឡោម”នេះមានន័យថា អ្នកដែលគេចាត់ឲ្យទៅ)។ គាត់ក៏ចេញទៅលុបមុខ ពេលត្រឡប់មកវិញគាត់ឃើញ។ 8អ្នកជិតខាង និងអស់អ្នកដែលធ្លាប់ឃើញគាត់សុំទានកាលពីមុន នាំគ្នាពោលថា៖ «បុរសនេះជាអ្នកដែលតែងអង្គុយសុំទានទេតើ!»។ 9អ្នកខ្លះពោលថា៖ «គាត់មែន!»។ ខ្លះទៀតថា៖ «មិនមែនទេ អ្នកនេះមានមុខដូចគាត់!»។ រីឯបុរសនោះវិញ គាត់ពោលថា៖ «គឺខ្ញុំហ្នឹងហើយ!»។ 10គេក៏នាំគ្នាសួរគាត់ថា៖ «ម្ដេចបានជាភ្នែកអ្នកភ្លឺដូច្នេះ?»។ 11គាត់ឆ្លើយថា៖ «មានលោកម្នាក់ឈ្មោះអ៊ីសាបានធ្វើភក់យកមកលាបភ្នែកខ្ញុំ ហើយប្រាប់ខ្ញុំថា “សុំអញ្ជើញទៅលុបមុខនៅស្រះស៊ីឡោមចុះ!” ខ្ញុំក៏ទៅលុបមុខ ហើយខ្ញុំឃើញ»។ 12គេសួរគាត់ថា៖ «លោកនោះនៅឯណា?»។ គាត់ឆ្លើយថា៖ «ខ្ញុំមិនដឹងទេ!»។
ពួកផារីស៊ីសួរចម្លើយអ្នកខ្វាក់ពីមុន
13គេនាំអ្នកដែលខ្វាក់ពីមុននោះ ទៅជួបពួកខាងគណៈផារីស៊ី។ 14ថ្ងៃដែលអ៊ីសាធ្វើភក់ និងប្រោសអ្នកខ្វាក់ឲ្យបានភ្លឺនោះជាថ្ងៃជំអាត់ 15ហេតុនេះហើយបានជាពួកខាងគណៈផារីស៊ីនាំគ្នាសួរម្ដងទៀតអំពីហេតុការណ៍ដែលធ្វើឲ្យភ្នែកគាត់ភ្លឺ។ គាត់ឆ្លើយថា៖ «លោកបានយកភក់ដាក់ពីលើភ្នែកខ្ញុំ ខ្ញុំទៅលុបមុខ ហើយក៏ឃើញ»។ 16ពួកខាងគណៈផារីស៊ីខ្លះពោលថា៖ «អ្នកនោះមិនមែនមកពីអុលឡោះទេ ដ្បិតគាត់ពុំគោរពហ៊ូកុំសម្រាប់ថ្ងៃឈប់សម្រាក»។ ខ្លះទៀតពោលថា៖ «តើមនុស្សបាបអាចធ្វើទីសំគាល់ដូចម្ដេចបាន?» ពួកគេក៏បាក់បែកគ្នា។ 17គេសួរអ្នកដែលខ្វាក់ពីមុននោះម្ដងទៀតថា៖ «ចុះអ្នកវិញ តើអ្នកថា លោកដែលធ្វើឲ្យអ្នកបានភ្លឺនោះជានរណា?»។ គាត់ឆ្លើយថា៖ «លោកពិតជាណាពីមែន!»។ 18ប៉ុន្តែ ជនជាតិយូដានៅតែមិនជឿថា កាលពីមុនបុរសនេះខ្វាក់ ហើយឥឡូវបានឃើញនោះឡើយទាល់តែហៅឪពុកម្ដាយគាត់មកសួរសិន។ 19គេសួរទៅឪពុកម្ដាយគាត់ថា៖ «អ្នកនេះពិតជាកូនរបស់អ្នកដែលអ្នកថាខ្វាក់ពីកំណើតមែនឬ ចុះឥឡូវម្ដេចក៏ភ្នែកគាត់ភ្លឺ?»។ 20ឪពុកម្ដាយគាត់ឆ្លើយថា៖ «យើងខ្ញុំដឹងថាវាពិតជាកូនរបស់យើងខ្ញុំមែន ហើយកើតមកខ្វាក់!។ 21ត្រង់ឯភ្នែកវាបានភ្លឺដោយហេតុយ៉ាងណាៗនោះ យើងខ្ញុំមិនដឹងទេ ហើយនរណាបានធ្វើឲ្យភ្នែកវាភ្លឺនោះ ក៏យើងមិនដឹងដែរ!។ សូមអស់លោកសួរវាទៅ វាធំហើយ វាឆ្លើយខ្លួនឯងបាន»។ 22ឪពុកម្ដាយគាត់និយាយដូច្នេះមកពីខ្លាចជនជាតិយូដា ព្រោះជនជាតិយូដារួមគំនិតគ្នា បណ្ដេញអស់អ្នកដែលទទួលស្គាល់ថាអ៊ីសាជាអាល់ម៉ាហ្សៀស ចេញពីសាលាប្រជុំរបស់គេ។ 23ហេតុនេះហើយបានជាគាត់ពោលថា “វាធំហើយសូមសួរវាទៅ!”។
24ពួកខាងគណៈផារីស៊ីបានហៅបុរស ដែលខ្វាក់ពីមុននោះ មកសួរជាលើកទីពីរ។ គេពោលទៅគាត់ថា៖ «ត្រូវនិយាយការពិតនៅចំពោះអុលឡោះ! យើងដឹងថាអ្នកនោះពិតជាមនុស្សបាបមែន!»។ 25បុរសនោះតបថា៖ «លោកនោះ ជាមនុស្សបាប ឬយ៉ាងណានោះ ខ្ញុំមិនដឹងទេ ខ្ញុំដឹងតែម្យ៉ាង គឺពីមុនខ្ញុំខ្វាក់ ឥឡូវនេះខ្ញុំឃើញ»។ 26ពួកគេសួរគាត់ថា៖ «តើអ្នកនោះបានធ្វើអ្វីដល់អ្នក? គាត់បានធ្វើឲ្យភ្នែកអ្នកភ្លឺ ដោយវិធីណា?»។ 27គាត់ឆ្លើយទៅគេវិញថា៖ «ខ្ញុំបានជម្រាបអស់លោករួចមកហើយ តែអស់លោកពុំស្ដាប់ខ្ញុំទេ។ ហេតុដូចម្ដេចបានជាអស់លោកចង់ឲ្យខ្ញុំនិយាយម្ដងទៀតដូច្នេះ? ប្រហែលអស់លោកចង់ធ្វើជាសិស្សរបស់អ្នកនោះដែរហើយមើលទៅ!»។ 28ពួកខាងគណៈផារីស៊ីក៏ជេរប្រមាថគាត់ថា៖ «ឯងទេតើជាសិស្សរបស់គាត់! រីឯយើងវិញយើងជាសិស្សរបស់ណាពីម៉ូសា!។ 29យើងដឹងថាអុលឡោះមានបន្ទូលមកកាន់ម៉ូសាមែន។ រីឯអ្នកនោះវិញ យើងមិនដឹងថាគាត់មកពីណាទេ!»។ 30បុរសនោះនិយាយតបទៅគេថា៖ «លោកនោះបានធ្វើឲ្យភ្នែកខ្ញុំភ្លឺ តែអស់លោកមិនដឹងថា គាត់មកពីណាដូច្នេះ គួរឲ្យឆ្ងល់ណាស់។ 31យើងដឹងស្រាប់ហើយថាអុលឡោះមិនស្ដាប់ពាក្យរបស់មនុស្សបាបទេ ទ្រង់ស្ដាប់តែពាក្យរបស់អ្នកគោរពប្រណិប័តន៍ទ្រង់ និងប្រព្រឹត្ដតាមចិត្តទ្រង់ប៉ុណ្ណោះ។ 32តាំងពីដើមរៀងមកយើងមិនដែលឮថា មាននរណាធ្វើឲ្យភ្នែកមនុស្សខ្វាក់ពីកំណើតបានភ្លឺនោះឡើយ។ 33ប្រសិនបើអ្នកនោះមិនមកពីអុលឡោះទេ គាត់មិនអាចធ្វើការអ្វីបានទាល់តែសោះ»។ 34ពួកគេនាំគ្នាពោលទៅគាត់ថា៖ «ឯងជាមនុស្សជាប់បាបពេញខ្លួនតាំងពីកំណើតមក ហើយឯងហ៊ានប្រដៅយើងទៀត!»។ គេក៏បណ្ដេញគាត់ចេញទៅខាងក្រៅ។
35អ៊ីសាដឹងថា គេបានបណ្ដេញបុរសនោះព្រោះជួបគាត់ អ៊ីសាសួរថា៖ «តើអ្នកជឿលើបុត្រាមនុស្សឬទេ?»។ 36បុរសសួរអ៊ីសាថា៖ «លោកអើយ តើនរណាជាបុត្រាមនុស្ស សូមប្រាប់ខ្ញុំឲ្យដឹងផង ដើម្បីឲ្យខ្ញុំជឿលើគាត់»។ 37អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «អ្នកឃើញគាត់ស្រាប់ គឺអ្នកដែលកំពុងតែនិយាយជាមួយអ្នកហ្នឹងហើយជាបុត្រាមនុស្ស»។ 38គាត់ជម្រាបអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ! ខ្ញុំជឿលើលោកម្ចាស់ហើយ»។ គាត់ក៏ក្រាបថ្វាយបង្គំអ៊ីសា។
39បន្ទាប់មក អ៊ីសាមានប្រសាសន៍ថា៖ «ខ្ញុំមកក្នុងពិភពលោកនេះ ដើម្បីវិនិច្ឆ័យចិត្ដមនុស្ស គឺឲ្យមនុស្សខ្វាក់ឃើញ ហើយឲ្យមនុស្សឃើញ ត្រឡប់ទៅជាខ្វាក់វិញ»។ 40ពួកខាងគណៈផារីស៊ីខ្លះដែលនៅទីនោះជាមួយអ៊ីសា បានឮដូច្នេះក៏សួរអ៊ីសាថា៖ «ប្រហែលជាអ្នកចង់ថា យើងខ្ញុំនេះ ជាមនុស្សខ្វាក់ដែរហើយមើលទៅ!»។ 41អ៊ីសាឆ្លើយទៅគេវិញថា៖ «ប្រសិនបើអ្នករាល់គ្នាខ្វាក់មែន អ្នករាល់គ្នាគ្មានបាបទេ។ ផ្ទុយទៅវិញមកពីអ្នករាល់គ្នាថា ខ្លួនឃើញដូច្នេះហើយ បានជាអ្នករាល់គ្នានៅតែជាប់បាបរហូត»។
Àwon tá yàn lọ́wọ́lọ́wọ́ báyìí:
យ៉ះយ៉ា 9: អគត
Ìsàmì-sí
Pín
Daako

Ṣé o fẹ́ fi àwọn ohun pàtàkì pamọ́ sórí gbogbo àwọn ẹ̀rọ rẹ? Wọlé pẹ̀lú àkántì tuntun tàbí wọlé pẹ̀lú àkántì tí tẹ́lẹ̀
© 2014 United Bible Societies, UK.

: