កំណើតពិភពលោក 39
39
ណាពីយូសុះនៅស្រុកអេស៊ីប
1ជនជាតិអ៊ីស្មាអែលបាននាំយូសុះចុះទៅស្រុកអេស៊ីប ហើយលក់គាត់ឲ្យជនជាតិអេស៊ីបម្នាក់ ឈ្មោះប៉ូទីផារ ជាមន្ត្រីរបស់ស្តេចហ្វៀរ៉អ៊ូន និងជាមេបញ្ជាការកងរក្សាស្តេច។ 2អុលឡោះតាអាឡានៅជាមួយយូសុះ ការអ្វីដែលគាត់ធ្វើ សុទ្ធតែបានលទ្ធផលល្អទាំងអស់។ គាត់រស់នៅក្នុងផ្ទះម្ចាស់របស់គាត់ ដែលជាជនជាតិអេស៊ីបនោះ។ 3ម្ចាស់របស់គាត់ឃើញថា អុលឡោះតាអាឡានៅជាមួយគាត់ ហើយការអ្វីដែលគាត់ធ្វើ អុលឡោះប្រោសប្រទានឲ្យបានលទ្ធផលល្អទាំងអស់។ 4ប៉ូទីផារពេញចិត្តនឹងយូសុះណាស់ គាត់ក៏ឲ្យយូសុះធ្វើជាអ្នកបម្រើជំនិតរបស់គាត់ ហើយតែងតាំងយូសុះឲ្យមើលខុសត្រូវលើផ្ទះសំបែង និងគ្រប់គ្រងលើទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់គាត់។ 5ចាប់ពីពេលដែលប៉ូទីផារ តែងតាំងយូសុះឲ្យមើលខុសត្រូវលើផ្ទះសំបែង និងលើទ្រព្យសម្បត្តិរបស់គាត់មក អុលឡោះតាអាឡាប្រទានពរដល់ជនជាតិអេស៊ីបនេះ ព្រោះតែយូសុះ ហើយអុលឡោះក៏ប្រទានពរដល់អ្វីៗទាំងអស់ ដែលជាកម្មសិទ្ធិរបស់គាត់ គឺទាំងផ្ទះសំបែង ទាំងស្រែចម្ការ។ 6គាត់ប្រគល់ឲ្យយូសុះគ្រប់គ្រងលើអ្វីៗទាំងអស់ដែលគាត់មាន ហើយក្រៅតែពីបរិភោគ គាត់មិនខ្វល់ខ្វាយនឹងកិច្ចការអ្វីទៀតឡើយ។ យូសុះមានរូបរាងសង្ហាណាស់។
7ក្រោយមក ភរិយាចៅហ្វាយរបស់យូសុះ ចាប់ចិត្តស្រឡាញ់យូសុះ ហើយបបួលគាត់ថា៖ «សុំមករួមដំណេកជាមួយខ្ញុំ!»។ 8យូសុះបានបដិសេធ គាត់ពោលទៅភរិយាចៅហ្វាយរបស់គាត់ថា៖ «ចៅហ្វាយរបស់ខ្ញុំ បានប្រគល់ឲ្យខ្ញុំគ្រប់គ្រងលើអ្វីៗទាំងអស់ដែលគាត់មាន គឺគាត់មិនខ្វល់ខ្វាយនឹងកិច្ចការក្នុងផ្ទះសំបែងរបស់គាត់ឡើយ។ 9ក្នុងផ្ទះនេះ គ្មាននរណាធំជាងខ្ញុំទេ គាត់អនុញ្ញាតឲ្យខ្ញុំប៉ះពាល់អ្វីៗនៅក្នុងផ្ទះទាំងអស់វៀរលែងតែ លោកស្រីម្នាក់ប៉ុណ្ណោះ ព្រោះលោកស្រីជាភរិយារបស់គាត់។ ដូច្នេះ ខ្ញុំពុំអាចប្រព្រឹត្តអំពើដ៏អាក្រក់បំផុតនេះបានឡើយ ហើយខ្ញុំក៏ពុំអាចប្រព្រឹត្តអំពើបាប ទាស់នឹងបំណងអុលឡោះបានដែរ»។ 10ស្ត្រីនោះលួងលោមយូសុះ ជារៀងរាល់ថ្ងៃ ឲ្យរួមរ័កជាមួយនាង តែយូសុះពុំព្រមធ្វើតាមពាក្យនាងឡើយ។ 11ថ្ងៃមួយ យូសុះបានចូលទៅបំពេញកិច្ចការរបស់គាត់នៅក្នុងផ្ទះ ពេលនោះ គ្មានអ្នកបម្រើណានៅក្នុងផ្ទះទេ 12ភរិយារបស់ប៉ូទីផារក៏ទាញអាវយូសុះជាប់ ទាំងពោលថា៖ «សុំមករួមដំណេកជាមួយខ្ញុំ!»។ យូសុះក៏ទុកអាវគាត់ចោលក្នុងដៃនាង ហើយរត់ចេញមកខាងក្រៅ។ 13ពេលនាងឃើញយូសុះទុកអាវគាត់ក្នុងដៃនាង និងឃើញយូសុះរត់ចេញមកក្រៅដូច្នេះ 14នាងក៏ស្រែកហៅពួកអ្នកបម្រើមកប្រាប់ថា៖ «មើលចុះ ប្ដីខ្ញុំបានយកជនជាតិហេប្រឺនេះ មកឲ្យមាក់ងាយយើង។ វាចូលមកបំរុងនឹងរំលោភលើខ្ញុំ ប៉ុន្តែ ខ្ញុំបានស្រែកយ៉ាងខ្លាំង។ 15ពេលវាឮខ្ញុំស្រែកហៅគេយ៉ាងខ្លាំង ដូច្នេះ វាក៏ទុកអាវចោលនៅនឹងខ្ញុំ ហើយរត់ចេញទៅខាងក្រៅ»។ 16នាងបានទុកអាវរបស់យូសុះ នៅជាមួយនាងរហូតទាល់តែប្ដី វិលត្រឡប់មកផ្ទះវិញ។ 17នាងនិយាយពាក្យដដែលទៅកាន់ប្ដីថា៖ «ទាសករជាតិហេប្រឺ ដែលបងបានយកមកនោះ វាមករករំលោភលើខ្ញុំ 18តែដោយខ្ញុំស្រែកហៅគេយ៉ាងខ្លាំង វាក៏ទុកអាវចោលនៅនឹងខ្ញុំ ហើយរត់ចេញទៅខាងក្រៅ»។
19ក្រោយពីបានឮភរិយាពោលថា “ទាសកររបស់បងប្រព្រឹត្តបែបនេះមកលើខ្ញុំ!” ចៅហ្វាយរបស់យូសុះក្តៅក្រហាយយ៉ាងខ្លាំង។ 20គាត់ឲ្យគេចាប់យូសុះយកទៅដាក់ក្នុងពន្ធនាគារ ដែលគេឃុំឃាំងអ្នកទោសរបស់ស្តេច។
ណាពីយូសុះនៅក្នុងពន្ធនាគារ
ពេលយូសុះជាប់ឃុំឃាំងនៅទីនោះ 21អុលឡោះតាអាឡានៅជាមួយយូសុះ ហើយសំដែងចិត្តសប្បុរសចំពោះគាត់ គឺធ្វើឲ្យនាយកពន្ធនាគារមានចិត្តសន្តោសដល់គាត់។ 22នាយកពន្ធនាគារប្រគល់ឲ្យយូសុះមើលខុសត្រូវលើអ្នកទោសទាំងអស់ ហើយយូសុះមានភារកិច្ចចាត់ចែងកិច្ចការទាំងប៉ុន្មាន នៅក្នុងពន្ធនាគារ។ 23នាយកពន្ធនាគារលែងខ្វល់ខ្វាយនឹងកិច្ចការអ្វី ដែលគាត់ដាក់ឲ្យយូសុះធ្វើនោះហើយ ដ្បិតអុលឡោះតាអាឡានៅជាមួយយូសុះ កិច្ចការអ្វីដែលគាត់ធ្វើ អុលឡោះតាអាឡាប្រោសប្រទានឲ្យបានលទ្ធផលល្អទាំងអស់។
Àwon tá yàn lọ́wọ́lọ́wọ́ báyìí:
កំណើតពិភពលោក 39: អគត
Ìsàmì-sí
Pín
Daako

Ṣé o fẹ́ fi àwọn ohun pàtàkì pamọ́ sórí gbogbo àwọn ẹ̀rọ rẹ? Wọlé pẹ̀lú àkántì tuntun tàbí wọlé pẹ̀lú àkántì tí tẹ́lẹ̀
© 2014 United Bible Societies, UK.

: