កិច្ចការ 3
3
ពេត្រុស និងយ៉ូហានប្រោសជនពិការម្នាក់ឲ្យជា
1នៅពេលទូរអាម៉ោងបីរសៀល ពេត្រុស និងយ៉ូហានបានឡើងទៅម៉ាស្ជិទជាមួយគ្នា។ 2រៀងរាល់ថ្ងៃ មានគេសែងអ្នកពិការជើងពីកំណើតម្នាក់ មកដាក់នៅខ្លោងទ្វារម៉ាស្ជិទឈ្មោះ «ទ្វារលំអ» ដើម្បីសុំទានអស់អ្នកដែលចូលទៅក្នុងម៉ាស្ជិទ។ 3កាលគាត់ឃើញពេត្រុស និងយ៉ូហានកំពុងដើរចូលម៉ាស្ជិទ គាត់ក៏សុំទាន។ 4ពេត្រុស និងយ៉ូហានសម្លឹងមើលមុខគាត់ រួចពោលថា៖ «សូមមើលមកយើង!»។ 5គាត់ក៏ក្រឡេកមើលទៅអ្នកទាំងពីរ ដោយសង្ឃឹមនឹងទទួលប្រាក់។ 6ប៉ុន្ដែ ពេត្រុសនិយាយទៅគាត់ថា៖ «ខ្ញុំគ្មានប្រាក់ គ្មានមាសទេ តែអ្វីៗដែលខ្ញុំមាន ខ្ញុំសុំជូនអ្នកដូច្នេះ ក្នុងនាមអ៊ីសាអាល់ម៉ាហ្សៀស ជាអ្នកភូមិណាសារ៉ែត ចូរក្រោកឡើង ដើរទៅចុះ!»។ 7លោកចាប់ដៃស្ដាំគាត់ឲ្យក្រោកឈរឡើង។ រំពេចនោះជើងរបស់គាត់ និងសន្លាក់ឆ្អឹង ក៏ប្រែជាមាំមួន 8គាត់ក៏ស្ទុះឈរឡើង ហើយដើរបាន។ គាត់ចូលក្នុងម៉ាស្ជិទជាមួយសាវ័កទាំងពីរនាក់ ទាំងដើរផង លោតផង និងសរសើរតម្កើងអុលឡោះផង។
9ប្រជាជនទាំងអស់បានឃើញគាត់ដើរ និងឮគាត់សរសើរតម្កើងអុលឡោះ 10គេស្គាល់ជាក់ថាអ្នកនោះហើយដែលតែងអង្គុយសុំទាននៅខ្លោងទ្វារម៉ាស្ជិទឈ្មោះ «ទ្វារលំអ» គេក៏ភ័យស្ញប់ស្ញែង ហើយងឿងឆ្ងល់ជាខ្លាំងអំពីហេតុការណ៍ដែលកើតមានដល់គាត់។
សុន្ទរកថារបស់ពេត្រុសនៅក្នុងម៉ាស្ជិទ
11បុរសនោះនៅជាប់ជាមួយពេត្រុស និងយ៉ូហានជានិច្ច។ ប្រជាជនទាំងមូលភ័យស្ញប់ស្ញែងណាស់ គេរត់ទៅចោមរោមអ្នកទាំងពីរនៅបរិវេណស៊ូឡៃម៉ាន។ 12ពេត្រុសឃើញដូច្នោះ ក៏និយាយទៅកាន់ប្រជាជនថា៖ «បងប្អូនអ៊ីស្រអែលអើយ! ហេតុដូចម្ដេចបានជាបងប្អូនងឿងឆ្ងល់អំពីហេតុការណ៍នេះ? ហេតុដូចម្ដេចបានជាបងប្អូនសម្លឹងមើលមកយើងខ្ញុំដូច្នេះ? តើបងប្អូនស្មានថា យើងខ្ញុំបានប្រោសបុរសនេះឲ្យដើររួច មកពីអំណាចរបស់យើងខ្ញុំផ្ទាល់ ឬមកពីយើងខ្ញុំចេះគោរពប្រណិប័តន៍អុលឡោះ?។ 13អុលឡោះជាម្ចាស់របស់អ៊ីព្រហ៊ីម របស់អ៊ីសាហាក់ និងរបស់យ៉ាកកូប ជាម្ចាស់នៃបុព្វបុរសរបស់យើងទាំងអស់គ្នា ទ្រង់បានប្រទានសិរីរុងរឿងមកអ៊ីសា ជាអ្នកបម្រើទ្រង់។ បងប្អូនបានចាប់បញ្ជូនអ៊ីសាទៅឲ្យគេកាត់ទោស ថែមទាំងបដិសេធមិនទទួលស្គាល់គាត់ នៅចំពោះមុខលោកពីឡាត នៅពេលដែលលោកចង់ដោះលែងអ៊ីសាទៀតផង។ 14បងប្អូនបានបដិសេធមិនទទួលស្គាល់អ្នកបរិសុទ្ធ អ្នកដ៏សុចរិត ហើយបែរជាទាមទារសុំឲ្យគេដោះលែងឃាតកទៅវិញ។ 15បងប្អូនបានឲ្យគេសម្លាប់ម្ចាស់នៃជីវិត ប៉ុន្ដែ អុលឡោះបានប្រោសឲ្យគាត់រស់ឡើងវិញ យើងខ្ញុំជាសាក្សីអំពីហេតុការណ៍នេះ។ 16ដោយសារយើងខ្ញុំជឿលើនាមអ៊ីសា គឺនាមអ៊ីសាហ្នឹងហើយ បានធ្វើឲ្យបុរសដែលបងប្អូនឃើញ ហើយស្គាល់នេះមានកម្លាំងឡើងវិញ។ គាត់បានជាទាំងស្រុង ដោយសារជំនឿលើអ៊ីសា ដូចបងប្អូនឃើញស្រាប់។
17បងប្អូនអើយ ខ្ញុំដឹងថាបងប្អូនទាំងអស់គ្នា និងពួកនាម៉ឺនរបស់បងប្អូនបានប្រព្រឹត្ដដូច្នោះ ទាំងមិនដឹងខ្លួន។ 18ប៉ុន្ដែ អុលឡោះបានធ្វើឲ្យហេតុការណ៍នេះកើតឡើង ស្របតាមសេចក្ដីដែលទ្រង់ប្រកាសទុកជាមុន តាមរយៈណាពីទាំងអស់ គឺថា អាល់ម៉ាហ្សៀសរបស់ទ្រង់ត្រូវតែរងទុក្ខលំបាក។ 19ហេតុនេះ សូមកែប្រែចិត្ដគំនិត ហើយវិលមករកអុលឡោះវិញ ដើម្បីឲ្យទ្រង់លុបបំបាត់បាបរបស់បងប្អូន។ 20អុលឡោះជាអម្ចាស់នឹងប្រទានឲ្យបងប្អូនបានស្គាល់ពេលសម្រាក ព្រមទាំងប្រទានអាល់ម៉ាហ្សៀសអ៊ីសាមកបងប្អូន ដូចទ្រង់គ្រោងទុកជាមុន។ 21ឥឡូវនេះ អ៊ីសាអាល់ម៉ាហ្សៀសនៅឯសូរ៉កា រហូតដល់អុលឡោះរៀបចំអ្វីៗទាំងអស់ឡើងវិញ ដូចទ្រង់មានបន្ទូលទុក តាមរយៈពួកណាពីដ៍បរិសុទ្ធរបស់ទ្រង់ នៅជំនាន់ដើមស្រាប់។ 22ម៉ូសាមានប្រសាសន៍ថាៈ “អុលឡោះតាអាឡាជាម្ចាស់របស់អ្នករាល់គ្នានឹងធ្វើឲ្យមានណាពីម្នាក់ដូចខ្ញុំងើបឡើងពីក្នុងចំណោមអ្នករាល់គ្នា ហើយគាត់ជាបងប្អូនរបស់អ្នករាល់គ្នាអ្នករាល់គ្នាត្រូវស្ដាប់តាមសេចក្ដីទាំងប៉ុន្មាន ដែលគាត់មានប្រសាសន៍ប្រាប់។ 23រីឯអស់អ្នកដែលមិនព្រមស្ដាប់ណាពីនេះ នឹងត្រូវដកចេញពីចំណោមប្រជារាស្ដ្រ”។
24ណាពីទាំងប៉ុន្មានដែលបានថ្លែងបន្ទូលនៃអុលឡោះ គឺចាប់តាំងពីណាពីសាំយូអែលរៀងមក សុទ្ធតែបានថ្លែងទុកអំពីពេលសព្វថ្ងៃនេះ។ 25បងប្អូនហ្នឹងហើយជាកូនចៅរបស់ណាពី ហើយបងប្អូនក៏ចូលរួមក្នុងសម្ពន្ធមេត្រីដែលអុលឡោះបានចងជាមួយបុព្វបុរសដែរ ដូចទ្រង់មានបន្ទូលទៅកាន់អ៊ីព្រហ៊ីមថា “ក្រុមគ្រួសារទាំងអស់នៅផែនដីនឹងទទួលពរ តាមរយៈពូជពង្សរបស់អ្នក”។ 26អុលឡោះបានឲ្យអ្នកបម្រើរបស់ទ្រង់ងើបឡើង ហើយចាត់គាត់ឲ្យមករកបងប្អូនទាំងអស់គ្នាមុនគេបង្អស់ ដើម្បីប្រទានពរដល់បងប្អូន ដោយណែនាំម្នាក់ៗឲ្យងាកចេញពីអំពើទុច្ចរិត»។
Àwon tá yàn lọ́wọ́lọ́wọ́ báyìí:
កិច្ចការ 3: អគត
Ìsàmì-sí
Pín
Daako

Ṣé o fẹ́ fi àwọn ohun pàtàkì pamọ́ sórí gbogbo àwọn ẹ̀rọ rẹ? Wọlé pẹ̀lú àkántì tuntun tàbí wọlé pẹ̀lú àkántì tí tẹ́lẹ̀
© 2014 United Bible Societies, UK.

: