កិច្ចការ 26
26
លោកប៉ូលឆ្លើយការពារខ្លួននៅមុខស្តេចអគ្រីប៉ា
1ស្តេចអគ្រីប៉ាបានប្រាប់ទៅលោកប៉ូលថា៖ «អ្នកមានសិទ្ធិនិយាយការពារខ្លួននៅពេលនេះបាន!»។ លោកប៉ូលលើកដៃឡើង មានប្រសាសន៍ថា៖ 2«សូមជម្រាបស្តេច ខ្ញុំមានកិត្ដិយសធំណាស់ ដោយអាចឆ្លើយការពារខ្លួន នៅចំពោះមុខស្តេចថ្ងៃនេះ អំពីពាក្យបណ្ដឹងទាំងប៉ុន្មានដែលសាសន៍យូដាចោទខ្ញុំ 3ដ្បិតស្តេចជ្រាបយ៉ាងច្បាស់ អំពីទំនៀមទម្លាប់ផ្សេងៗរបស់សាសន៍យូដា និងអំពីសេចក្ដីដែលគេនិយមជជែកវែកញែក។ ហេតុនេះ សូមស្តេចមេត្ដាស្តាប់ខ្ញុំ ដោយអនុគ្រោះផង។ 4ជនជាតិយូដាទាំងមូលស្គាល់ប្រវត្តិរបស់ខ្ញុំ តាំងពីក្មេងមកស្រាប់ហើយ គេក៏ដឹងថាតាំងពីដើមមក ខ្ញុំរស់នៅកណ្ដាលចំណោមជនជាតិរបស់ខ្ញុំ និងនៅក្រុងយេរូសាឡឹមរបៀបណាដែរ។ 5គេបានស្គាល់ខ្ញុំ តាំងពីយូរមកហើយ ពីដើម ខ្ញុំជាអ្នកខាងគណៈផារីស៊ី ដែលជាគណៈតឹងរ៉ឹងជាងគេក្នុងសាសនារបស់យើង ប្រសិនបើពួកគេចង់ ពួកគេអាចធ្វើជាសាក្សីបាន។ 6ប៉ុន្ដែ ឥឡូវនេះ គេយកខ្ញុំមកវិនិច្ឆ័យទោស ព្រោះតែសេចក្ដីសង្ឃឹមលើបន្ទូល ដែលអុលឡោះបានសន្យាជាមួយបុព្វបុរសរបស់យើង។ 7កុលសម្ព័ន្ធទាំងដប់ពីររបស់យើងនាំគ្នាគោរពបម្រើអុលឡោះ ទាំងយប់ ទាំងថ្ងៃ ឥតឈប់ឈរ ដោយសង្ឃឹមថា បន្ទូលសន្យានៃអុលឡោះនោះ នឹងបានសម្រេច។ សូមជម្រាបស្តេច ជនជាតិយូដាបានចោទប្រកាន់ខ្ញុំ ព្រោះតែសេចក្ដីសង្ឃឹមនេះហើយ។ 8ចុះហេតុដូចម្ដេចបានជាអស់លោកយល់ថា ការដែលអុលឡោះប្រោសមនុស្សស្លាប់ ឲ្យរស់ឡើងវិញ ជាការមួយមិនគួរឲ្យជឿដូច្នេះ!
9ចំណែកឯខ្ញុំផ្ទាល់ ពីដើមខ្ញុំយល់ឃើញថា ត្រូវតែប្រឆាំងនឹងនាមអ៊ីសា ជាអ្នកភូមិណាសារ៉ែតគ្រប់យ៉ាងទាំងអស់ 10ហើយខ្ញុំបានប្រព្រឹត្ដដូច្នេះ នៅក្រុងយេរូសាឡឹមមែន គឺខ្ញុំបានទទួលច្បាប់អនុញ្ញាតពីក្រុមអ៊ីមុាំ ដើម្បីចាប់អស់អ្នកដែលជឿលើអ៊ីសាជាអម្ចាស់ ជាច្រើននាក់យកទៅឃុំឃាំង។ នៅពេលគេសម្លាប់អ្នកទាំងនោះ ខ្ញុំក៏យល់ស្របជាមួយដែរ។ 11ខ្ញុំតែងចូលទៅក្នុងសាលាប្រជុំនានាជាញឹកញាប់ ដើម្បីធ្វើទុក្ខទោសអ្នកទាំងនោះ បង្ខំឲ្យគេលះបង់ចោលជំនឿរបស់ខ្លួន។ ខ្ញុំខឹងគេជាខ្លាំងពន់ពេក រហូតដល់ទៅតាមបៀតបៀនគេក្នុងក្រុងនានា នៅបរទេសផង។ 12ហេតុនេះហើយបានជាខ្ញុំធ្វើដំណើរទៅក្រុងដាម៉ាសទាំងទទួលអំណាច និងការអនុញ្ញាតពីក្រុមអ៊ីមុាំ។ 13សូមជម្រាបស្តេច នៅតាមផ្លូវ ប្រមាណជាថ្ងៃត្រង់ ខ្ញុំបានឃើញពន្លឺមួយភ្លឺជាងពន្លឺថ្ងៃទៅទៀតចាំងពីលើមេឃមកលើខ្ញុំ និងលើអ្នកដែលរួមដំណើរជាមួយខ្ញុំ។ 14ពេលនោះ យើងខ្ញុំដួលទាំងអស់គ្នា ហើយខ្ញុំបានឮសំឡេងពោលមកកាន់ខ្ញុំជាភាសាហេប្រឺថា “សូលសូលអើយ! ហេតុដូចម្ដេចបានជាអ្នកបៀតបៀនខ្ញុំ? អ្នកខំប្រឹងតយុទ្ធនឹងខ្ញុំ ដូចគោជល់នឹងជន្លួញដូច្នេះមិនកើតទេ”។ 15ខ្ញុំបានតបទៅវិញថា “លោកម្ចាស់អើយ តើលោកម្ចាស់ជានរណា?”។ អ៊ីសាជាអម្ចាស់បានប្រាប់មកខ្ញុំវិញថា “ខ្ញុំជាអ៊ីសាដែលអ្នកកំពុងតែបៀតបៀន។ 16ចូរក្រោកឈរឡើង ខ្ញុំបង្ហាញខ្លួនឲ្យអ្នកឃើញ មកពីខ្ញុំបានជ្រើសរើសអ្នកឲ្យបម្រើ ព្រមទាំងធ្វើជាបន្ទាល់អំពីហេតុការណ៍ដែលខ្ញុំបង្ហាញឲ្យអ្នកឃើញនៅពេលនេះ និងហេតុការណ៍ឯទៀតៗ ដែលខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញនៅពេលខាងមុខ។ 17ខ្ញុំបានរំដោះអ្នកឲ្យរួចពីសាសន៍អ៊ីស្រអែល និងសាសន៍ដទៃ។ ខ្ញុំចាត់អ្នកឲ្យទៅរកសាសន៍ទាំងនោះ 18ដើម្បីបើកភ្នែកគេឲ្យភ្លឺ ឲ្យគេងាកចេញពីសេចក្ដីងងឹតបែរមករកពន្លឺ និងងាកចេញពីអំណាចរបស់អ៊ីព្លេសហ្សៃតន បែរមករកអុលឡោះវិញ ព្រមទាំងទទួលការអត់ទោសឲ្យរួចពីបាប និងទទួលមត៌ករួមជាមួយអស់អ្នកដែលអុលឡោះប្រោសឲ្យបានបរិសុទ្ធ ដោយមានជំនឿលើខ្ញុំ”។
19សូមជម្រាបស្តេច ខ្ញុំពុំបានជំទាស់នឹងការអស្ចារ្យដែលខ្ញុំនិមិត្ដឃើញនោះឡើយ។ 20ខ្ញុំបានប្រាប់ប្រជាជននៅក្រុងដាម៉ាសមុនគេបង្អស់ បន្ទាប់មក ប្រាប់ប្រជាជននៅក្រុងយេរូសាឡឹមនៅស្រុកយូដាទាំងមូល ហើយប្រាប់សាសន៍ដទៃឲ្យកែប្រែចិត្ដគំនិត និងបែរមករកអុលឡោះ ដោយប្រព្រឹត្ដអំពើផ្សេងៗបញ្ជាក់ថា គេពិតជាកែប្រែចិត្ដគំនិតមែន។ 21មកពីហេតុនេះហើយបានជាសាសន៍យូដានាំគ្នាចាប់ខ្ញុំនៅក្នុងម៉ាស្ជិទ ព្រមទាំងប៉ុនប៉ងប្រហារជីវិតខ្ញុំផង។ 22ប៉ុន្ដែ ដោយអុលឡោះការពារខ្ញុំរហូតមកទល់ថ្ងៃនេះ បានជាខ្ញុំនៅតែផ្ដល់សក្ខីភាពអំពីទ្រង់ នៅចំពោះមុខអ្នកតូចអ្នកធំ។ ខ្ញុំពុំបាននិយាយអ្វីក្រៅពីសេចក្ដីដែលពួកណាពី និងម៉ូសា បានថ្លែងទុកអំពីហេតុការណ៍ដែលត្រូវតែកើតមាននោះឡើយ 23ពោលគឺអាល់ម៉ាហ្សៀសបានរងទុក្ខលំបាក ហើយបានរស់ឡើងវិញមុនគេបង្អស់ គាត់នឹងប្រទានដំណឹងអំពីពន្លឺនៃការសង្គ្រោះ ប្រាប់សាសន៍អ៊ីស្រអែល និងសាសន៍ដទៃ»។
24កាលលោកប៉ូលកំពុងមានប្រសាសន៍ការពារខ្លួនដូច្នេះ លោកភេស្ទុសក៏បន្លឺសំឡេងឡើងយ៉ាងខ្លាំងថា៖ «ប៉ូលអើយ អ្នកវង្វេងស្មារតីហើយ! គឺអ្នករៀនសូត្រច្រើនពេក បានជាត្រឡប់ទៅជាវង្វេងស្មារតីដូច្នេះ!»។ 25លោកប៉ូលតបវិញថា៖ «សូមជម្រាបឯកឧត្ដមភេស្ទុស ខ្ញុំមិនមែនវង្វេងស្មារតីទេ ផ្ទុយទៅវិញ ខ្ញុំនិយាយតែពាក្យពិត មានន័យត្រឹមត្រូវ។ 26ស្តេចក៏ជ្រាបអំពីហេតុការណ៍ទាំងនេះ រួចស្រេចទៅហើយដែរ ខ្ញុំហ៊ាននិយាយនៅចំពោះមុខស្តេច ដោយឥតភ័យខ្លាចឡើយ ដ្បិតខ្ញុំជឿជាក់ថា ស្តេចជ្រាបទាំងអស់ ព្រោះហេតុការណ៍នេះមិនមែនកើតឡើងស្ងាត់ៗ នៅកៀនកោះណាមួយនោះទេ។ 27សូមជម្រាបស្តេច តើស្តេចជឿពួកណាពីឬទេ? ខ្ញុំដឹងថា ស្តេចពិតជាជឿមែន!»។
28ស្តេចអគ្រីប៉ាបានប្រាប់ទៅលោកប៉ូលថា៖ «នៅតែបន្ដិចទៀត អ្នកមុខជាធ្វើឲ្យខ្ញុំទៅជាអូមាត់អ៊ីសាហើយ!»។ 29លោកប៉ូលឆ្លើយតបវិញថា៖ «ទោះបីនៅតែបន្ដិចទៀត ឬយូរទៀតក្ដី ខ្ញុំអង្វរអុលឡោះ សូមទ្រង់ប្រោសប្រណី មិនត្រឹមតែដល់ស្តេចប៉ុណ្ណោះទេ គឺដល់អស់លោកដែលកំពុងស្ដាប់ខ្ញុំនៅថ្ងៃនេះ សូមឲ្យស្តេច និងអស់លោកបានដូចខ្ញុំដែរ លើកលែងតែការជាប់ច្រវាក់នេះចេញ!»។
30ស្តេច លោកទេសាភិបាល ព្រមទាំងម្ចាស់ក្សត្រីយ៍បេរេនីស និងអ្នកឯទៀតៗដែលអង្គុយនៅទីនោះ បាននាំគ្នាក្រោកឡើង 31ហើយចាកចេញទៅទាំងនិយាយគ្នាថា៖ «បុរសនេះពុំបានធ្វើអ្វីខុសដែលត្រូវមានទោសដល់ជីវិត ឬត្រូវជាប់ច្រវាក់ឡើយ»។
32ស្តេចអគ្រីប៉ាបានប្រាប់ទៅកាន់ លោកភេស្ទុសថា៖ «ប្រសិនបើបុរសនេះមិនបានសុំឡើងទៅដល់ស្តេចអធិរាជទេនោះ យើងអាចដោះលែងគាត់បាន»។
Àwon tá yàn lọ́wọ́lọ́wọ́ báyìí:
កិច្ចការ 26: អគត
Ìsàmì-sí
Pín
Daako

Ṣé o fẹ́ fi àwọn ohun pàtàkì pamọ́ sórí gbogbo àwọn ẹ̀rọ rẹ? Wọlé pẹ̀lú àkántì tuntun tàbí wọlé pẹ̀lú àkántì tí tẹ́lẹ̀
© 2014 United Bible Societies, UK.

: