ម៉ាថាយ 28:12-15
ម៉ាថាយ 28:12-15 ពគប
រួចកាលអ្នកទាំងនោះ នឹងពួកចាស់ទុំបានប្រជុំ ហើយពិគ្រោះគ្នា នោះគេយកប្រាក់ជាច្រើនទៅសូកដល់ពួកទាហាន ដោយពាក្យថា ចូរឯងរាល់គ្នានិយាយថា ក្នុងកាលដែលយើងខ្ញុំកំពុងតែដេកលក់ នោះពួកសិស្សរបស់វា បានមកលួចយកខ្មោចវា ទាំងយប់បាត់ទៅហើយ បើសេចក្ដីនោះឮទៅដល់លោកចៅហ្វាយ នោះយើងនឹងទៅពន្យល់លោក ឲ្យឯងរាល់គ្នាបានរួចពីទោស គេទទួលប្រាក់នោះ ហើយក៏ធ្វើតាមបង្គាប់ បានជារឿងនោះឮខ្ចរខ្ចាយ ទួទៅគ្រប់ក្នុងសាសន៍យូដា ដរាបដល់សព្វថ្ងៃនេះ។