លោកុប្បត្តិ 43
43
1ឯអំណត់អត់នៅក្នុងស្រុកនោះក៏ខ្លាំងណាស់ 2កាលគេបានបរិភោគស្រូវដែលនាំយកពីស្រុកអេស៊ីព្ទមកអស់ហើយ នោះឪពុកប្រាប់ថា ចូរទៅទិញស្បៀងអាហារមកទៀត 3តែយូដាឆ្លើយទៅឪពុកថា អ្នកនោះបានប្រាប់យើងខ្ញុំយ៉ាងច្បាស់ថា ឯងរាល់គ្នានឹងខានឃើញមុខអញទៀត លើកតែប្អូនឯងមកជាមួយ 4បើលោកឪពុកឲ្យប្អូនទៅជាមួយ នោះយើងខ្ញុំនឹងទៅទិញស្បៀងអាហារយកមកជូន 5តែបើលោកឪពុកមិនព្រមឲ្យវាទៅទេ នោះយើងខ្ញុំក៏មិនចុះទៅដែរ ពីព្រោះអ្នកនោះបានប្រាប់យើងខ្ញុំថា ឯងរាល់គ្នាលែងបានឃើញមុខអញទៀតហើយ លើកតែប្អូនឯងមកជាមួយ 6នោះអ៊ីស្រាអែលគាត់និយាយថា ហេតុអ្វីបានជាឯងរាល់គ្នាប្រព្រឹត្តអាក្រក់នឹងអញដល់ម៉្លេះ ដោយប្រាប់អ្នកនោះថា មានប្អូន១ទៀត 7គេឆ្លើយថា អ្នកនោះបានសាកសួរយើងខ្ញុំយ៉ាងល្អិតណាស់ ពីដំណើរយើងខ្ញុំ នឹងញាតិសន្តាននៃយើងខ្ញុំថា តើឪពុកឯងរាល់គ្នានៅរស់ទេឬ តើមានប្អូន១ទៀតឬទេ យើងខ្ញុំក៏បានជំរាបលោកតាមពាក្យទាំងនោះទៅ ធ្វើដូចម្តេចឲ្យយើងខ្ញុំបានដឹងថា លោកនឹងប្រាប់ឲ្យនាំប្អូនយើងចុះទៅដូច្នេះ 8នោះយូដាក៏អង្វរអ៊ីស្រាអែលជាឪពុកថា សូមឲ្យកូនកំឡោះទៅជាមួយនឹងខ្ញុំចុះ នោះយើងខ្ញុំនឹងរៀបចំទៅ ដើម្បីឲ្យយើងខ្ញុំ ព្រមទាំងលោកឪពុក ហើយនឹងកូនចៅយើងខ្ញុំទាំងអស់គ្នាបាននៅរស់ កុំឲ្យស្លាប់ 9ខ្ញុំនឹងធានាពីដំណើរវា លោកឪពុកនឹងទារវាពីដៃខ្ញុំវិញ បើខ្ញុំមិននាំវាមកជូនដល់លោកឪពុក ឲ្យបាននៅចំពោះមុខលោកឪពុកវិញទេ នោះសូមឲ្យខ្ញុំជាប់មានទោសជាដរាបចុះ 10ដ្បិតបើយើងខ្ញុំមិនបានបង្អង់នៅ នោះប្រាកដជាយើងខ្ញុំបានទៅមក២សាហើយ 11អ៊ីស្រាអែលជាឪពុកក៏ប្រាប់ថា បើដូច្នេះធ្វើយ៉ាងនេះចុះ ចូរយកផលយ៉ាងល្អៗពីស្រុកនេះដាក់ចុះក្នុងបាវរបស់ឯងរាល់គ្នាយកទៅជូនលោកផង គឺជ័រពិដោរ នឹងទឹកឃ្មុំបន្តិច ព្រមទាំងគ្រឿងម្ហូប ជ័រល្វីងទេស គ្រាប់ឈើ នឹងគ្រាប់ចំបក់ 12ហើយយកប្រាក់១ជា២នៅដៃឯងរាល់គ្នាទៅ ព្រមទាំងប្រាក់ដែលគេដាក់មកនៅមាត់បាវនោះផង យកទៅប្រគល់ឲ្យគេវិញ ក្រែងលោគេច្រឡំ 13រួចឲ្យនាំយកប្អូនឯងវិលទៅឯអ្នកនោះចុះ 14សូមព្រះដ៏មានគ្រប់ទាំងព្រះចេស្តា បណ្តាលឲ្យអ្នកនោះអាណិតមេត្តាដល់ឯងរាល់គ្នា ដើម្បីឲ្យគេបើកឲ្យបងឯង ហើយនឹងបេនយ៉ាមីនមកវិញដែរ ណ្ហើយចុះ បើអញត្រូវអត់កូន នោះក៏ត្រូវតែទ្រាំអត់ទៅចុះ។
15គេក៏យកជំនូនទាំងនោះ នឹងប្រាក់១ជា២នៅដៃ ហើយនាំបេនយ៉ាមីនទៅដែរ រួចគេក្រោកឡើងចុះទៅឯស្រុកអេស៊ីព្ទ ទៅឈរនៅចំពោះមុខយ៉ូសែប 16កាលយ៉ូសែបឃើញបេនយ៉ាមីនមកជាមួយ នោះគាត់ប្រាប់ទៅអ្នកដំរួតដែលត្រួតមើលផ្ទះគាត់ថា ចូរនាំមនុស្សទាំងនេះចូលទៅក្នុងផ្ទះ រួចឲ្យសំឡាប់សត្វរៀបម្ហូបម្ហាទៅ ពីព្រោះមនុស្សទាំងនេះនឹងបរិភោគជាមួយនឹងអញនៅពេលថ្ងៃត្រង់ 17អ្នកនោះក៏នាំគេចូលទៅក្នុងផ្ទះតាមបង្គាប់យ៉ូសែប 18គេក៏មានសេចក្ដីភិតភ័យ ពីព្រោះបាននាំចូលទៅក្នុងផ្ទះយ៉ូសែប ហើយគេពិគ្រោះគ្នាថា គឺដោយព្រោះប្រាក់ដែលបានដាក់ចុះក្នុងបាវ ឲ្យមកយើងវិញ ពីកាលជាន់មុននោះហើយ បានជាគេនាំយើងចូលមកនេះ ដើម្បីឲ្យលោកបានរករឿងនឹងយើង ហើយចាប់យើងយកធ្វើជាបាវ ព្រមទាំងសត្វលាផង 19គេក៏ចូលទៅឯអ្នកដំរួតដែលត្រួតលើផ្ទះយ៉ូសែប និយាយនឹងគាត់នៅត្រង់មាត់ទ្វារថា 20ឱលោកម្ចាស់ខ្ញុំអើយ កាលមុននោះយើងខ្ញុំបានចុះមកទិញស្បៀងអាហារ 21រួចកាលយើងខ្ញុំបានទៅដល់ទីសំណាក់ នោះយើងខ្ញុំបានស្រាយបាវទៅ ឃើញមានប្រាក់របស់យើងខ្ញុំគ្រប់ចំនួននៅក្នុងបាវរៀងខ្លួន ឥឡូវយើងខ្ញុំបានយកប្រាក់នោះមកវិញនៅដៃយើងខ្ញុំនេះ 22ក៏បានយកប្រាក់ផ្សេងសំរាប់នឹងទិញស្បៀងអាហារនៅដៃយើងខ្ញុំដែរ យើងខ្ញុំមិនដឹងជាអ្នកណាបានដាក់ប្រាក់នោះទៅក្នុងបាវទេ 23តែអ្នកនោះឆ្លើយថា ចូរឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខចុះ កុំឲ្យខ្លាចឡើយ គឺព្រះនៃអ្នករាល់គ្នា ជាព្រះនៃឪពុកអ្នករាល់គ្នា ទ្រង់បានប្រទានទ្រព្យមកក្នុងបាវរបស់អ្នករាល់គ្នាទេ ឯប្រាក់របស់អ្នករាល់គ្នា គឺខ្ញុំបានទទួលហើយ រួចអ្នកនោះនាំស៊ីម្មានចេញមកឯគេ 24ហើយក៏នាំគេចូលទៅក្នុងផ្ទះយ៉ូសែប ទាំងយកទឹកមកឲ្យលាងជើង រួចគាត់យកចំបើងឲ្យលាគេស៊ីដែរ 25ឯគេក៏រៀបចំជំនូនចាំយ៉ូសែបមកដល់នៅពេលថ្ងៃត្រង់ ដ្បិតគេបានឮថា ខ្លួនគេត្រូវបរិភោគបាយនៅទីនោះ។
26កាលយ៉ូសែបបានមកដល់ផ្ទះ នោះគេយកជំនូនដែលនៅដៃនាំចូលទៅក្នុងផ្ទះជូនគាត់ ហើយក្រាបផ្កាប់មុខដល់ដីចំពោះគាត់ 27គាត់ក៏សួរពីសេចក្ដីសុខទុក្ខរបស់គេថា តើលោកតា ជាឪពុកអ្នករាល់គ្នា ដែលបានប្រាប់ខ្ញុំនោះ គាត់នៅរស់ ហើយសុខសប្បាយជាទេឬ 28គេឆ្លើយថា ឪពុកយើងខ្ញុំជាអ្នកបំរើលោកគាត់រស់នៅហើយសុខសប្បាយជាទេ រួចក៏ឱនគោរពដល់គាត់។
29លុះយ៉ូសែបក្រឡេកភ្នែកទៅ ឃើញបេនយ៉ាមីនជាប្អូនពោះមួយនឹងខ្លួន នោះក៏សួរថា នេះគឺជាប្អូនពៅដែលអ្នករាល់គ្នាបានប្រាប់ខ្ញុំឬអី ហើយក៏និយាយទៅប្អូនថា កូនអើយ សូមព្រះអង្គទ្រង់ប្រោសមេត្តាដល់ឯង 30យ៉ូសែបក៏ប្រញាប់ប្រញាល់ទៅរកកន្លែងយំ ពីព្រោះគាត់មានសេចក្ដីក្តួលនឹងប្អូនខ្លាំងណាស់ នោះគាត់ចូលទៅយំក្នុងបន្ទប់ 31រួចលប់មុខចេញមកវិញ ទាំងខំទប់ ហើយប្រាប់ថា ចូរលើកម្ហូបមក 32គេក៏លើកមកជូនគាត់ដោយខ្លួន ឲ្យអ្នកទាំងនោះដោយខ្លួន ហើយឲ្យពួកសាសន៍អេស៊ីព្ទ ដែលបរិភោគជាមួយនឹងគាត់ ដោយខ្លួនដែរ ពីព្រោះពួកសាសន៍អេស៊ីព្ទ គេគ្មានច្បាប់នឹងបរិភោគជាមួយនឹងពួកសាសន៍ហេព្រើរទេ ព្រោះជាសេចក្ដីស្អប់ខ្ពើមដល់ពួកសាសន៍អេស៊ីព្ទ 33ពួកបងប្អូនគាត់ក៏អង្គុយនៅមុខគាត់ដោយលំដាប់ គឺបងច្បងតាមបងច្បង ហើយប្អូនពៅតាមប្អូនពៅ អ្នកទាំងនោះគេក៏ឆ្ងល់ទាំងអស់គ្នា 34មានគេយកចំណែកភោជនាហារពីចំពោះគាត់ទៅឲ្យគេគ្រប់គ្នា តែបេនយ៉ាមីនបានលើសជាងគេ១ជា៥ភាគ នោះទាំងអស់គ្នាក៏បានបរិភោគ ដោយអរសប្បាយជាមួយគ្នាទៅ។
Àwon tá yàn lọ́wọ́lọ́wọ́ báyìí:
លោកុប្បត្តិ 43: ពគប
Ìsàmì-sí
Pín
Daako

Ṣé o fẹ́ fi àwọn ohun pàtàkì pamọ́ sórí gbogbo àwọn ẹ̀rọ rẹ? Wọlé pẹ̀lú àkántì tuntun tàbí wọlé pẹ̀lú àkántì tí tẹ́lẹ̀
© BFBS/UBS 1954, 1962. All Rights Reserved.

: