លោកុប្បត្តិ 35
35
1រួចមកព្រះទ្រង់មានបន្ទូលនឹងយ៉ាកុបថា ចូររៀបចំឡើងទៅឯបេត-អែល ហើយអាស្រ័យនៅទីនោះចុះ ត្រូវស្អាងអាសនា១ថ្វាយព្រះដែលបានលេចមកឯឯង ក្នុងកាលដែលឯងរត់ចេញពីអេសាវបងឯង 2នោះយ៉ាកុបគាត់ប្រាប់ដល់ពួកគ្រួគាត់ នឹងអស់អ្នកដែលនៅជាមួយថា ចូរចោលព្រះដទៃទាំងប៉ុន្មាន ដែលនៅក្នុងពួកឯងរាល់គ្នាចេញ រួចសំអាតខ្លួន ហើយផ្លាស់សំលៀកបំពាក់ឯងចុះ 3ចូរយើងរៀបចំឡើងទៅឯបេត-អែល នៅទីនោះ អញនឹងស្អាងអាសនា១ថ្វាយព្រះ ដែលទ្រង់បានឆ្លើយមកអញ ក្នុងកាលដែលអញមានសេចក្ដីវេទនា ហើយបានគង់ជាមួយនឹងអញតាមផ្លូវដែលអញដើរដំណើរមក 4នោះគេក៏ប្រគល់ព្រះដទៃទាំងប៉ុន្មានដែលនៅដៃគេ ព្រមទាំងកាវទាំងអស់ដែលនៅត្រចៀកគេដល់យ៉ាកុប រួចគាត់កប់ចោលនៅក្រោមដើមម៉ៃសាក់ដែលនៅជិតស៊ីគែម 5គេក៏ធ្វើដំណើរទៅ ឯគ្រប់ទាំងទីក្រុងនៅជុំវិញទាំងឡាយ ក៏កើតមានសេចក្ដីស្ញែងខ្លាចជាខ្លាំង គេមិនបានដេញតាមពួកកូនយ៉ាកុបទេ។
6យ៉ាកុប នឹងពួកអ្នកទាំងប៉ុន្មាន ដែលនៅជាមួយនឹងគាត់ ក៏ទៅដល់លូស ដែលនៅក្នុងស្រុកកាណាន គឺជាបេត-អែល 7នៅទីនោះ គាត់ស្អាងអាសនា១ រួចដាក់ឈ្មោះទីនោះថា អែល-បេត-អែល ដ្បិតគឺនៅទីនោះហើយ ដែលព្រះទ្រង់បានលេចមកឯគាត់ ក្នុងកាលដែលគាត់រត់ពីបងទៅ 8គ្រានោះ ដេបូរ៉ាជាមេនំរេបិកាក៏ស្លាប់ ហើយគេកប់នាងនៅក្រោមដើមម៉ៃសាក់ខាងក្រោមបេត-អែល ដែលគេហៅថា ដើមម៉ៃសាក់ទឹកភ្នែក។
9កាលយ៉ាកុបបានត្រឡប់មកពីប៉ាដាន់-អើរ៉ាមហើយ នោះព្រះទ្រង់លេចមកឯគាត់ម្តងទៀត ព្រមទាំងប្រទានពរដល់គាត់ 10ទ្រង់មានបន្ទូលថា ឯងមានឈ្មោះថា យ៉ាកុប តែមិនត្រូវហៅថា យ៉ាកុបទៀតទេ គឺត្រូវហៅថា អ៊ីស្រាអែលវិញ ដូច្នេះទ្រង់បានដាក់ឈ្មោះថា អ៊ីស្រាអែលឲ្យគាត់ 11រួចទ្រង់មានបន្ទូលនឹងគាត់ថា អញជាព្រះដ៏មានគ្រប់ទាំងព្រះចេស្តា ចូរឯងបង្កើតកូនចំរើនជាច្រើនឡើង នឹងមានសាសន៍១ គឺសាសន៍ជាច្រើនរួមគ្នាតែ១កើតពីឯងមក ក៏នឹងមានស្តេចជាច្រើនចេញពីឯងដែរ 12ឯស្រុកដែលអញបានឲ្យដល់អ័ប្រាហាំ នឹងអ៊ីសាក នោះអញនឹងឲ្យដល់ឯង គឺអញនឹងឲ្យស្រុកនោះដល់ពួកឯងតរៀងទៅ 13ព្រះទ្រង់ក៏ហោះឡើង ចេញពីគាត់ នៅត្រង់កន្លែងដែលទ្រង់បានមានបន្ទូលនឹងគាត់ទៅ 14រួចយ៉ាកុបយកថ្ម១បញ្ឈរឡើង ជាបង្គោលត្រង់កន្លែងដែលទ្រង់មានបន្ទូលនឹងគាត់នោះ ហើយច្រួចដង្វាយច្រួចពីលើ ព្រមទាំងចាក់ប្រេងផង 15គាត់ហៅកន្លែងដែលព្រះបានមានបន្ទូលនឹងគាត់នោះថា បេត-អែល។
16រួចមកគេចេញពីបេត-អែលដើរដំណើរទៅ នៅតែបន្តិចទៀតនឹងបានដល់អេប្រាតា នោះរ៉ាជែលក៏ឈឺពោះនឹងសំរាលកូន នាងសំរាលមកដោយពិបាក 17កាលនាងកំពុងតែសំរាលកូនដោយពិបាកដូច្នេះ នោះឆ្មបប្រាប់ថា កុំខ្លាចអី ដ្បិតនាងបានកូនប្រុស១ទៀត 18តែកាលព្រលឹងកំពុងតែចេញពីនាងទៅ ដ្បិតនាងត្រូវស្លាប់ នោះនាងឲ្យកូនឈ្មោះថា បេន-អូនី តែឪពុកហៅថា បេន-យ៉ាមីនវិញ 19រ៉ាជែលក៏ស្លាប់ទៅ ហើយគេកប់នាងតាមផ្លូវទៅឯអេប្រាតា គឺជាបេថ្លេហិម 20យ៉ាកុបគាត់បញ្ឈរបង្គោលថ្ម១នៅលើផ្នូរសពនាង គឺជាបង្គោលផ្នូរសពរបស់រ៉ាជែលដរាបដល់សព្វថ្ងៃនេះ។
21រួចអ៊ីស្រាអែល គាត់ដើរដំណើរទៅ ដំឡើងត្រសាលនៅខាងនាយប៉មអេឌើរ 22កំពុងដែលគាត់នៅក្នុងស្រុកនោះ រូបេនក៏បានទៅរួមដំណេកនឹងប៊ីលហាជាប្រពន្ធចុងរបស់ឪពុកខ្លួន ហើយអ៊ីស្រាអែលក៏ឮនិយាយ។
រីឯកូនប្រុសរបស់យ៉ាកុប មាន១២នាក់ 23ឯកូនរបស់នាងលេអា គឺរូបេនជាកូនច្បងយ៉ាកុប១ ស៊ីម្មាន១ លេវី១ យូដា១ អ៊ីសាខារ១ នឹងសាប់យូល៉ូន១ 24កូនរបស់នាងរ៉ាជែល គឺយ៉ូសែប១ នឹងបេនយ៉ាមីន១ 25កូនរបស់នាងប៊ីលហាជាបាវស្រីរ៉ាជែល នោះគឺដាន់១ នឹងណែបថាលី១ 26កូនរបស់នាងស៊ីលផាជាបាវស្រីលេអា នោះគឺកាឌ់១ នឹងអេស៊ើរ១ នោះជាកូនប្រុសរបស់យ៉ាកុបទាំងប៉ុន្មាន ដែលបានកើតឡើងឲ្យដល់គាត់នៅប៉ាដាន់-អើរ៉ាម។
27យ៉ាកុបក៏ទៅដល់អ៊ីសាក ជាឪពុកនៅម៉ាមរេជាទីក្រុងរបស់អើបា គឺជាហេប្រុន ជាកន្លែងដែលអ័ប្រាហាំ នឹងអ៊ីសាកបានសំណាក់នៅ 28ឯអ៊ីសាកគាត់បានអាយុ១៨០ឆ្នាំហើយ 29នោះក្នុងកាលដែលចាស់ជរា ហើយស្កប់ចិត្តនឹងអាយុខ្លួនផង អ៊ីសាកក៏ផុតដង្ហើមស្លាប់ទៅ ហើយបានប្រមូលទៅមូលនឹងញាតិរបស់គាត់ រួចអេសាវ នឹងយ៉ាកុបជាកូនក៏បញ្ចុះសពទៅ។
Àwon tá yàn lọ́wọ́lọ́wọ́ báyìí:
លោកុប្បត្តិ 35: ពគប
Ìsàmì-sí
Pín
Daako

Ṣé o fẹ́ fi àwọn ohun pàtàkì pamọ́ sórí gbogbo àwọn ẹ̀rọ rẹ? Wọlé pẹ̀lú àkántì tuntun tàbí wọlé pẹ̀lú àkántì tí tẹ́lẹ̀
© BFBS/UBS 1954, 1962. All Rights Reserved.

: