លោកុប្បត្តិ 29
29
1យ៉ាកុបក៏ដើរដំណើរ ទៅដល់ស្រុករបស់ពួកមនុស្សពីទិសខាងកើត 2គាត់ក្រឡេកមើលទៅឃើញអណ្តូង១នៅទីវាល ក៏ឃើញមានចៀម៣ហ្វូងដេកនៅត្រង់នោះ ដ្បិតគេធ្លាប់តែឲ្យហ្វូងសត្វផឹកទឹកនៅទីអណ្តូងនោះ តែថ្មដែលគ្របមាត់អណ្តូងធំណាស់ 3គេប្រមូលហ្វូងចៀមទាំងអស់មកទីនោះ នាំគ្នាប្រមៀលថ្មពីមាត់អណ្តូងចេញ ដងទឹកឲ្យចៀមផឹក រួចយកថ្មគ្របមាត់អណ្តូងវិញ។
4ឯយ៉ាកុបគាត់សួរគេថា បងប្អូនអើយ អ្នករាល់គ្នានៅស្រុកណា គេឆ្លើយថា យើងនៅខារ៉ាន 5រួចគាត់សួរថា អ្នករាល់គ្នាស្គាល់ឡាបាន់ ជាកូនណាឃរឬទេ គេឆ្លើយថា ស្គាល់ដែរ 6គាត់សួរថា គាត់សុខសប្បាយជាទេឬ គេក៏ឆ្លើយថា ជាទេ នុ៎ះន៏ រ៉ាជែលជាកូនគាត់កំពុងតែនាំចៀមមក 7យ៉ាកុបនិយាយថា ថ្ងៃនៅខ្ពស់នៅឡើយ មិនមែនជាវេលាឲ្យហ្វូងសត្វប្រជុំគ្នាទេ ចូរឲ្យវាផឹក ហើយនាំទៅឲ្យស៊ីទៀតទៅ 8តែគេឆ្លើយថា មិនកើតទេ ទាល់តែហ្វូងចៀមទាំងអស់បានមូលមកព្រម ហើយបានប្រមៀលថ្មពីមាត់អណ្តូងចេញ នោះទើបយើងដងទឹកឲ្យចៀមផឹកបាន។
9កាលគាត់កំពុងនិយាយនឹងគេនៅឡើយ នោះរ៉ាជែលនាងនាំហ្វូងចៀមរបស់ឪពុកមកដល់ ដ្បិតគឺនាងហើយដែលជាអ្នកឃ្វាល 10កាលយ៉ាកុបក្រឡេកឃើញរ៉ាជែលជាកូនឡាបាន់ឪពុកធំគាត់ នោះគាត់ចូលទៅប្រមៀលថ្មពីមាត់អណ្តូងចេញ ហើយដងទឹកឲ្យចៀមរបស់ឡាបាន់ឪពុកធំផឹក 11យ៉ាកុបក៏ថើបរ៉ាជែល រួចឡើងសំឡេងយំ 12នោះយ៉ាកុបប្រាប់រ៉ាជែលថា ខ្លួនជាបងប្អូននឹងឪពុកនាង គឺជាកូនរេបិកា រួចនាងក៏រត់ទៅប្រាប់ដល់ឪពុក 13កាលឡាបាន់បានឮនិយាយពីយ៉ាកុប ជាកូនរបស់ប្អូនខ្លួន នោះគាត់ក៏រត់ទៅទទួល ហើយឱបថើប រួចនាំចូលទៅក្នុងផ្ទះ យ៉ាកុបក៏សាសព្ទសេចក្ដីទាំងនោះប្រាប់ដល់ឡាបាន់ 14ឡាបាន់និយាយថា ឯងជាសាច់ឈាមរបស់អញពិតមែន រួចយ៉ាកុបក៏នៅជាមួយនឹងគាត់១ខែ។
15ឡាបាន់និយាយទៅយ៉ាកុបថា តើត្រូវឲ្យឯងបំរើអញទទេ ដោយព្រោះតែឯងជាបងប្អូននឹងអញឬអី ចូរប្រាប់អញចុះ តើឯងចង់បានឈ្នួលជាអ្វី 16រីឯឡាបាន់គាត់មានកូនស្រី២ កូនច្បងឈ្មោះលេអា ហើយកូនពៅឈ្មោះរ៉ាជែល 17នាងលេអាមានភ្នែកទន់ ឯរ៉ាជែលមានរូបឆោមលោមពណ៌ស្រស់បស់ល្អណាស់ 18ឯយ៉ាកុបគាត់ចាប់ចិត្តស្រឡាញ់រ៉ាជែល ហើយក៏និយាយថា ខ្ញុំសូមនៅបំរើឪពុកធំ៧ឆ្នាំ ដើម្បីឲ្យបានរ៉ាជែលជាកូនពៅរបស់លោក 19ឡាបាន់តបថា អើ ដែលអញឲ្យវាដល់ឯង នោះល្អជាជាងឲ្យដល់គេ ដូច្នេះ ចូរនៅជាមួយនឹងអញចុះ 20យ៉ាកុបក៏ខំបំរើអស់៧ឆ្នាំ ដើម្បីឲ្យបានរ៉ាជែល តែនោះមើលទៅដូចជាបួនដប់ថ្ងៃទេ ដោយព្រោះគាត់ស្រឡាញ់ដល់នាងណាស់។
21រួចយ៉ាកុបនិយាយទៅឡាបាន់ថា សូមឲ្យប្រពន្ធខ្ញុំមកខ្ញុំ ពីព្រោះដល់កំណត់ហើយ ដើម្បីឲ្យខ្ញុំបានចូលទៅឯនាង 22ឡាបាន់ក៏អញ្ជើញមនុស្សនៅទីនោះទាំងអស់មក ហើយរៀបជប់លៀងដល់គេ 23ដល់ពេលយប់ ឡាបាន់ប្តូរយកលេអាជាកូនច្បងទៅឲ្យគាត់ នោះគាត់ក៏ចូលទៅឯនាង 24ឡាបាន់ឲ្យស៊ីលផា ជាបាវស្រីរបស់ខ្លួនទៅបំរើដល់លេអា 25លុះព្រឹកឡើង នោះស្រាប់តែឃើញថាជានាងលេអាទេ រួចយ៉ាកុបនិយាយទៅឡាបាន់ថា តើលោកឪពុកបានធ្វើអ្វីដល់ខ្ញុំដូច្នេះ ក្រែងខ្ញុំបានបំរើលោកឪពុកនេះ ដើម្បីឲ្យបានតែរ៉ាជែលមែនឬមិនមែន ហេតុអ្វីបានជាបញ្ឆោតខ្ញុំដូច្នេះ 26ឡាបាន់ឆ្លើយថា នៅស្រុកយើងនេះ គេមិនដែលឲ្យប្អូនមុនបងដូច្នោះទេ 27ចូរឯងនៅគ្រប់១អាទិត្យនឹងនាងនេះសិន រួចសឹមយើងឲ្យនាងនោះទៅឯងដែរ ទុកជាឈ្នួលការដែលឯងនឹងបំរើអញ៧ឆ្នាំទៀត 28យ៉ាកុបក៏ធ្វើដូច្នោះ គាត់នៅគ្រប់១អាទិត្យជាមួយនឹងលេអា រួចឡាបាន់ឲ្យរ៉ាជែលទៅធ្វើជាប្រពន្ធរបស់យ៉ាកុបទៀត 29ហើយឲ្យប៊ីលហាជាបាវស្រីខ្លួនទៅបំរើរ៉ាជែលដែរ 30យ៉ាកុបក៏ចូលទៅឯរ៉ាជែល ហើយស្រឡាញ់នាងជាងលេអា រួចគាត់នៅបំរើឡាបាន់៧ឆ្នាំទៀត។
31ព្រះយេហូវ៉ាទ្រង់ឃើញថា យ៉ាកុបស្អប់លេអា នោះទ្រង់ប្រោសឲ្យនាងបង្កើតកូនបាន តែរ៉ាជែលនាងមានពោះអារវិញ 32លេអាក៏មានទំងន់បង្កើតបានកូនប្រុស១ ឲ្យឈ្មោះថា រូបេន ដោយនឹកថា ព្រះយេហូវ៉ាទ្រង់បានទតមើលសេចក្ដីទុក្ខលំបាករបស់អញនេះហើយ ឥឡូវនេះ ប្ដីអញនឹងស្រឡាញ់ដល់អញ 33នាងមានទំងន់បង្កើតបានកូនប្រុស១ទៀត ហើយនឹកថា ព្រះយេហូវ៉ាទ្រង់បានឮថាគាត់ស្អប់អញ បានជាទ្រង់ប្រទានកូននេះមកអញទៀត នាងឲ្យឈ្មោះថា ស៊ីម្មាន 34រួចនាងមានទំងន់បង្កើតបានកូនប្រុស១ទៀត នោះនាងគិតថា ឥឡូវប្ដីអញមុខជាចូលចិត្តនឹងអញម្តងណេះហើយ ដ្បិតអញបានបង្កើតកូនប្រុស៣ឲ្យគាត់ ដូច្នេះ នាងក៏ឲ្យឈ្មោះថា លេវី 35នាងមានទំងន់បង្កើតបានកូនប្រុស១ទៀត ហើយនាងគិតថា ម្តងណេះអញនឹងសរសើរដល់ព្រះយេហូវ៉ា ដោយហេតុនោះបានជានាងឲ្យឈ្មោះថា យូដា នោះនាងក៏ផ្អាកមានកូនទៅ។
Àwon tá yàn lọ́wọ́lọ́wọ́ báyìí:
លោកុប្បត្តិ 29: ពគប
Ìsàmì-sí
Pín
Daako

Ṣé o fẹ́ fi àwọn ohun pàtàkì pamọ́ sórí gbogbo àwọn ẹ̀rọ rẹ? Wọlé pẹ̀lú àkántì tuntun tàbí wọlé pẹ̀lú àkántì tí tẹ́lẹ̀
© BFBS/UBS 1954, 1962. All Rights Reserved.

: