រ៉ូម 3:25-26

រ៉ូម 3:25-26 អគត

អុលឡោះ​បាន​តំរូវ​ឲ្យ​អ៊ីសា​ធ្វើ​ជា​គូរបាន សម្រាប់​លោះ​អស់​អ្នក​ដែល​មាន​ជំនឿ ឲ្យ​រួច​ពី​បាប ដោយ‌សារ​ឈាម​របស់​គាត់។ ធ្វើ​ដូច្នេះ អុលឡោះ​បង្ហាញ​របៀប​ដែល​ទ្រង់​រាប់​មនុស្ស​ឲ្យ​បាន​សុចរិត គឺ​ពី​ដើម អុលឡោះ​ពុំ​បាន​ដាក់​ទោស​មនុស្ស​លោក​ដែល​ប្រព្រឹត្ដ​អំពើ​បាប ក្នុង​គ្រា​ដែល​អុលឡោះ​អត់​ធ្មត់​ដល់​គេ​នោះ​ទេ។ ឥឡូវ​នេះ អុលឡោះ​ពេញ​ចិត្ត​បង្ហាញ​អំពី​របៀប​ដែល​ទ្រង់​រាប់​មនុស្ស​ឲ្យ​បាន​សុចរិត ដើម្បី​សំដែង​ថា​អុលឡោះ​សុចរិត ហើយ​ទ្រង់​រាប់​អ្នក​ដែល​ជឿ​លើ​អ៊ីសា​ឲ្យ​បាន​សុចរិត​ផង​ដែរ។