លូកា 4:9-12

លូកា 4:9-12 អគត

បន្ទាប់​មក អ៊ីព្លេស​នាំ​អ៊ីសា​ទៅ​ក្រុង​យេរូ‌សាឡឹម​ដាក់​គាត់​លើ​កំពូល​ម៉ាស្ជិទ ហើយ​ជម្រាប​ថា៖ «ប្រសិន​បើ​អ្នក​ពិត​ជា​បុត្រា​របស់​អុលឡោះ​មែន សូម​លោត​ទម្លាក់​ខ្លួន​ចុះ​ទៅ​ក្រោម​មើល៍ ដ្បិត​ក្នុង​គីតាប​មាន​ចែង​ថា “អុលឡោះ​នឹង​បញ្ជា​ឲ្យ​ម៉ាឡា‌អ៊ីកាត់​ថែ​រក្សា​អ្នក ហើយ​ម៉ាឡា‌អ៊ីកាត់​ទាំង​នោះ​នឹង​ចាំ​ទ្រ​អ្នក មិន​ឲ្យ​ជើង​អ្នក​ប៉ះ​ទង្គិច​នឹង​ថ្ម​ឡើយ” »។ អ៊ីសា​ឆ្លើយ​ទៅ​អ៊ីព្លេស​វិញ​ថា៖ «ក្នុង​គីតាប​មាន​ចែង​ថា កុំ​ល្បង‌ល​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ឡើយ »។