កិច្ចការ 17
17
លោកប៉ូល និងលោកស៊ីឡាសទៅដល់ក្រុងថេស្សាឡូនិក
1លោកប៉ូល និងលោកស៊ីឡាស ធ្វើដំណើរកាត់ក្រុងអាំភីប៉ូលី និងក្រុងអប៉ុឡូនា ហើយទៅដល់ក្រុងថេស្សាឡូនិក។ នៅក្រុងនោះ មានសាលាប្រជុំមួយរបស់សាសន៍យូដា។ 2លោកប៉ូលបានចូលទៅសាលាប្រជុំតាមទម្លាប់របស់គាត់ ព្រមទាំងវែកញែកគីតាបជាមួយពួកគេរាល់ថ្ងៃជំអាត់ ក្នុងអំឡុងបីសបា្ដហ៍។ 3គាត់បរិយាយពន្យល់ប្រាប់គេថា អាល់ម៉ាហ្សៀសត្រូវតែរងទុក្ខវេទនា និងរស់ឡើងវិញ។ គាត់មានប្រសាសន៍ថា៖ «អាល់ម៉ាហ្សៀស គឺអ៊ីសាដែលខ្ញុំបានជម្រាបបងប្អូននេះហើយ»។ 4ជនជាតិយូដាខ្លះយល់ស្របតាម ហើយចូលមករួបរួមជាមួយលោកប៉ូល និងលោកស៊ីឡាស។ មានជនជាតិក្រិកដ៏ច្រើនលើសលប់ ដែលគោរពកោតខ្លាចអុលឡោះ និងមានស្ដ្រីៗជាច្រើន ក្នុងចំណោមអ្នកធំក៏ចូលមករួបរួមដែរ។
5រីឯជនជាតិយូដាវិញ គេមានចិត្ដច្រណែន ហើយប្រមូលពួកពាលដែលនៅតាមផ្លូវ មកបំបះបំបោរប្រជាជន ឲ្យកើតចលាចលក្នុងក្រុង។ គេបានទៅផ្ទះលោកយ៉ាសូន ក្នុងគោលបំណងចាប់លោកប៉ូល និងលោកស៊ីឡាស យកទៅឲ្យប្រជាជនកាត់ទោស 6តែដោយគេរកអ្នកទាំងពីរមិនឃើញ គេក៏ចាប់លោកយ៉ាសូន និងបងប្អូនខ្លះទៀត អូសយកទៅជូនលោកអភិបាលក្រុង ទាំងស្រែកឡើងថា៖ «ពួកដែលបង្កឲ្យជ្រួលច្របល់ពេញពិភពលោកទាំងមូល បានមកដល់ទីនេះហើយ!។ 7យ៉ាសូនបានទទួលពួកគេឲ្យស្នាក់នៅផ្ទះគាត់! អ្នកទាំងនោះបានប្រព្រឹត្ដខុសនឹងរាជក្រឹត្យរបស់ស្តេចអធិរាជ ដ្បិតពួកគេប្រកាសថា មានស្ដេចមួយនាក់ទៀត នាមអ៊ីសា»។ 8ពាក្យនេះបានធ្វើឲ្យបណ្ដាជន និងលោកអភិបាលក្រុងខ្វល់ចិត្ដ។ 9គេបានសុំឲ្យលោកយ៉ាសូន និងអ្នកឯទៀតៗបង់ប្រាក់ធានា ទើបគេសុខចិត្ដដោះលែងឲ្យទៅវិញ។
លោកប៉ូល និងលោកស៊ីឡាសនៅក្រុងបេរា
10ពួកបងប្អូនបានបណ្ដោះលោកប៉ូល និងលោកស៊ីឡាស ឲ្យចេញដំណើរទៅក្រុងបេរា នៅយប់នោះភ្លាម។ លុះទៅដល់ហើយ អ្នកទាំងពីរក៏ចូលទៅក្នុងសាលាប្រជុំរបស់សាសន៍យូដា។
11សាសន៍យូដានៅក្រុងនេះ មានសន្ដានចិត្ដល្អជាងសាសន៍យូដានៅក្រុងថេស្សាឡូនិក គឺគេបានទទួលបន្ទូលនៃអុលឡោះដោយចិត្ដស្មោះសរ ហើយពិនិត្យពិច័យមើលគីតាបជារៀងរាល់ថ្ងៃ ដើម្បីឲ្យដឹងថា សេចក្ដីដែលលោកប៉ូល និងលោកស៊ីឡាសមានប្រសាសន៍ប្រាប់គេ ពិតជាត្រឹមត្រូវមែន ឬយ៉ាងណា។ 12ក្នុងចំណោមពួកគេមានច្រើននាក់បានជឿ ហើយមានស្ដ្រីៗអ្នកមុខអ្នកការជាតិក្រិក និងមានបុរសជាច្រើនបានជឿដែរ។ 13ប៉ុន្ដែ កាលសាសន៍យូដានៅក្រុងថេស្សាឡូនិកដឹងថា លោកប៉ូលផ្សព្វផ្សាយបន្ទូលរបស់អុលឡោះនៅក្រុងបេរាដែរនោះ គេក៏នាំគ្នាមកបំបះបំបោរមហាជនឲ្យជ្រួលច្របល់ឡើង។ 14ឃើញដូច្នោះ ពួកបងប្អូនបាននាំលោកប៉ូលឆ្ពោះទៅមាត់សមុទ្រភ្លាម រីឯលោកស៊ីឡាស និងលោកធីម៉ូថេវិញ ស្នាក់នៅទីនោះដដែល។ 15ពួកអ្នកជូនដំណើរលោកប៉ូល បានមកជាមួយលោករហូតដល់ក្រុងអាថែន ទើបត្រឡប់ទៅវិញ ទាំងនាំពាក្យផ្ដែផ្ដាំពីលោកប៉ូល ទៅជម្រាបលោកស៊ីឡាស និងលោកធីម៉ូថេ ឲ្យមកតាមលោកយ៉ាងប្រញាប់បំផុត។
សុន្ទរកថាលោកប៉ូលនៅក្រុងអាថែន
16ពេលលោកប៉ូលរង់ចាំលោកស៊ីឡាស និងលោកធីម៉ូថេ នៅក្រុងអាថែន គាត់តឹងទ្រូងជាខ្លាំងដោយឃើញមានរូបសំណាកពាសពេញក្នុងក្រុងនេះ។ 17គាត់បានជជែកសន្ទនាជាមួយសាសន៍យូដា និងជាមួយអ្នកដែលគោរពកោតខ្លាចអុលឡោះនៅក្នុងសាលាប្រជុំ ហើយរៀងរាល់ថ្ងៃ គាត់សន្ទនាជាមួយអស់អ្នកដែលគាត់ជួបនៅតាមទីលានសាធារណៈក្នុងក្រុង។ 18មានទស្សនវិទូខ្លះខាងអេពីគួរ និងខាងស្ដូអ៊ីក។ 19គេក៏នាំលោកយកទៅមុខសភាក្រុង នៅទួលអើរីយ៉ូស ហើយពោលមកគាត់ថា៖ «តើអ្នកអាចប្រាប់ឲ្យយើងដឹង អំពីលទ្ធិថ្មីដែលអ្នកបង្រៀននោះបានឬទេ? 20ដ្បិតយើងបានឮអ្នកថ្លែងរឿងចម្លែកៗ យើងចង់ដឹងអត្ថន័យណាស់»។ 21អ្នកក្រុងអាថែន និងជនបរទេសឯទៀតៗ ដែលរស់នៅក្នុងក្រុងនោះ មិនធ្វើអ្វីផ្សេងទៀតក្រៅពីនិយាយ ឬស្ដាប់រឿងថ្មីៗនោះឡើយ។
22លោកប៉ូលក្រោកឈរ នៅកណ្ដាលអង្គប្រជុំនៅទួលអើរីយ៉ូស ហើយមានប្រសាសន៍ថា៖ «អស់លោកជាអ្នកក្រុងអាថែនអើយ! ខ្ញុំសង្កេតឃើញថាអស់លោកនិយមសាសនាខ្លាំងណាស់ 23ពេលខ្ញុំដើរទៅមកក្នុងទីក្រុង ខ្ញុំឃើញមានបូជនីយដ្ឋានទាំងប៉ុន្មានដែលអស់លោកគោរពបូជា ហើយខ្ញុំក៏បានឃើញអាសនៈមួយដែលមានចារឹកអក្សរថា “សូមឧទ្ទិសដល់ព្រះដែលយើងពុំស្គាល់”។ ខ្ញុំនាំដំណឹងមកប្រាប់អស់លោកអំពីព្រះដែលអស់លោកថ្វាយបង្គំ ទាំងពុំស្គាល់ហ្នឹងហើយ។ 24អុលឡោះដែលបានបង្កើតពិភពលោក និងបង្កើតអ្វីៗសព្វសារពើនៅក្នុងពិភពលោកនេះ ទ្រង់ជាម្ចាស់នៃសូរ៉កា និងម្ចាស់នៃផែនដី ទ្រង់មិននៅក្នុងម៉ាស្ជិទដែលមនុស្សសង់នោះឡើយ 25ហើយអុលឡោះក៏មិនត្រូវការឲ្យមនុស្សបីបាច់ថែរក្សាទ្រង់ដែរ ព្រោះទ្រង់ទេតើដែលបានប្រទានជីវិត ប្រទានដង្ហើម និងប្រទានរបស់សព្វគ្រប់ទាំងអស់មកមនុស្ស។ 26អុលឡោះប្រទានឲ្យប្រជាជាតិនានា កើតចេញមកពីមនុស្សតែម្នាក់ ហើយឲ្យគេរស់នៅពាសពេញលើផែនដីទាំងមូល។ អុលឡោះបានកំណត់រដូវកាល និងកំណត់ព្រំដែនឲ្យមនុស្សរស់នៅ។ 27អុលឡោះធ្វើដូច្នេះ ដើម្បីឲ្យគេស្វែងរកទ្រង់ ហើយបើគេខ្នះខ្នែងរកទ្រង់មែននោះ ប្រហែលជាគេនឹងរកទ្រង់ឃើញ។ តាមពិត អុលឡោះមិននៅឆ្ងាយពីយើងម្នាក់ៗទេ 28ដ្បិតយើងមានជីវិត មានចលនា និងមានភាវៈជាមនុស្ស ដោយសារអុលឡោះ។ អ្នកកវីខ្លះរបស់អស់លោកតែងពោលថា៖ “យើងក៏ជាពូជរបស់ទ្រង់ដែរ”។ 29ហេតុនេះ ប្រសិនបើយើងពិតជាពូជរបស់ទ្រង់មែន យើងមិនត្រូវគិតថា អុលឡោះមានសណ្ឋានដូចរូបសំណាក ធ្វើពីមាស ប្រាក់ ឬថ្មដែលជាក្បាច់រចនាកើតឡើង តាមការនឹកឃើញរបស់មនុស្សនោះឡើយ។ 30អុលឡោះមិនប្រកាន់ទោសមនុស្សលោក ក្នុងគ្រាដែលគេមិនទាន់ស្គាល់ទ្រង់នៅសម័យមុនៗនោះទេ តែឥឡូវនេះ ទ្រង់ប្រទានដំណឹងដល់មនុស្សទាំងអស់ដែលរស់នៅគ្រប់ទីកន្លែង ឲ្យគេកែប្រែចិត្ដគំនិត 31ដ្បិតអុលឡោះបានកំណត់ថ្ងៃមួយទុក ដើម្បីវិនិច្ឆ័យទោសមនុស្ស តាមសេចក្ដីសុចរិត ដោយសារបុរសម្នាក់ដែលទ្រង់បានតែងតាំង។ អុលឡោះបានប្រោសបុរសនោះឲ្យរស់ឡើងវិញ ទុកជាភស្ដុតាងសម្រាប់មនុស្សទាំងអស់»។
32កាលពួកគេបានឮសូរពាក្យ “រស់ឡើងវិញ” ដូច្នេះ អ្នកខ្លះក៏ចំអកឲ្យ អ្នកខ្លះទៀតពោលថា៖ «ចាំលើកក្រោយ យើងនឹងស្ដាប់លោកមានប្រសាសន៍អំពីរឿងនេះទៀត»។ 33លោកប៉ូលក៏ចាកចេញពីចំណោមពួកគេ។ 34ប៉ុន្ដែ មានអ្នកខ្លះបានមកចូលរួមជាមួយលោកហើយជឿ។ ក្នុងចំណោមអ្នកទាំងនោះ មានលោកឌេវនីស ជាសមាជិកសភាក្រុង នៅទួលអើរីយ៉ូស និងមានស្ដ្រីម្នាក់ឈ្មោះនាងដាម៉ារីស ព្រមទាំងអ្នកឯទៀតៗផង។
Seçili Olanlar:
កិច្ចការ 17: អគត
Vurgu
Paylaş
Kopyala

Önemli anlarınızın tüm cihazlarınıza kaydedilmesini mi istiyorsunuz? Kayıt olun ya da giriş yapın
© 2014 United Bible Societies, UK.

: