Logo Aplikacije Biblija
Dugme za pretraživanje

ទំនុកតម្កើង 148

148
ចូរឲ្យរបស់សព្វសារពើសរសើរតម្កើងព្រះយេហូវ៉ា
1ហាលេលូយ៉ា​!
ចូរ​សរសើរតម្កើង​ព្រះយេហូវ៉ា​ពី​ស្ថានសួគ៌
ចូរ​សរសើរតម្កើង​ព្រះអង្គ​នៅ​ស្ថានដ៏ខ្ពស់​!
2អស់ទាំង​ទូតសួគ៌​របស់ព្រះអង្គ​អើយ ចូរ​សរសើរតម្កើង​ព្រះអង្គ​!
អស់ទាំង​ពលបរិវារ​របស់ព្រះអង្គ​អើយ ចូរ​សរសើរតម្កើង​ព្រះអង្គ​!
3ព្រះអាទិត្យ និង​ព្រះចន្ទ​អើយ ចូរ​សរសើរតម្កើង​ព្រះអង្គ​!
ផ្កាយ​ទាំងអស់​ដែល​មាន​ពន្លឺ​អើយ ចូរ​សរសើរតម្កើង​ព្រះអង្គ​!
4ផ្ទៃមេឃ​លើ​អស់ទាំង​ផ្ទៃមេឃ និង​ទឹក​ដែល​នៅលើ​មេឃ​អើយ ចូរ​សរសើរតម្កើង​ព្រះអង្គ​!
5ចូរឲ្យ​របស់ទាំងនោះ​សរសើរតម្កើង​ព្រះនាម​របស់​ព្រះយេហូវ៉ា
ដ្បិត​ព្រះអង្គ​បាន​បង្គាប់ នោះ​វា​ក៏​ត្រូវបាន​និម្មិតបង្កើត​។
6ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​របស់ទាំងនោះ​ស្ថិតស្ថេរ​ជារៀងរហូតអស់កល្បជានិច្ច​;
ព្រះអង្គ​បាន​ប្រទាន​បទបញ្ញត្តិ​ដែល​មិន​ផុតទៅ​ឡើយ​។
7ចូរ​សរសើរតម្កើង​ព្រះយេហូវ៉ា​ពី​ផែនដី​ចុះ​!
សត្វសមុទ្រធំសម្បើម និង​អស់ទាំង​ទីជម្រៅ​អើយ
8ភ្លើង និង​ដុំទឹកកក​អើយ
ព្រិល និង​អ័ព្ទ​អើយ
ខ្យល់ព្យុះ​ដែល​ធ្វើតាម​ព្រះបន្ទូល​របស់ព្រះអង្គ​អើយ
9ភ្នំ​នានា និង​ទីទួល​ទាំងអស់​អើយ
ដើមឈើ​មាន​ផ្លែ និង​ដើមស៊ីដា​ទាំងអស់​អើយ
10សត្វព្រៃ និង​សត្វស្រុក​ទាំងអស់​អើយ
សត្វលូនវារ និង​សត្វស្លាប​អើយ
11បណ្ដា​ស្ដេច​នៃ​ផែនដី និង​ជាតិសាសន៍​ទាំងអស់​អើយ
បណ្ដា​មេដឹកនាំ និង​អស់ទាំង​ចៅក្រម​នៃ​ផែនដី​អើយ
12ទាំង​មនុស្សកំលោះ​ទាំង​ស្រីក្រមុំ ទាំង​ពួក​ចាស់ៗ​ទាំង​ពួក​ក្មេង​ៗ​អើយ
13ចូរ​សរសើរតម្កើង​ព្រះនាម​របស់​ព្រះយេហូវ៉ា​!
ដ្បិត​មានតែ​ព្រះនាម​របស់ព្រះអង្គ​ប៉ុណ្ណោះ​ដែល​ត្រូវបាន​លើកតម្កើង​;
អានុភាព​របស់ព្រះអង្គ​ខ្ពស់ជាង​ផែនដី និង​ផ្ទៃមេឃ​ទៅទៀត​។
14ព្រះអង្គ​បាន​លើក​ស្នែង​មួយ​ឡើង​សម្រាប់​ប្រជារាស្ត្រ​របស់ព្រះអង្គ
ដើម្បីឲ្យ​អស់ទាំង​វិសុទ្ធជន​របស់ព្រះអង្គ និង​កូនចៅ​អ៊ីស្រាអែល​ជា​ប្រជារាស្ត្រ​ដ៏ជិតស្និទ្ធ​របស់ព្រះអង្គ សរសើរតម្កើង​ព្រះអង្គ#148:14 ដើម្បីឲ្យ​អស់ទាំង​វិសុទ្ធជន​របស់ព្រះអង្គ និង​កូនចៅ​អ៊ីស្រាអែល​ជាប្រជារាស្ត្រ​ដ៏ជិតស្និទ្ធ​របស់ព្រះអង្គ សរសើរតម្កើងព្រះអង្គ―ឬ “ជាសេចក្ដីសរសើរតម្កើងពី​អស់ទាំង​វិសុទ្ធជន​របស់ព្រះអង្គ និងពីកូនចៅ​អ៊ីស្រាអែល​ជាប្រជារាស្ត្រ​ដ៏ជិតស្និទ្ធ​របស់ព្រះអង្គ”។​។
ហាលេលូយ៉ា​!​៕

Istaknuto

Kopiraj

Uporedi

Podeli

None

Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi