ម៉ាកុស 11
11
ព្រះយេស៊ូវយាងចូលយេរូសាឡិម
1នៅពេលព្រះយេស៊ូវ និងពួកសិស្សមកជិតយេរូសាឡិម គឺដល់បេតផាសេ និងបេថានី ត្រង់ភ្នំដើមអូលីវ ព្រះអង្គក៏ចាត់សិស្សពីរនាក់របស់ព្រះអង្គឲ្យទៅ 2ដោយមានបន្ទូលនឹងពួកគេថា៖“ចូរទៅភូមិនៅខាងមុខពួកអ្នកចុះ។ នៅពេលចូលក្នុងភូមិនោះភ្លាម ពួកអ្នកនឹងឃើញកូនលាមួយដែលគ្មានអ្នកណាធ្លាប់ជិះ ត្រូវគេចងទុកនៅទីនោះ។ ចូរស្រាយវាដឹកមកចុះ។ 3ប្រសិនបើមានអ្នកណាសួរពួកអ្នកថាម្ដេចក៏ធ្វើដូច្នេះ ចូរប្រាប់ថា: ‘ព្រះអម្ចាស់ត្រូវការវា#11:3 ព្រះអម្ចាស់ត្រូវការវា―ឬ “ម្ចាស់របស់វាមានតម្រូវការ”។ហើយព្រះអង្គនឹងឲ្យវាមកទីនេះវិញភ្លាម’”។
4សិស្សពីរនាក់ចេញទៅ ហើយឃើញកូនលាមួយដែលគេចងទុកនឹងទ្វារខាងក្រៅនៅក្បែរផ្លូវ ពួកគេក៏ស្រាយវា។ 5អ្នកខ្លះដែលឈរនៅទីនោះ សួរពួកគេថា៖ “ពួកអ្នកស្រាយកូនលានេះធ្វើអី?”។ 6ពួកគេឆ្លើយនឹងអ្នកទាំងនោះដូចដែលព្រះយេស៊ូវបានបង្គាប់ ដូច្នេះគេក៏ព្រម។ 7ពួកគេដឹកកូនលានោះមកឯព្រះយេស៊ូវ ហើយក្រាលអាវវែងរបស់ខ្លួនលើវា ព្រះអង្គក៏គង់លើកូនលានោះ។
8មនុស្សជាច្រើនបានក្រាលអាវវែងរបស់ខ្លួននៅតាមផ្លូវ រីឯអ្នកផ្សេងទៀតកាប់មែកឈើពីស្រែចម្ការ#11:8 កាប់មែកឈើពីស្រែចម្ការ―ឯកសារបុរាណខ្លះថា “កាប់មែកពីដើមឈើ”។មកក្រាលនៅតាមផ្លូវ#11:8 ឯកសារបុរាណខ្លះគ្មាន “ក្រាលនៅតាមផ្លូវ”។។ 9ពួកអ្នកដែលដើរពីមុខពីក្រោយ ក៏ស្រែកថា៖
“ហូសាណា!
សូមឲ្យមានព្រះពរដល់ព្រះអង្គ ដែលយាងមកក្នុងព្រះនាមរបស់ព្រះអម្ចាស់! # 11:9 《ទំនុកតម្កើង》 118:26។
10សូមឲ្យមានព្រះពរ#11:10 ឯកសារបុរាណខ្លះបន្ថែម “ក្នុងព្រះនាមព្រះអម្ចាស់”។ដល់អាណាចក្រដែលនឹងមកដល់
គឺអាណាចក្ររបស់ដាវីឌដូនតារបស់យើង!
ហូសាណា នៅស្ថានដ៏ខ្ពស់បំផុត!”។
11ព្រះយេស៊ូវយាងទៅដល់យេរូសាឡិម ហើយចូលក្នុងព្រះវិហារ។ នៅពេលទតមើលជុំវិញសព្វគ្រប់ហើយ ព្រះអង្គក៏យាងចេញទៅបេថានីជាមួយសាវ័ក#11:11 សាវ័ក―ជាពាក្យជំនួយ។ទាំងដប់ពីរនាក់ ដ្បិតជ្រុលម៉ោងហើយ។
ដើមល្វាត្រូវបណ្ដាសា
12នៅថ្ងៃបន្ទាប់ ពេលពួកគេចេញពីបេថានី ព្រះយេស៊ូវទ្រង់ឃ្លាន។ 13ព្រះអង្គទតពីចម្ងាយឃើញដើមល្វាមួយដើមមានសុទ្ធតែស្លឹក ក៏យាងទៅ ក្រែងលោឃើញផ្លែខ្លះនៅលើដើមនោះ។ នៅពេលយាងទៅដល់ ក្រៅពីស្លឹកព្រះអង្គមិនឃើញអ្វីសោះ ពីព្រោះមិនមែនជារដូវផ្លែល្វាទេ។ 14ព្រះអង្គមានបន្ទូលនឹងដើមល្វានោះថា៖“កុំឲ្យមានអ្នកណាបានហូបផ្លែរបស់ឯងទៀតឡើយ គឺជារៀងរហូត!”។ ពួកសិស្សរបស់ព្រះអង្គក៏ឮដែរ។
ព្រះយេស៊ូវទ្រង់ជម្រះព្រះវិហារ
15ពួកគេមកដល់យេរូសាឡិម។ នៅពេលយាងចូលទៅក្នុងព្រះវិហារ ព្រះអង្គទ្រង់ចាប់ផ្ដើមដេញពួកអ្នកលក់ និងពួកអ្នកទិញឲ្យចេញពីព្រះវិហារ។ ព្រះអង្គបានផ្កាប់តុរបស់ពួកអ្នកដូរលុយ និងកៅអីរបស់ពួកអ្នកលក់ព្រាប 16ហើយព្រះអង្គមិនព្រមឲ្យអ្នកណាយករបស់របរឆ្លងកាត់ព្រះវិហារឡើយ។
17ព្រះអង្គមានបន្ទូលបង្រៀនពួកគេថា៖“តើមិនមានសរសេរទុកមកថា:‘ដំណាក់របស់យើងនឹងត្រូវបានហៅថាដំណាក់នៃការអធិស្ឋានសម្រាប់ប្រជាជាតិទាំងអស់’#11:17 《អេសាយ》 56:7។ទេឬ? ប៉ុន្តែអ្នករាល់គ្នាបានធ្វើឲ្យដំណាក់នេះទៅជាសម្បុកចោរប្លន់ទៅវិញ!#11:17 《យេរេមា》 7:11។”។ 18ពួកនាយកបូជាចារ្យ និងពួកគ្រូវិន័យបានឮដូច្នេះ ក៏រកមធ្យោបាយបំផ្លាញជីវិតព្រះអង្គ។ តាមពិត ពួកគេខ្លាចព្រះអង្គ ពីព្រោះប្រជាជនទាំងអស់បានស្ងើចចំពោះសេចក្ដីបង្រៀនរបស់ព្រះអង្គ។
19លុះដល់ពេលល្ងាច ព្រះអង្គនិងពួកសិស្សក៏ចេញទៅខាងក្រៅទីក្រុង។
ដើមល្វាក្រៀមស្វិត
20ព្រលឹមឡើង នៅពេលកំពុងដើរតាមផ្លូវ ពួកគេឃើញដើមល្វានោះក្រៀមស្វិតតាំងពីឫស។ 21ពេត្រុសក៏នឹកឃើញ ហើយទូលព្រះអង្គថា៖ “រ៉ាប៊ី មើល៍! ដើមល្វាដែលលោកដាក់បណ្ដាសានោះ បានក្រៀមស្វិតទៅហើយ”។
22ព្រះយេស៊ូវមានបន្ទូលតបនឹងពួកគេថា៖“ចូរមានជំនឿលើព្រះចុះ។ 23ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាក៏ដោយដែលនិយាយនឹងភ្នំនេះថា: ‘ចូរត្រូវបានយកចេញ ហើយត្រូវបានទម្លាក់ទៅក្នុងសមុទ្រទៅ’ ហើយអ្នកនោះមិនសង្ស័យក្នុងចិត្ត គឺជឿថាអ្វីដែលគាត់និយាយនឹងសម្រេច នោះ#11:23 នោះ―ឯកសារបុរាណខ្លះថា “អ្វីក៏ដោយដែលគាត់និយាយ”។នឹងសម្រេចដល់គាត់។ 24ហេតុនេះហើយបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា អ្វីៗទាំងអស់ដែលអ្នករាល់គ្នាអធិស្ឋាន ហើយទូលសុំ ចូរជឿថាអ្នករាល់គ្នាបានទទួលហើយ#11:24 បានទទួលហើយ―ឯកសារបុរាណខ្លះថា “នឹងទទួលបាន”។នោះនឹងបានសម្រេចដល់អ្នករាល់គ្នា។ 25ម្យ៉ាងទៀត នៅពេលអ្នករាល់គ្នាឈរអធិស្ឋាន ប្រសិនបើអ្នករាល់គ្នាមានរឿងអ្វីទាស់នឹងអ្នកណា ចូរលើកលែងទោសឲ្យអ្នកនោះទៅ ដើម្បីឲ្យព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ លើកលែងទោសឲ្យអ្នករាល់គ្នាចំពោះការបំពានរបស់អ្នករាល់គ្នាដែរ។ 26ប៉ុន្តែប្រសិនបើអ្នករាល់គ្នាមិនលើកលែងទោសឲ្យទេ ព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ក៏មិនលើកលែងទោសចំពោះការបំពានរបស់អ្នករាល់គ្នាដែរ#11:26 ឯកសារបុរាណខ្លះគ្មានខនេះ។”។
ជំទាស់នឹងសិទ្ធិអំណាចរបស់ព្រះយេស៊ូវ
27ពួកគេមកដល់យេរូសាឡិមម្ដងទៀត។ នៅពេលព្រះអង្គកំពុងយាងក្នុងព្រះវិហារ ពួកនាយកបូជាចារ្យ ពួកគ្រូវិន័យ និងពួកចាស់ទុំបានមករកព្រះអង្គ 28ហើយសួរថា៖ “តើអ្នកធ្វើការទាំងនេះដោយសិទ្ធិអំណាចអ្វី? តើនរណាប្រគល់សិទ្ធិអំណាចនេះដល់អ្នកឲ្យធ្វើការទាំងនេះ?”។
29ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ខ្ញុំនឹងសួរអស់លោកមួយសំណួរ ចូរឆ្លើយនឹងខ្ញុំមក នោះខ្ញុំនឹងប្រាប់អស់លោកថា ខ្ញុំធ្វើការទាំងនេះដោយសិទ្ធិអំណាចអ្វី។ 30តើពិធីជ្រមុជទឹករបស់យ៉ូហានមកពីស្ថានសួគ៌ ឬមកពីមនុស្ស? ចូរឆ្លើយមក!”។
31ពួកគេក៏ជជែកគ្នាថា៖ “បើសិនយើងថា: ‘មកពីស្ថានសួគ៌’ គាត់នឹងសួរថា: ‘ចុះម្ដេចក៏អ្នករាល់គ្នាមិនបានជឿគាត់?’ 32ប៉ុន្តែឲ្យយើងថា: ‘មកពីមនុស្ស’ ឬ?”។ ពួកគេខ្លាចហ្វូងមនុស្ស ពីព្រោះមនុស្សទាំងអស់ចាត់ទុកយ៉ូហានថា គាត់ពិតជាព្យាការីមែន។ 33ដូច្នេះ ពួកគេឆ្លើយនឹងព្រះយេស៊ូវថា៖ “ពួកយើងមិនដឹងទេ”។
ព្រះយេស៊ូវក៏មានបន្ទូលនឹងពួកគេថា៖“ខ្ញុំក៏មិនប្រាប់អស់លោកថា ខ្ញុំធ្វើការទាំងនេះដោយសិទ្ធិអំណាចអ្វីដែរ”៕
Trenutno izabrano:
ម៉ាកុស 11: GKHB
Istaknuto
Kopiraj
Uporedi
Podeli
Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative