អេសាយ 58:6-7
អេសាយ 58:6-7 GKHB
តើមិនមែនជាការតមអាហារយ៉ាងនេះទេឬ ដែលយើងជ្រើសរើសយក? គឺដោះច្រវាក់នៃសេចក្ដីអាក្រក់ ស្រាយចំណងនឹម ហើយដោះលែងអ្នកដែលត្រូវបានសង្កត់សង្កិនឲ្យមានសេរីភាព ព្រមទាំងបំបាក់គ្រប់ទាំងនឹមផង។ តើមិនមែនជាការចែកអាហាររបស់អ្នកឲ្យមនុស្សអត់ឃ្លាន ហើយនាំមនុស្សទ័លក្រដែលសាត់អណ្ដែតមកផ្ទះអ្នកទេឬ? តើមិនមែនជាការដណ្ដប់ឲ្យគេ កាលណាអ្នកឃើញគេនៅខ្លួនទទេ ហើយឥតលាក់ខ្លួនពីសាច់សាលោហិតរបស់អ្នកទេឬ?

