1
សុភាសិត 29:25
ព្រះគម្ពីរខ្មែរសាកល
GKHB
ការភិតភ័យចំពោះមនុស្សជាអន្ទាក់ ប៉ុន្តែអ្នកដែលជឿទុកចិត្តលើព្រះយេហូវ៉ានឹងត្រូវបានលើកឡើងឲ្យរួចផុត។
Uporedi
Istraži សុភាសិត 29:25
2
សុភាសិត 29:18
ដោយគ្មានការបើកបង្ហាញ ប្រជាជនក៏បណ្ដោយខ្លួន ប៉ុន្តែអ្នកដែលកាន់តាមក្រឹត្យវិន័យ អ្នកនោះមានពរហើយ!
Istraži សុភាសិត 29:18
3
សុភាសិត 29:11
មនុស្សល្ងង់បញ្ចេញកំហឹងរបស់ខ្លួនទាំងអស់ រីឯមនុស្សមានប្រាជ្ញាទប់កំហឹងយ៉ាងស្ងៀមស្ងាត់។
Istraži សុភាសិត 29:11
4
សុភាសិត 29:15
រំពាត់ និងការស្ដីប្រដៅផ្ដល់ប្រាជ្ញា ប៉ុន្តែកូនក្មេងដែលបណ្ដោយតាមចិត្ត នាំមកនូវសេចក្ដីអាម៉ាស់ដល់ម្ដាយរបស់ខ្លួន។
Istraži សុភាសិត 29:15
5
សុភាសិត 29:17
ចូរប្រៀនប្រដៅកូនរបស់អ្នក នោះវានឹងធ្វើឲ្យអ្នកបានស្ងប់ចិត្ត ហើយផ្ដល់សេចក្ដីរីករាយដល់ព្រលឹងរបស់អ្នក។
Istraži សុភាសិត 29:17
6
សុភាសិត 29:23
អំនួតរបស់មនុស្សនឹងបន្ទាបខ្លួនឯងចុះ រីឯមនុស្សរាបទាបក្នុងវិញ្ញាណនឹងទទួលបានសិរីរុងរឿង។
Istraži សុភាសិត 29:23
7
សុភាសិត 29:22
មនុស្សចំណូលកំហឹងបង្កទំនាស់ ហើយមនុស្សឆាប់ខឹងមានការបំពានច្រើន។
Istraži សុភាសិត 29:22
8
សុភាសិត 29:20
តើអ្នកបានឃើញមនុស្សដែលប្រញាប់ក្នុងពាក្យសម្ដីរបស់ខ្លួនទេ? មានសង្ឃឹមចំពោះមនុស្សល្ងង់ជាងអ្នកនោះទៅទៀត។
Istraži សុភាសិត 29:20