1
សុភាសិត 22:6
ព្រះគម្ពីរខ្មែរសាកល
GKHB
ចូរបង្ហាត់កូនក្មេងក្នុងផ្លូវដែលវាត្រូវដើរ នោះកាលណាវាចាស់ទៅ វានឹងមិនបែរចេញពីផ្លូវនោះឡើយ។
Uporedi
Istraži សុភាសិត 22:6
2
សុភាសិត 22:4
រង្វាន់នៃការបន្ទាបខ្លួន និងការកោតខ្លាចព្រះយេហូវ៉ា ជាភាពស្ដុកស្ដម្ភ សិរីរុងរឿង និងជីវិត។
Istraži សុភាសិត 22:4
3
សុភាសិត 22:1
គួរជ្រើសរើសកេរ្តិ៍ឈ្មោះជាជាងទ្រព្យសម្បត្តិជាច្រើន ហើយការរាប់អានប្រសើរជាងប្រាក់ និងមាសទៅទៀត។
Istraži សុភាសិត 22:1
4
សុភាសិត 22:24
កុំសេពគប់ជាមួយមនុស្សចំណូលកំហឹងឡើយ ក៏កុំដើរចុះឡើងជាមួយមនុស្សឆាប់ខឹងដែរ
Istraži សុភាសិត 22:24
5
សុភាសិត 22:9
អ្នកដែលមានភ្នែកសប្បុរសនឹងមានពរ ពីព្រោះគាត់ចែកអាហាររបស់ខ្លួនឲ្យអ្នកក្រខ្សត់។
Istraži សុភាសិត 22:9
6
សុភាសិត 22:3
មនុស្សឆ្លាតវៃឃើញមហន្តរាយ ក៏លាក់ខ្លួន រីឯមនុស្សខ្វះចំណេះដឹងដើរចូលទៅ ហើយទទួលទោស។
Istraži សុភាសិត 22:3
7
សុភាសិត 22:7
អ្នកមានគ្រប់គ្រងលើអ្នកក្រ ហើយអ្នកដែលខ្ចីគេ ជាទាសករដល់អ្នកដែលឲ្យខ្ចី។
Istraži សុភាសិត 22:7
8
សុភាសិត 22:2
អ្នកមាន និងអ្នកក្រមានចំណុចមួយដូចគ្នា គឺ: ព្រះយេហូវ៉ាជាព្រះសូនបង្កើតរបស់ពួកគេទាំងពីរ។
Istraži សុភាសិត 22:2
9
សុភាសិត 22:22-23
កុំប្លន់អ្នកក្រខ្សត់ដោយសារគេក្រខ្សត់នោះឡើយ ក៏កុំជាន់ឈ្លីមនុស្សទ័លក្រនៅទ្វារក្រុងដែរ ដ្បិតព្រះយេហូវ៉ានឹងកាន់ក្ដីឲ្យពួកគេ ហើយព្រះអង្គនឹងរឹបអូសយកជីវិតពួកអ្នកដែលរឹបអូសពួកគេ។
Istraži សុភាសិត 22:22-23