1
សុភាសិត 20:22
ព្រះគម្ពីរខ្មែរសាកល
GKHB
កុំនិយាយថា៖ “ខ្ញុំនឹងតបសងដោយការអាក្រក់” ឡើយ។ ចូរទន្ទឹងរង់ចាំព្រះយេហូវ៉ា នោះព្រះអង្គនឹងសង្គ្រោះអ្នក។
Uporedi
Istraži សុភាសិត 20:22
2
សុភាសិត 20:24
ជំហានរបស់មនុស្សមកពីព្រះយេហូវ៉ា ចុះមនុស្សអាចយល់ច្បាស់នូវផ្លូវរបស់ខ្លួនយ៉ាងដូចម្ដេចបាន?
Istraži សុភាសិត 20:24
3
សុភាសិត 20:27
វិញ្ញាណរបស់មនុស្សជាចង្កៀងរបស់ព្រះយេហូវ៉ា ដែលស្ទង់មើលអស់ទាំងផ្នែកខាងក្នុងនៃចិត្ត។
Istraži សុភាសិត 20:27
4
សុភាសិត 20:5
ផែនការនៅក្នុងចិត្តមនុស្ស ជាទឹកដ៏ជ្រៅ ប៉ុន្តែមនុស្សមានការយល់ដឹង នឹងដងវាចេញមក។
Istraži សុភាសិត 20:5
5
សុភាសិត 20:19
មនុស្សអេចអូចដើរចុះឡើងលាតត្រដាងរឿងសម្ងាត់ ដូច្នេះកុំសេពគប់ជាមួយអ្នកដែលមានមាត់ឥតគម្របឡើយ។
Istraži សុភាសិត 20:19
6
សុភាសិត 20:3
ការនៅឲ្យឆ្ងាយពីជម្លោះជាសិរីរុងរឿងសម្រាប់មនុស្ស រីឯអស់ទាំងមនុស្សល្ងីល្ងើបង្កជម្លោះ។
Istraži សុភាសិត 20:3
7
សុភាសិត 20:7
មនុស្សសុចរិតដើរក្នុងសេចក្ដីគ្រប់លក្ខណ៍របស់ខ្លួន; កូនចៅជំនាន់ក្រោយរបស់គាត់មានពរយ៉ាងណាហ្ន៎!
Istraži សុភាសិត 20:7