1
ម៉ាកុស 2:17
ព្រះគម្ពីរខ្មែរសាកល
GKHB
ព្រះយេស៊ូវទ្រង់ឮដូច្នេះ ក៏មានបន្ទូលនឹងពួកគេថា៖“អ្នកដែលមានសុខភាពល្អមិនត្រូវការគ្រូពេទ្យទេ គឺអ្នកដែលមានជំងឺវិញ ដែលត្រូវការ។ ខ្ញុំបានមកមិនមែនដើម្បីហៅមនុស្សសុចរិតទេ គឺដើម្បីហៅមនុស្សបាបវិញ”។
Uporedi
Istraži ម៉ាកុស 2:17
2
ម៉ាកុស 2:5
ព្រះយេស៊ូវទតឃើញជំនឿរបស់ពួកគេ ក៏មានបន្ទូលនឹងមនុស្សស្លាប់មួយចំហៀងខ្លួននោះថា៖“កូនអើយ បាបរបស់អ្នកត្រូវបានលើកលែងទោសហើយ”។
Istraži ម៉ាកុស 2:5
3
ម៉ាកុស 2:27
រួចព្រះអង្គមានបន្ទូលនឹងពួកគេថា៖“ថ្ងៃសប្ប័ទត្រូវបានបង្កើតឡើងសម្រាប់មនុស្ស មិនមែនមនុស្សសម្រាប់ថ្ងៃសប្ប័ទទេ។
Istraži ម៉ាកុស 2:27
4
ម៉ាកុស 2:4
ប៉ុន្តែពួកគេមិនអាចនាំគាត់ទៅឯព្រះអង្គបានទេ ដោយសារតែហ្វូងមនុស្ស។ ពួកគេរើដំបូលត្រង់កន្លែងដែលព្រះអង្គគង់នៅ ពេលរើហើយ ពួកគេក៏សម្រូតកន្ទេលដែលមានមនុស្សស្លាប់មួយចំហៀងខ្លួនកំពុងដេកនោះចុះ។
Istraži ម៉ាកុស 2:4
5
ម៉ាកុស 2:10-11
យ៉ាងណាមិញ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា កូនមនុស្សមានសិទ្ធិអំណាចនៅលើផែនដីដើម្បីលើកលែងទោសបាប...” ព្រះអង្គក៏មានបន្ទូលនឹងមនុស្សស្លាប់មួយចំហៀងខ្លួនថា៖ “ខ្ញុំប្រាប់អ្នកថា ចូរក្រោកឡើង យកកន្ទេលរបស់អ្នក ហើយទៅផ្ទះវិញចុះ!”។
Istraži ម៉ាកុស 2:10-11
6
ម៉ាកុស 2:9
ការដែលនិយាយនឹងមនុស្សស្លាប់មួយចំហៀងខ្លួនថា: ‘បាបរបស់អ្នកត្រូវបានលើកលែងទោស’ ឬថា: ‘ចូរក្រោកឡើង យកកន្ទេលរបស់អ្នកដើរទៅចុះ’ តើមួយណាងាយថាជាង?
Istraži ម៉ាកុស 2:9
7
ម៉ាកុស 2:12
បុរសនោះក៏ក្រោកឡើង យកកន្ទេលចេញទៅភ្លាមនៅមុខមនុស្សទាំងអស់។ ដូច្នេះ ទាំងអស់គ្នាក៏ភ្ញាក់ផ្អើល ហើយលើកតម្កើងសិរីរុងរឿងដល់ព្រះដោយពោលថា៖ “យើងមិនដែលឃើញការបែបនេះសោះ”។
Istraži ម៉ាកុស 2:12