YouVersion logo
Dugme za pretraživanje

Popularni biblijski stihovi iz អេសាយ 61

ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា ស្ថិត​នៅលើ​ខ្ញុំ ពីព្រោះ​ព្រះយេហូវ៉ា​បាន​ចាក់ប្រេងអភិសេក​លើ​ខ្ញុំ ឲ្យ​ប្រកាសដំណឹងល្អ​ដល់​មនុស្ស​តូចទាប​។ ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យទៅ ដើម្បី​រុំរបួស​ឲ្យ​មនុស្សដែល​បែកខ្ទេច​ក្នុង​ចិត្ត ដើម្បី​ប្រកាស​សេរីភាព​ដល់​ពួក​ឈ្លើយសឹក និង​ការដោះលែង​ដល់​ពួកអ្នកដែល​ជាប់គុក ដើម្បី​ប្រកាស​ឆ្នាំ​នៃ​សេចក្ដីសន្ដោស​របស់​ព្រះយេហូវ៉ា និង​ថ្ងៃ​នៃ​ការសងសឹក​របស់​ព្រះ​នៃពួកយើង ដើម្បី​សម្រាលទុក្ខ​អស់អ្នក​ដែល​កាន់ទុក្ខ ដើម្បី​ចែក​ដល់​ពួកអ្នកដែល​កាន់ទុក្ខ​នៃ​ស៊ីយ៉ូន គឺ​ឲ្យ​គ្រឿងតែងសក់​ដល់​ពួកគេ​ជំនួស​ផេះ ប្រេង​នៃ​អំណរ​ជំនួស​ការកាន់ទុក្ខ ព្រមទាំង​សម្លៀកបំពាក់​នៃ​ការសរសើរតម្កើង​ជំនួស​វិញ្ញាណ​ខ្សោយល្វើយ ដើម្បីឲ្យ​ពួកគេ​ត្រូវបាន​ហៅថា “ដើមអូក​នៃ​សេចក្ដីសុចរិត” ដែលចេញពី​ការដាំដុះ​របស់​ព្រះយេហូវ៉ា ដើម្បីឲ្យ​ព្រះអង្គ​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​។

Besplatni planovi za čitanje i pobožosti koje se odnose na អេសាយ 61